ឃុំឌិញម៉ូង ស្រុកថើយឡាយ ក្រុងកឹងធើ ទើបរៀបចំពិធីទទួលស្គាល់ឃុំជនបទថ្មី។
ថ្នាក់ដឹកនាំស្រុកថើយឡាយ ប្រគេនជូនលិខិតសរសើរដល់ព្រះសង្ឃខ្មែរ អ្នកមុខ
អ្នកការដែលបានរួមវិភាគទានកសាងជនបទថ្មីឃុំឌិញម៉ូង។
អស់រយៈពេល៧ឆ្នាំអនុវត្តកម្មវិធីទិសដៅជាតិ ស្ដីពីកសាងជនបទថ្មីឌិញម៉ូងជាឃុំបានផ្ដួចផ្ដើមកសាងជនបទថ្មីចាប់ពីត្រឹមចំណុចមធ្យម ឥឡូវមានការផ្លាស់ប្តូរតាំងពីជីវភាពឡើងទៅ។ បច្ចុប្បន្ន ប្រាក់ចំណូលមធ្យមភាគរបស់ប្រជាជនម្នាក់ៗ ក្នុងឃុំគឺ៣៧,២លានដុង/ឆ្នាំកើនជិត២៦លានដុង បើប្រៀបនឹងឆ្នាំ២០១០។ អត្រាពលករក្នុងឃុំមានការងារធ្វើគឺ៩៦%អត្រាមានការងារធ្វើក្រោយពីបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចជាង៨៥%។ តាំងពីផ្ដួចផ្ដើមកសាងជនបទថ្មី ឃុំបានឧត្ថម្ភបុលទុនអភិវឌ្ឍផលិតកម្មជូនគ្រួសារក្រីក្រសរុបជិត២ពាន់លានដុង។ អាស្រ័យហេតុនោះ អត្រាគ្រួសារក្រីក្ររបស់ឃុំសព្វថ្ងៃនៅត្រឹម៣,៦៣%ប៉ុណ្ណោះ។
លោកដាវសុខ នៅភូមិឌិញខាញ់A ជាគ្រួសារជនជាតិខ្មែរបានបរិច្ចាគដីកសាងផ្លូវជនបទ រីករាយឲ្យដឹង៖ “គ្រាន់តែសម្លឹងមើលក្នុងលក្ខឋានប្រាក់ចំណូលមធ្យមភាគរបស់ប្រជាជនម្នាក់ៗនិងចំនួនគ្រួសារក្រីក្រ គឺអាចដឹងច្បាស់នូវភាពផ្លាស់ថ្មីរបស់ឃុំឌិញម៉ូងសព្វថ្ងៃហើយ។ ផ្ដើមពីការធ្វើដំណើរទៅមកលំបាក ជីវភាពប្រជាជនមិនលំនឹងរហូតមកទល់សព្វថ្ងៃ ប្រជាជនមានផ្ទះនៅរឹងមាំ បានបណ្តុះបណ្តាលវិជ្ជាជីវៈនិងមានការងារធ្វើលំនឹង។ កូនចៅបានរៀនក្នុងសាលាសម្រេចបទដ្ឋានជាតិ។ ក្រោយពីបានទទួលស្គាល់ឃុំជនបទថ្មី អាទិភាពសព្វថ្ងៃរបស់ប្រជាជនឃុំឌិញម៉ូង យើងខ្ញុំគឺរក្សាខ្ជាប់កិត្តិនាមស្របនឹងស្មារតីនៃការចលនា“ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី”របស់ភូមិភាគ”។ ប្រជាជនក្នុងឃុំបានរួមវិភាគទានជិត២៦ពាន់លានដុង ស្រូបអត្រា៣០%នៃថវិការួមសម្រាប់កសាងជនបទថ្មី។ មានប្រជាជនជាង១.១០០គ្រួសារប្រជាជនបរិច្ចាគដីកសាងគមនាគមន៍ជនបទ សរុបផ្ទៃដីជិត៤៦.៤០០ម២ ទន្ទឹមនឹងនោះ នៅថែមទាំងរួមវិភាគទានជាកម្លាំងពលកម្មសម្រាប់កសាងស្ពានថ្នល់ទៀតផង។
ថ្លែងយោបល់ចង្អុលការក្នុងពិធីទទួលស្គាល់ឃុំជនបទថ្មីឌិញម៉ូង លោកដាវអាញ់យ៉ុង អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ គូសបញ្ជាក់៖ “ផ្ដួចផ្ដើមតាំងពីចំណុចទាបសម្រេចត្រឹមតែ៣/១៩លក្ខឋាន បក្ខភាគនិងប្រជាជនឃុំបានមូលមតិ ស្រុះចិត្តរួមកម្លាំងកសាងឃុំជនបទថ្មីសម្រេចដោយជោគជ័យ។ រយៈពេលខាងមុខ ឃុំឌិញម៉ូងគប្បីបន្តការលើកកម្ពស់គុណភាពលក្ខឋានណាដែលមិនទាន់រឹងមាំ។ ទន្ទឹមនឹងនោះ គប្បីប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវមូលដ្ឋានសម្ភារៈបានកសាងរួច អាទិភាពវិនិយោគទុនកសាងសំណង់បម្រើផលប្រយោជន៍សង្គម ដើម្បីប្រជាជនស្ងប់ចិត្តពលកម្មផលិតនិងរៀនសូត្រ”៕
ថាញ់ភូ-សេរី