ប្រធានរដ្ឋសភា ង្វៀនធីកីមង៉ឹង បានអញ្ជើញចូលរួមកម្មវិធីទូរទស្សន៍ ផ្សាយផ្ទាល់“ បុណ្យព្រះច័ន្ទ - អុជបំភ្លឺក្ដីប្រាថ្នា កុមារវៀតណាម ឆ្នាំ២០១៧" អាស្រ័យស្ថានីយ៍ទូរទស្សន៍វៀតណាមសហការជាមួយនឹងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជី មិញរៀបចំឡើង ក្រោមការឧបត្ថម្ភរបស់ធនាគារពាណិជ្ជកម្មភាគហ៊ុននៃពាណិជ្ជកម្ម ក្រៅប្រទេសវៀតណាម។
ប្រធានរដ្ឋសភា ង្វៀនធីកីមង៉ឹង ថ្លែងការណ៍ក្នុងកម្មវិធីបុណ្យព្រះច័ន្ទ។ រូប ៈ VTV
មានប្រសាសន៍ក្នុងកម្មវិធី ប្រធានរដ្ឋសភា ង្វៀនធីកីមង៉ឹង បញ្ជាក់៖ “កុមារជាសុភមង្គលគ្រប់គ្រួសារគឺជាអនាគតរបស់ប្រទេសជាតិ។ ព្រោះហេតុនោះ ចំពោះកម្មវិធីប្រកបដោយអត្ថន័យដូច្នេះនឹងលើកកម្ពស់ស្មារតីភ្ញាក់រលឹកនិងភារកិច្ចរបស់គ្រួសារ សាលារៀននិងសហគមន៍សង្គម ក្នុងបុព្វហេតុថែទាំ ការពារនិងអប់រំកុមារ។ យើងគប្បីធ្វើនូវប្រការល្អៗដើម្បីកុមារបានរស់នៅ រៀនសូត្រ លេងកម្សាន្តក្នុងបរិស្ថានមានប្រយោជន៍។ គប្បីបណ្តុះពន្លកសម្រាប់យុវជនជំនាន់ក្រោយរបស់ប្រទេសជាតិដោយទង្វើប្រកបដោយអត្ថន័យដូចជាកម្មវិធីនេះ”។
ក្នុងកម្មវិធីនេះដែរ កុមារពិការអនាថាចំនួន៣០០រូប ដែលមានស្ថានភាពក្រលំបាកបានទទួលអំណោយពីកម្មវិធីនិងអ្នកធ្វើហិរញ្ញប្បទាន។ពិធីបុណ្យថែមទាំងមានកម្មវិធីសំដែងជម្រើសនូវឈុតសំដែងឆ្នើមបំផុត អំពីរឿងនិទានជូកុយបានឡើង”ឋានព្រះច័ន្ទ” ក្នុងថ្ងៃតេតទ្រុងធូ - រាត្រីព្រះច័ន្ទពេញវង់បំផុតក្នុងឆ្នាំ។ ក្នុងពិធីប្រឡង មានក្រុមសំដែងចំនួន៤ក្រុម ត្រូវសំដែងធ្វើយ៉ាងណាដើម្បីបញ្ចុះបញ្ចូលមេប្រយោគនិងទស្សនិកជនឲ្យពេញចិត្ត តាមរយៈការសំដែងរបស់ខ្លួន។ គណៈមេប្រយោគ រួមមានសិល្បករ-ការិនីតុបតែងខ្លួនជាតួអង្គដែលស្និទ្ធស្នាលជាមួយប្អូនៗ មានដូច ”ជីហាំង” “កូបែវ៉ាងខាំង-ដ” “ជូកុយ” ជាមួយនឹងចរិតលក្ខណៈប្លែកៗពីគ្នា។ ក្រុមសំដែង គឺប្អូនៗកុមារសំដែងបង្ហាញតាមរយៈចង្វាក់រាំ សប្បាយរីករាយ សៀករហសកម្ម រាំឡក ម៉ុងសាយ។ល។ សមាសភាពចូលរួមគឺកុមារតូចៗមកពីបណ្តាក្លឹបនានានិងពិធីករដ៏ស្និទ្ធស្នាលជាមួយនឹងប្អូនៗកុមារ៕
យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម។