ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/04/2018 - 09:37

ក្តី​រីក​រាយ​ឆ្នាំ​ថ្មី

ឆ្នាំ​២០១៧​បាន​កន្លង​ផុត ដោយ​ទទួល​បាន​នូវ​សមិ​ទ្ធិ​ផល​គួរ​ឲ្យ​មោ​ទនៈ​។ កំណើន​សេដ្ឋ​កិច្ច​ទូ​ទាំង​ប្រ​ទេស​សម្រេច​៦,៨​១% ហេដ្ឋា​មូល​ដ្ឋាន​បច្ចេក​ទេស​ត្រូវ​បាន​វិ​និ​យោគ​ទុន​កសាង ឃុំ​៩៨​%​មាន​ផ្លូវ​រថ​យន្ត​ចូល​ដល់​មជ្ឈ​មណ្ឌលឃុំ​៩៨,៥% មាន​ដំ​ណាក់​សុ​ខា​ភិ​បាល និង​ឃុំ​ទាំង​១០​០​%​មាន​សា​លា​រៀន​តាំង​ពី​កម្រិត​មត្តេយ្យ​ដល់​កម្រិត​មធ្យម​សិក្សា​មូល​ដ្ឋាន​។ កូន​ចៅ​ឋិត​ក្នុង​អា​យុ​សិក្សា​ សុទ្ធ​តែ​បាន​ទៅ​រៀន​សិស្ស​ជន​ជាតិ​ភាគ​តិច​បាន​រៀន​នៅ​តាម​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ សិស្ស​ក្រី​ក្រ​បាន​ជំ​នួយ​អង្ក​រនិង​ប្រាក់​បន្ថែម​។ មាន​ឃុំ​៩៤% បាន​ត​ភ្ជាប់​បណ្តាញ​អគ្គិ​សនី​ជាតិ​ គ្រួ​សារ​ប្រ​ជា​ជន​៩២%​មាន​អគ្គិ​សនី​ប្រើ​ប្រាស់​។ មាន​ឃុំ​ដល់​ទៅ​៩០​%​បាន​គ្រ​ប​ដណ្តប់​ដោយ​រលក​ធាតុ​អាកា​ស​ទូរ​ទស្សន៍។ អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​នៅ​ត្រឹម​២០​% គ្រួ​សារ​ក្រី​ក្រ​ ជិត​ក្រ ត្រូវ​បាន​ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល ដើម្បី​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​។ល។ ជីវ​ភាព​ សម្ភារ​ស្មារ​តី​របស់​ជន​ជាតិ​ភាគ​តិច​ត្រូវ​បាន​លើក​ស្ទួយ​ដោយ​ឥត​ឈប់​ឈរ​។ វិ​ស័យ​សេដ្ឋ​កិច្ច​-សង្គម វប្ប​ធម៌ សុ​ខា​ភិ​បាល អប់​រំ មាន​ការ​វិវឌ្ឍន៍​។ ស្ថាន​ភាព​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​​បាន​រក្សា​លំ​នឹង​។ សេដ្ឋ​កិច្ច​គ្រួ​សាររបស់​ជន​ជាតិ​ភាគ​តិច​ជា​ច្រើន ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​​តែ​ធូរ​ធារ​។ ប្រ​សិទ្ធ​ភាពអនុ​វត្ត​គោល​ន​យោ​បាយ​ជន​ជាតិ​ត្រូវ​បាន​ទទួល​ស្គាល់​។ ក្តី​ជំ​នឿ​របស់​ជន​ជាតិ​ភាគ​តិច​ចំ​ពោះ​បក្ស​បាន​បង្កើន​ឡើង​ជា​​និច្ច​។

ឈាន​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០១៨ គឺ​ជា​ឆ្នាំ​ដែល​ទូ​ទាំង​ប្រ​ទេស​បន្ត​ការ​អនុ​វត្ត​នូវ​ផែន​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ រយៈ​កាល​៥​ឆ្នាំ (២០​១៦​-២០​២០​)។ គោល​ន​យោ​បាយ​ជន​ជាតិ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ជា​បន្ត​ ប្រ​ព័ន្ធ​គោល​នយោ​បាយ​ច្បាប់​វិ​និ​យោគ​ទុន​ជំនួយ​អភិ​វឌ្ឍន៍​តំ​បន់​ជន​ជាតិ​ភាគ​តិច​បាន​គ្រប​ដណ្តប់​លើ​គ្រប់​វិ​ស័យ​។ ស្ថា​ប័ន​គ្រប់​លំ​ដាប់​ថ្នាក់ ដែល​បំ​ពេញ​ការ​ងារ​ជន​ជាតិ​តាំង​ពី​មជ្ឈិម​រហូត​ដល់​មូល​ដ្ឋាន ស​កម្ម​ធ្វើ​សេ​នា​ធិ​ការ​ជូន​បក្ស រដ្ឋ ក្នុង​ការ​ពិ​និត្យ​ពិ​ច័យ​ស្នើ​ធ្វើ​ឲ្យ​សុ​ក្រឹត បំ​ពេញ​បន្ថែម​នូវគោល​ន​យោ​បាយ​អភិ​វឌ្ឍ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ យោង​តាម​នោះ​ បទ​បញ្ជា​លេខ​១៩​-CT/TW ចុះ​ថ្ងៃ​១០ ខែ​មក​រា ឆ្នាំ​២០១៨ របស់​គណៈ​លេ​ខា បក្ស ស្តី​ពី​បង្កើន​ការ​ងារ​នៅ​តំ​បន់​ជន​ជាតិ​ខ្មែរ​ក្នុង​ស្ថាន​ភាព​ថ្មី ក៏​បាន​ក្រ​សួង ផ្នែក ភូមិ​ភាគ​នា​នា​ផ្សព្វ​ផ្សាយ​ ជ្រួត​ជ្រាប​ជាក់​ស្តែង​។ បន្ត​ការ​អា​ទិ​ភាព​វិ​និ​យោគ​ទុន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ផ្សព្វ​ផ្សាយ​បណ្តា​កម្ម​វិ​ធី​គម្រោង អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​នៅតំ​ប​ន់ជន​ជាតិ​ភាគ​តិច​។

ក្នុង​បរិ​យា​កាស​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដោយ​សង្ឃឹម​ឆ្នាំ​ថ្មី​នឹង​នាំម​ក​នូវ​សេច​ក្តី​រីក​រាយ សម្បូរ​សប្បាយ​ សុភមង្គល។​ ដោយ​ទឹក​ចិ​ត្តជឿ​ជាក់​ទៅ​លើ​ការ​ដឹក​នាំ​របស់​បក្ស ជន​រួម​ជាតិ​ខ្មែរ​តែង​សាម​គ្គី ចិត្ត​មួយ​ ថ្លើមមួយ​តាម​បក្ស ខិត​ខំ​ពល​កម្ម​ផ​លិត​ពង្រីក​សេដ្ឋ​កិច្ច មាន​ក្តី​សម្រេច​ចិត្ត​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។ បន្ត​ការ​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ដ៏​ល្អ​ប្រ​ពៃ​របស់​ជន​ជាតិ​ ពង្រីក​នូវ​ទង្វើ​ល្អៗ​ ទន្ទឹម​នឹង​នោះ ក៏​ទប់​ស្កាត់​ច្រាន បន្ថយ​នូវ​សតិ​អា​រម្មណ៍​សំ​អាង​ខ្វះ​ក្តី​ជំ​នឿ​ក្នុង​ជីវ​ភាព​ ដើម្បី​រួម​ចំ​ណែក​​រក្សា​ស្ថិរ​ភាព អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ ក​សាង​មាតុភូមិ​សម្បូរ​រុង​រឿង​។

ជូន​ពរ​ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​សេច​ក្តីសុខ​សុ​ភ​មង្គល​សម្រេច​ជោគ​ជ័យ​ ៕

                                     គណៈ​រៀប​រៀង

ចែករំលែកអត្ថបទ