ក្រៅពីមុខវិជ្ជាអក្សរសាស្រ្ត ប្រឡងតាមបែបអត្ថាធិប្បាយ មុខវិជ្ជាដែលនៅសល់ទាំងប៉ុន្មាន ក្នុងលើកប្រឡងវិទ្យាល័យជាតិគឺត្រូវតែប្រឡងតាមបែបសំណួរចម្លើយជ្រើសរើសទាំងអស់។ ហេតុនោះ ដើម្បីមិនឲ្យបាត់បង់ពិន្ទុបេក្ខជនត្រូវកំណត់សំគាល់នូវបទពិសោធន៍ ពេលធ្វើវិញ្ញាសាប្រឡងបែបសំណួរចម្លើយជ្រើសរើសដូចប្រការខាងក្រោម។
ត្រូវពិនិត្យមើល តើវិញ្ញាសានោះ សំណួរមានគ្រប់ដែរឬទេ ហើយបំពេញព័ត៌មានផ្ទាល់ខ្លួនភ្លាម នៅពេលដែលទទួលសំណួរនិងក្រដាស់ចម្លើយ។ បេក្ខជនមិនគួរប្រញាប់ប្រញាលធ្វើមេរៀនភ្លាមៗនោះទេ ត្រូវតែអនុវត្តបែបបទសំខាន់ៗដូចជា៖ បំពេញគោត្តនាមនិងបកតិនាម អត្តលេខតុ... ទៅក្នុងប្រឡោះដែលតម្រូវឱ្យបំពេញ។
ហាមដាច់ខាត់ប្រើទឹកខ្មៅពីរពណ៌នៅលើក្រដាស់ចម្លើយ។ បេក្ខជនគ្រាន់តែគូសដោយខ្មៅដៃពណ៌ខ្មៅនៅលើប្រអប់ចម្លើយ មិនអាចគូសដោយប៊ិចទឹកខ្មៅឬប៊ិចខ្លីឡើយ។ នៅពេលជ្រើសចម្លើយ បេក្ខជនត្រូវតែគូសបន្តិចឲ្យពេញផ្ទៃប្រអប់ទាំងមូល មិនត្រូវគូសជើងក្អែកឬគ្រាន់តែគូសសម្គាល់ប្រអប់ដែលបានជ្រើស ឬគូសសញ្ញាសម្គាល់ដោយឡែក ធ្វើដូច្នោះ នឹងត្រូវខុសច្បាប់ ហើយក៏មិនត្រូវបានឲ្យពិន្ទុដែរ។
ខាងដើម ត្រូវតែលុបឲ្យជ្រះស្អាតនូវចម្លើយដែលបានជ្រើសនៅពេលសម្រេចចិត្តបានជ្រើសយកនូវចម្លើយមួយផ្សេងទៀត។ បើមិនលុបឲ្យជ្រះទេ នៅពេលបញ្ចូលនៅក្នុងកុំព្យូទ័រ ម៉ាស៊ីននឹងយល់ដោយស្វ័យប្រវត្តិថាមានចម្លើយដល់ទៅពីរ ដូច្នេះគ្មានឲ្យពិន្ទុ។ បេក្ខជនត្រូវប្រើដៃខ្មៅដើម្បីគូសឲ្យដិតចម្លើយ។ ចំណាំ គួរប្រើខ្មៅដៃឈើទន់ខ្នាតពី២ដល់៤B ដើម្បីងាយស្រួលក្នុងការលុប។ ត្រូវគូសឲ្យដិត ហើយល្មមនឹងប្រអប់ចម្លើយ។
ករណីមួយចំនួន បើបេក្ខជនខ្លាចខុសម៉្លោះហើយក៏ជ្រើសរើសចម្លើយនៅលើក្រដាស់សំណួរ រួចហើយភ្លេចចម្លងទៅលើក្រដាស់ចម្លើយ។ ពេលជិតអស់ម៉ោងប្រឡង ភ័យស្លន់ស្លោ គូសមិនទាន់ពេលវេលា ហើយជួនកាលគូសច្រឡំចម្លើយទៀតផង។ ហេតុនោះ ត្រូវតែស្ងប់ចិត្ត ហើយជ្រើសចម្លើយ គូសភ្លាមនៅពេលចម្លើយច្បាស់លាស់។
ត្រូវបែងពេលវេលាអោយបានសមស្របពេលធ្វើមេរៀនប្រឡង។ បេក្ខជនត្រូវអានរំលងចោលម្តង សំណួរណាដែលធ្វើបាន គឺធ្វើមុនសំណួរណាពិបាក ធ្វើនៅពេលក្រោយ។ បើប្រសិនធើ្វលើកដំបូង ក្នុងសំណួរ១ខ ចំណាយពេល៣នាទី ប៉ុន្តែនៅតែដោះស្រាយមិនចេញ ត្រូវតែឆ្លងទៅសំណួរផ្សេង។ ព្រោះថាពេលវេលាខ្លី ប្រសិនបើបេក្ខជននៅសញ្ជឹងគិតតែសំណួរណាមួយ ហើយនៅតែដោះស្រាយមិនចេញ ចុងក្រោយច្បាស់ជាមិនមានពេលគ្រប់គ្រាន់ធ្វើឡើយ។
ទាញយកឲ្យអស់ “វិធីសាស្រ្តដកចេញ” និង “ស៊ូជ្រើសខុសប្រសើរជាងចោលទទេ”។ ខណៈពេលនៅសល់រវាង១០នាទីចុងក្រោយ បេក្ខជនគួរតែអនុវត្តការងារធ្វើស្ថិតិលើចម្លើយដែលបានជ្រើស ហើយចម្លើយនោះ គួតែត្រូវ១០០%។ ពេលនោះ ចម្លើយណាដែលត្រូវបានជ្រើសរើសតិចបំផុត សំណួរពិបាកដែលនៅសល់ទាំងប៉ុន្មាន យើងគួរជ្រើសរើសចម្លើយនោះទាំងអស់។ ធ្វើដូច្នេះ អត្រា “សំណាងល្អ” គឺខ្ពស់បំផុតហើយអត្រា នេះកាន់តែខ្ពស់ ពេលដែលចំនួនចម្លើយដែលធ្វើត្រូវកាន់តែច្រើន។
យោងតាម thptquocgia.org - វ៉ាន់តឹន