មានតំណាងប្រមាណ៥១២រូប នៅកាន់រដ្ឋធានីហាណូយ ចូលរួមពិធីស្ងើចសរសើរ អ្នកមានប្រជាប្រិយភាព អ្នកស្នេហាជាតិ បញ្ញវន្ត និងអាជីវកឆ្នើមជនជាតិ ភាគតិចទូទាំងប្រទេសលើកទី១ ឆ្នាំ២០១៧ បានប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ អាស្រ័យគណៈកម្មាធិការជនជាតិនិងក្រសួង ផ្នែកពាក់ព័ន្ធរៀបចំឡើង។ ក្នុងឱកាសនេះ អ្នកតំណាងបាន អញ្ជើញទៅទស្សនាប្រាង្គតម្កល់សពអ៊ំហូ អុជធូបបូជាស្តេចហ៊ុងនិងជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំរបស់បក្សនិងរដ្ឋ។
លោកអគ្គលេខាង្វៀនភូត្រុង សួរសុខទុក្ខយ៉ាងកក់ក្តៅចំពោះតំណាងទាំងឡាយ។
រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ដោវុាំងចៀង មានប្រសាសន៍៖ ក្នុងបុព្វហេតុតស៊ូរំដោះជាតិ កសាងនិងការពារមាតុភូមិ សគុណនិងការពលីកម្មដ៏ធំធេង របស់ជនរួមជាតិ យុទ្ធជនបណ្តាជនជាតិភាគតិច ជាការគួរឲ្យកោតគោរពខ្លាំងណាស់ ហើយក៏ជាមោទនភាពរបស់យើងគ្រប់រូប ត្រូវបានកូនចៅគ្រប់ជំនាន់ចងចាំ និងដឹងគុណជានិច្ច។ តាំងពីគំនិតច្នៃប្រតិដ្ឋ ដាក់សំណើរក្នុងការប្រឡងប្រណាំង ប្រទានរង្វាន់រហូតដល់ការចលនាមនុស្សល្អ ការងារល្អ តាមពាក្យប្រៀនប្រដៅរបស់អ៊ំហូ បានរួមចំណែកយ៉ាងធំក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិ បង្កបានជាកម្លាំងយ៉ាងខ្លាំងក្លាក្នុងការតស៊ូ និងកសាងប្រទេសជាតិ។ បច្ចុប្បន្ន ក្នុងការផ្លាស់ថ្មី មេរៀននោះនៅតែមានតម្លៃជានិច្ចក្នុងការកសាងសង្គមមួយមានសមភាព មានមេត្តាធម៌ ធ្វើឲ្យប្រសិទ្ធភាពសេដ្ឋកិច្ច និងសង្គមមានការកើនឡើងទ្វេដង។ ចំពោះតំបន់ជនជាតិភាគតិច រាល់សកម្មភាពរាល់ទង្វើសុទ្ធតែមានភាពសាមញ្ញរបស់បុគ្គលនីមួយៗ មានសន្ទុះរីកសាយភាយដល់សហគមន៍ជនជាតិភាគតិច។ ការស្ងើចសរសើរ ពង្រីកវិសាលភាពរីកសាយភាយនូវបណ្តាគំរូលេចធ្លោ កាន់តែមានអត្ថន័យដ៏សំខាន់ចំពោះជនរួមជាតិក្នុងការពង្រីកលទ្ធភាពផ្ទាល់ខ្លួន ឆ្លងកាត់ការលំបាក កសាងជីវភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរសប្បាយ សមាហរណកម្មនិងអភិវឌ្ឍជាមួយនឹងទូទាំងប្រទេស។ រដ្ឋាភិបាលកំពុងលើក ទឹកចិត្តការពង្រីកលទ្ធភាពផ្ទាល់ខ្លួន ជម្នះលំបាកនិងការឈានឡើងរបស់ជនរួមជាតិភាគតិច គឺជាកត្តាសំខាន់សម្រាប់កាត់បន្ថយភាពក្រីក្របានយ៉ាងឆាប់រហ័សនិងស្ថិរភាព។
គណៈកម្មាធិការជនជាតិរៀបចំពិធីស្ងើចសរសើរលើកនេះ បង្កបានបរិយាកាសរីករាយ មោទនភាពក្នុងសហគមន៍បណ្តាជនជាតិភាគតិចវៀតណាម បង្កកម្លាំងរីកសាយភាយ ជម្រុញចលនាប្រឡងប្រណាំងស្នេហាជាតិ បញ្ចេញកម្លាំងរៀនសូត្រ ខ្នះខ្នែងពលកម្មផលិត។ល។ នៅក្នុងពិធីនេះ តំណាងទាំងឡាយត្រូវបានរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិជូនបណ្ណសរសើរ និងបុគ្គលគំរូឆ្នើមមួយរូបតំណាងឲ្យខេត្ត ក្រុងនីមួយៗ បាននាយករដ្ឋមន្រ្តីប្រទានបណ្ណសរសើរ ៕
ថាញ់ផុង-វ៉ាន់តឹន