ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

31/10/2017 - 16:47

ស​ម័យ​ប្រ​ជុំ​លើក​ទី​៤​រដ្ឋ​ស​ភា​ នី​តិ​កាលXIV

រដ្ឋ​ស​ភាបា​ន​ពិ​ភាក្សា​និង​ធ្វើ​សេច​ក្ដី​សម្រេច​បញ្ហា​សំ​ខាន់​ៗ​ជា​ច្រើន​

  ​ ប្រ​ធាន​រដ្ឋ​ស​ភា ង្វៀន​ធី​កីម​ង៉ឹង ឡើង​ថ្លែង​ការណ៍ បើក​ស​ម័យ​ប្រ​ជុំ​លើក​ទី​៤
រដ្ឋ​ស​ភា​នី​តិ​កាល​XIV​។

 

កាល​ពី​ថ្ងៃ​២៣​-១០​-២០​១៧ ស​ម័យ​ប្រ​ជុំ​លើក​ទី​៤​​រដ្ឋ​ស​ភា នី​​តិ​កាលXIV បាន​ប្រ​ព្រឹត្ត​ឡើង​យ៉ាង​ម​ហោ​ឡា​រិក ក្រោម​អ​ធិ​ប​តី​ភាព​ប្រ​ធាន​រដ្ឋ​សភា ង្វៀន​ធី​​កីម​ង៉ឹង។​ ថ្លែង​ការណ៍​ក្នុង​ពិ​ធី​បើក​ស​ម័យ​ប្រ​ជុំ ប្រ​ធាន​រដ្ឋ​ស​ភា បញ្ជាក់​ច្បាស់​៖ រយៈ​ពេល​កន្លង ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​ការ​ផ្ដុំ​កម្លាំង​ចង្អុល​ការ​យ៉ាង​ម៉ឹង​ម៉ាត់​របស់​រដ្ឋា​ភិ​បាល ការ​ខិត​ខំ​ច្នៃ​ប្រ​តិដ្ឋ​របស់​ក្រ​សួង​ផ្នែក​មជ្ឈិម​និង​ភូមិ​ភាគ ព្រម​ជា​​មួយ​នឹង​ការ​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់​របស់​រដ្ឋ​ស​ភា​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រ​ជា​ជន ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​របស់​ប្រ​ទេស​យើង​បន្ត​សម្រេច​បាន​លទ្ធ​ផល​ជា​វិជ្ជ​មាន​។ ប្រ​ធាន​រដ្ឋ​ស​ភា គូស​បញ្ជាក់​៖ ភារ​កិច្ច​ដាក់​ចេញ​សម្រាប់​ប៉ុន្មាន​ខែ​ខាង​មុខ​ក្នុង​ឆ្នាំ​២០១៧ និង​រយៈ​ពេល​ខាង​មុខ គឺ​ធ្ងន់​ធ្ងរ​ខ្លាំង​ណាស់ ទាម​ទារ​ទូ​ទាំង​បក្ស ទូ​ទាំង​ប្រជា​ជន​និង​ទូ​ទាំង​កង​ទ័ព​យើង​ត្រូវ​បង្កើន​ការ​សាមគ្គី ឯក​ភាព​សតិ​អារម្មណ៍​និង​សកម្ម​ភាព ខិត​ខំ​ត​ស៊ូ ឆ្លង​កាត់​លំ​បាក​សាក​ល្បង បន្ត​ការ​អនុ​វត្ត​ប្រ​កប​ដោយ​ជោគ​ជ័យ​រាល់​សេចក្ដី​សម្រេច​មហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​លើក XII របស់​បក្ស ជា​ពិ​សេស​រាល់​សេចក្ដី​សម្រេច​សំ​ខាន់​ៗ ដែល​ទើប​បាន​សន្និ​បាត​លើក​ទី​៦ គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​នីតិកាល​XII; អនុ​វត្ត​សម្រេច​ល្អ ភារ​កិច្ច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​–សង្គម​ ឆ្នាំ​២០១៧ បង្ក​ប្រៀប​និង​កម្លាំង​សម្រាប់​ឆ្នាំ​២០១៨ និង​ដំ​ណាក់​កាល​អភិ​វឌ្ឍ​ជា​បន្ត​ទៀត​។

ក្នុង​ស​ម័យ​ប្រ​ជុំ​លើក​នេះ រដ្ឋ​សភា​នឹង​ផ្ដុំ​កម្លាំង​ពិ​និត្យ ពិ​ច័យ​ពិ​ភាក្សា​បណ្តារ​បាយ​ការណ៍​របស់​រដ្ឋា​ភិ​បាល​។ ទន្ទឹម​នឹង​ការ​កសាង​ច្បាប់ រដ្ឋ​សភា​នឹង​ពិ​និត្យ​ពិ​ច័យ​គ្រប់​របាយ​ការណ៍​របស់​ប្រ​ធាន​តុ​លា​ការ​ប្រ​ជា​ជន​កំ​ពូល  ប្រ​ធាន​ស​ភា​អយ្យ​ការ​តុ​លា​ការ​ប្រ​ជា​ជន​កំ​ពូល​។ រដ្ឋ​ស​ភា​ស្តាប់​របាយ​ការណ៍​បូក​សរុប​យោ​បល់ សំ​ណើរ​បស់អ្នក​បោះ​ឆ្នោត​ផ្ញើ​ជូន​នៅ​ស​ម័យ​ប្រ​ជុំ​លើក​ទី​៤ និង​លទ្ធ​ផល​ឃ្លាំ​មើល​ការដោះ​ស្រាយ​សំណើ​របស់​អ្នក​បោះ​ឆ្នោត​ផ្ញើ​ជូន​រដ្ឋ​ស​ភា​នៅ​ស​ម័យ​ប្រ​ជុំ​លើក​ទី​៣; ដំ​ណើរ​ការ​ចោទ​សួរ​ និង​បក​ស្រាយ​សំ​ណួរ​ ។

ក្រៅ​ពី​នោះ រដ្ឋ​ស​ភា​នឹង​ពិ​ភាក្សា​និង​ធ្វើ​សេចក្ដី​សម្រេច​នូវ​ខ្លឹម​សារ​សំ​ខាន់​ៗ​ជា​ច្រើន​ទៀត;​ប្រ​កាស​ឲ្យ​ប្រើ​សេចក្ដី​សម្រេច​ស្ដី​ពី​យន្ត​ការ​គោល​នយោ​បាយ​ពិ​សេស​សម្រាប់​អភិ​វឌ្ឍ​ក្រុង​ហូ​ជី​មិញ​; ពិ​និត្យ​ពិ​ច័យ ផ្ដល់​សច្ចា​ប័ន​សំ​ណើ​របស់​នា​យក​រដ្ឋ​មន្រ្តី ស្ដី​ពី​ស​មា​ជិក​រដ្ឋា​ភិ​បាល​៕

 ប្រ​ភព​ព័ត៌​មាន​៖ quochoi.vn    បក​ប្រែ៖​ ថាច់​សេរី      

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀន​ធី​​កីម​ង៉ឹង