អាកាសធាតុក្ដៅស្អុះស្អាប់ ពិសេសគឺកម្រិតសំណើមក្នុងអាកាសធាតុឡើងខ្ពស់ គឺជាលក្ខណៈងាយស្រួលដល់ភ្នាក់ងារ បង្ករោគ ដូចជាមេរោគ អតិសុខុមប្រាណ។ល។ ឆ្លងរាលដាលនិងបង្កជំងឺដល់មនុស្ស ពិសេសគឺកុមារមានការទប់ទល់ជំងឺនៅខ្សោយ។ ប្រការនេះអាណាព្យាបាលគ្រប់រូប គប្បីយកចិត្តទុកដាក់ដើម្បីបង្ការជំជឺដល់កុមារ។
គប្បីបង្កើនកម្លាំងទប់ទល់ជំងឺដល់កុមារក្នុងរដូវក្ដៅ។
អាការរោគដែលច្រើនតែជួបប្រទះជំងឺចុះរាក៖ ពិសេសគឺចុះរាកបន្ទាន់; ពុលម្ហូបអាហារ ៖ប្រសិនបើម្ហូបអាហាររក្សាទុកមិនបានត្រឹមត្រូវ ហើយការច្នៃមិនស្របអនាម័យសុវត្ថិភាពម្ហូបអាហារ គឺជាមូលហេតុបង្កឲ្យពុលម្ហូបអាហារចំពោះកុមារ ពិសេសគឺទីកន្លែងសាលារៀន។ ឆ្លងអតិសុខុមប្រាណ៖ រដូវក្ដៅស្អុះស្អាប់ កុមារងាយនឹងឆ្លង អតិសុខុមប្រាណ ធ្វើឲ្យកុមារក្ដៅខ្លួន កើតជំងឺពិស យំរំអុកក្អួតចង្អោរ និងមិនសូវញុាំជាដើម។ ជំងឺរលាក ខួរក្បាលជប៉ុនB ៖ ក្នុងរដូវក្ដៅ អត្រាកើតជំងឺរលាកខួរក្បាលជប៉ុនB ចំពោះកុមារខ្ពស់ជាងរដូវភ្លៀង។ នេះជាអាការរោគដ៏គ្រោះថ្នាក់ បើជំងឺប្រែប្រួលធ្ងន់ ហើយមិនបានប្រទះឃើញទាន់ពេល។ ថ្វីដ្បិតដូច្នោះក្ដី បច្ចុប្បន្នអាការរោគនេះ មានថ្នាំបង្ការប្រកបដោយប្រសិទ្ធភាព បានរួមចំណែកជួយកាត់បន្ថយជំងឺតម្កាត់ចំពោះកុមារ។
ជំងឺពងដៃជើងមាត់៖ តែងជួបប្រទះចំពោះកុមារអាយុក្រោម៥ឆ្នាំ ច្រើនបំផុតគឺកុមារអាយុក្រោម៣ឆ្នាំ អាចនឹងឆ្លងរាលដាលខ្លាំង ជំងឺនេះទាក់ទងដល់បញ្ហាអនាម័យរបស់បុគ្គលម្នាក់ៗនិងបរិស្ថាន។ ជំងឺផ្សេងៗទៀត៖ ជាមួយនឹងអាកាសធាតុស្អុះស្អាប់កម្រិតក្ដៅ ឡើងខ្ពស់ជាហេតុនាំឲ្យកុមារចេញស្អូច រមាស់ពិបាកទ្រាំ; ឬមួយក៏កុមាររងការចាញ់ថ្ងៃ ប្រសិនបើលេងនៅកណ្ដាលថ្ងៃក្ដៅរយៈពេលយូរ ពីព្រោះរាងកាយកុមារខ្វះទឹកនិងជាតិអំបិលខនិជ តាមរយៈការបែកញើសនិងការដកដង្ហើម។
របៀបបង្ការគប្បីមានទម្លាប់អនាម័យខ្លួនឯង ឲ្យបានល្អ៖ ដូចជាលាងដៃស្អាតបាត- ត្រូវតាមរបៀបមុនពេលទទួលទាន ក្រោយពីចេញពីបន្ទប់អនាម័យ និងប្រឡែងលេងនឹង ជួយឲ្យកុមារកម្ចាត់ដោយប្រសិទ្ធភាពនូវភ្នាក់ងារបង្កជំងឺគ្រោះថ្នាក់ដោយខ្លួនឯង។
ទទួលទានស្របអនាម័យ៖ ការច្នៃនិងរក្សាទុកម្ហូបអាហារ ភេសជ្ជៈ គប្បីអនុវត្តឲ្យបានត្រឹមត្រូវតាមកំណត់នៃសុវត្ថិភាពអនាម័យម្ហូបអាហាររបស់ក្រសួងសុខាភិបាល ដើម្បីកម្ចាត់អស់នូវភ្នាក់ងារបង្កជំងឺតាមផ្លូវរំលាយអាហារ ដែលអាចបង្កឲ្យគ្រោះថ្នាក់ដល់សុខភាពកុមារ។
បង្កើនសារធាតុទឹក៖ ដើម្បីបន្ថែមបរិមាណទឹកចាំបាច់ដល់រាងកាយពិសេសគឺប្រភេទទឹកដែលសម្បូរសារធាតុខនិជនិងវីតាម៉ីន ដូចជាទឹកផ្លែឈើ ទឹកក្រូចពោធិ៍សាត់ ទឹកដូង និងទឹកក្ដៅឧណ្ហៗជាដើម។ ជួយឲ្យរាងកាយត្រជាក់ និងបង្កើនសុខភាពដើម្បីធន់នឹងជំងឺតម្កាត់។
ចាក់វ៉ាក់សាំងគ្រប់គ្រាន់៖ រាល់ប្រភេទអាការរោគដ៏គ្រោះថ្នាក់សមស្របទៅតាមវ័យរបស់កុមារ ដោយប្រើប្រភេទវ៉ាក់សាំងមានស្រាប់ ជួយកុមារការពារបានល្អបំផុតក្នុងរដូវក្ដៅស្អុះស្អាប់នេះ៕
វេជ្ជបណ្ឌិត មហាបរិញ្ញា ឌិញថាក (suckhoedoisong.com.vn) -វិមាន