មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

10/10/2017 - 15:07

គិត​គូរ​អភិ​វឌ្ឍ​តំ​បន់​ជន​រួម​ជាតិ

អា​ស្រ័យ​អនុ​វត្ត​បាន​ល្អ​នូវ​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស និង​រដ្ឋ បាន​ជា​នៅ​តំ​បន់​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​របស់​ស្រុក​កេ​សាច់ ខេត្ត​សុក​ត្រាំង សេដ្ឋ​កិច្ច​គ្រួ​សារ​មាន​ការ​អភិ​វឌ្ឍ​ជីវ​ភាព​បាន​លំ​នឹង​។

ភូមិ​អាង​ឌិញ ទី​ប្រ​ជុំ​ជន​កេ​សាច់​មាន​ផ្លូវ​បេ​តុង​ជួយ​ឲ្យ​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មក​

បាន​ងាយ​ស្រួល​។

លោក​ឡេ​វុាំង​ង៉ុក អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​កេ​សាច់ ឲ្យ​ដឹង​៖ អនុ​វត្ត​សេច​ក្តី​សម្រេច​លេខ​៧៥៥/QĐ-TTg របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល ស្ដី​ពី​ឧបត្ថម្ភ​ដី​សង់​ផ្ទះ ដី​ផ​លិត​កម្ម ទឹក​ស្អាត​ប្រើ​ប្រាស់​ជូន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​និង​គ្រួ​សារ​ក្រី​ក្រ​នៅ​ឃុំ ភូមិ​លំ​បាក​ពិ​សេស​ស្រុក​បាន​ឧបត្ថម្ភ​ដី​សង់​ផ្ទះ​ជូន​ជន​រួម​ជាតិ​ខ្មែរ​៤០​គ្រួ​សារ ដោយ​ទឹក​ប្រាក់​៣០​លាន​ដុង​/គ្រួ​សារ ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​លំ​នឹង​ជីវ​ភាព​។ មក​ទល់​ពេល​នេះ ទូ​ទាំង​ស្រុក​មាន​គម្រោង​ចំ​នួន​៨ ស​រុប​ថវិ​កា​១,៥៩៩​ពាន់​លាន​ដុង ឧបត្ថម្ភ​ប្រ​ជា​ជន​៤០៦​គ្រួ​សារ ក្នុង​នោះ មាន​ជន​រួម​ជាតិ​ខ្មែរ​៨៦​គ្រួ​សារ ត្រូវ​បាន​ឧបត្ថម្ភ​គោ​ពូជ មាន់​និង​ពូជ​ដំ​ណាំ​ជា​ដើម​។ ក្រៅ​ពី​នោះ ឃុំ​នា​នា​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ក៏​បាន​រដ្ឋ​វិ​និ​យោគ​ទុន​កសាង​ផ្លូវ​គម​នា​គមន៍​ជន​បទ ចាប់​ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ​និង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក និង​ដឹក​ជញ្ជូន​កសិ​ផល ដូច​ជា​នៅ​ឃុំ​កេ​ថាញ់ ថើយ​អាង​ហោយ ទ្រិញ​ភូ និង​ទី​ប្រ​ជុំ​ជន​កេ​សាច់​។

ស្រុក​កេ​សាច់ មាន​ឧត្តម​ភាព​ខាង​កសិ​កម្ម សំ​ខាន់​គឺ​ស្រូវ​ប្រ​មាណ​១១.៦៣៨​ហិក​តា​ស្រូប​អត្រា​ផ្ទៃ​ដី​៦០​% ក្រៅ​ពី​នោះ​គឺ​ដំ​ណាំ​ឈើ​ហូប​ផ្លែ​៤០​%​។ ទន្ទឹម​នឹង​នោះ ភូមិ​ភាគ​ក៏​អភិ​វឌ្ឍ​ការ​ចិញ្ចឹម​មាន់​លែង​ក្នុង​ចម្ការ និង​ចិញ្ចឹម​គោ​សាច់​។ លោក​គឹម​តាយ ឃុំ​កេ​ថាញ់ ឲ្យ​ដឹង​៖ “អា​ស្រ័យ​បាន​រដ្ឋ​ឧបត្ថម្ភ​ជ្រើស​ពូជ​ដំ​ណាំ បច្ចេក​ទេស​និង​រក​បាន​ច្រក​ចេញ​លំ​នឹង ម្ល៉ោះ​ហើយ​គ្រួ​សារ​ខ្ញុំ​ដាំ​ក្រូច​ថ្លុង​បាន​៦,៥​កុង រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មាណ​២៥០​លាន​ដុង​/​ឆ្នាំ”​។ ចំ​ណែក​លោក​ត្រឹង​ច័ន្ទ នៅ​ឃុំ​ថើយ​អាង​ហោយ ដាំ​ដំ​ណាំ​ឈើ​ហូប​ផ្លែ​១​ហិក​តា ក្នុង​នោះ ក្រូច​ឆ្មារ​គ្មាន​គ្រាប់​២០០​ដើម រក​បាន​ប្រាក់​ចំ​ណូល​១០​លាន​ដុង​រៀង​រាល់​ខែ​។ លោក​ឡេ​វុាំង​ង៉ុក ឲ្យ​ដឹង​បន្ថែម​៖ “ក្រៅ​ពី​គិត​គូរ​ជូន​ជន​រួម​ជាតិ​មាន​កន្លែង​នៅ​និង​កសាង​អា​ជីព​កា​រិ​យា​ល័យ​ជន​ជាតិ​ថែម​ទាំង​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ជន​រួម​ជាតិ ព្រះ​សង្ឃ​ខ្មែរ​រៀប​ចំ​បុណ្យ​ទាន​ទៅ​តាម​ទំ​នៀម​ទម្លាប់​ប្រ​ពៃ​ណី​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​សេដ្ឋ​កិច្ច និង​ត្រូវ​តាម​សេច​ក្តី​កំ​ណត់​របស់​ច្បាប់​”។

ទទួល​ផល​ពី​គោល​ន​យោ​បាយ​ដោយ​ឡែក​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ ម្ល៉ោះ​ហើយ​ជីវ​ភាព​និង​សេដ្ឋ​កិច្ច​តែង​បាន​លើក​ស្ទួយ​ដោយ​ឥត​ឈប់​ឈរ ទំ​នៀម​ទម្លាប់​និង​បុណ្យ​ទាន​របស់​ជន​រួម​ជាតិ​ខ្មែរ តែង​បាន​អភិ​រក្ស​និង​ពង្រីក​។ ផ្តើម​ពី​នោះ ជន​រួម​ជាតិ​ខ្មែរ​តែង​មាន​ក្ដី​ជំ​នឿ​ទៅ​លើ​ការ​ដឹក​នាំ​របស់​បក្ស និង​រស់​នៅ​ធ្វើ​ការ​តាម​ច្បាប់​របស់​រដ្ឋ​៕                    

                              ត្រឿង​ផល​-វិ​មាន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ស្រុក​កេ​សាច់