ភូមិដៀងហ្វា មានជនរួមជាតិខ្មែររស់នៅជាង៦០% គឺជាភូមិមានល្បឿនកសាងផ្លូវបេតុងនិងប្រពន្ធធារាសាស្រ្តរហ័សបំផុតរបស់ឃុំ។ កន្លងហើយ ដៀងហ្វា បានទទួលស្គាល់ជាភូមិវប្បធម៌។
ប្រពន្ធ័ផ្លូវគមនាគមន៍ជនបទនៅភូមិដៀងហ្វាបានកសាងសមរម្យ។
មុននេះ ដៀងហ្វា ជាភូមិមួយក្នុងចំណោមភូមិលំបាកបំផុតរបស់ឃុំថើយតឹង ស្រុកថើយឡាយ ក្រុងកឹងធើ ពិសេសគឺផ្លូវគមនាគមន៍។ ថ្វីត្បិតតែនៅចម្ងាយពីឃុំប្រមាណ២គីឡូម៉ែត្រ ប៉ុន្តែមាមីងនៅភូមិដៀងហ្វា ត្រូវធ្វើដំណើរតាមផ្លូវវាងជាង៦គីឡូម៉ែត្រ ទើបដល់មជ្ឈមណ្ឌលឃុំ។ លោកដាវតាយរៀបរាប់ឡើងវិញ៖ “ពីមុនស្ពានស្នួច្រើនពេក ម្ល៉ោះហើយផ្ទះណាក៏មានទូកសម្រាប់ជូនកូនទៅរៀន និងលក់ដូរកសិផល។ ថ្ងៃសីលទៅវត្តធ្វើដំណើរដោយទូកដែរ គ្មានផ្លូវបេតុងដូចសព្វថ្ងៃនេះទេ”។
អាស្រ័យគោលនយោបាយពិសេសរបស់រដ្ឋសម្រាប់ជនរួមជាតិអំពីដីសង់ផ្ទះ ដីផលិតកម្ម បុលទុនផលិតកម្ម ទើបបច្ចុប្បន្នជនរួមជាតិខ្មែរនៅទីនេះមានជីវភាពលំនឹង។ ទម្រង់រូបភាពដាំឪឡឹកគុណភាពខ្ពស់ ទៀបបន្លា ក្រុមផលិតបន្លែជ្រះ តែងមានគ្រួសារមាមីងខ្មែរចូលរួមនិងរកស៊ីមានប្រសិទ្ធភាព។ ហេតុនេះ គ្រួសារជនរួមជាតិខ្មែរជាង៧០គ្រួសារ ក្នុងភូមិដៀងហ្វាមានតែ២គ្រួសារខ្មែរក្រីក្រប៉ុណ្ណោះ។ជួបជាមួយគ្រួសារបងម៉ៃ-ស ទើបចាកផុតពីភាពក្រីក្រកាលឆ្នាំ២០១៦ ឲ្យដឹង៖“ដោយបានឃុំឧបត្ថម្ភទុននិងចូលរួមក្នុងក្រុមដាំបន្លែសុវត្ថិភាពកាលពីឆ្នាំ១០១៤ ទើបឆ្នាំកន្លងហើយ គ្រួសារខ្ញុំបានចាកផុតពីភាពក្រីក្រ។ គ្រួសារមានដីចម្ការត្រឹមតែ២កុង ម៉្លោះហើយភាគច្រើនខ្ញុំដាំបន្លែរយៈពេលខ្លី ឆាប់ប្រមូលផលដូចជាសាឡាត ពោតបារាំង។ ប្រពន្ធខ្ញុំក្រោយពេលរៀនរបរចប់បានឃុំឧទ្ទេសនាមចូលធ្វើការនៅមូលដ្ឋានកាត់ដេរ នៅទីប្រជុំជន ម៉្លោះហើយឥឡូវនេះ គ្រួសារខ្ញុំរកបានប្រាក់ចំណូលលំនឹង” ។លោកម៉ៃវុាំងហ្វាង លេខាសាខាបក្សភូមិដៀងហ្វា ឲ្យដឹងដោយក្តីរីករាយ៖ “មាមីងជនរួមជាតិបានរួមវិភាគទានយ៉ាងច្រើនក្នុងការកសាងប្រពន្ធ័ផ្លូវបេតុង ធារាសាស្រ្ត។ប្រឡាយប្រវែង១.៨០០ម៉ែត្រកសាងសម្រេចជាស្ថាពរ អាស្រ័យប្រជាជនរួមវិភាគទានប្រាក់និងកម្លាំងពលកម្ម៥០%។ បំបាត់ស្ពាន ស្នួស្ពានបណ្តោះអាសន្នអាស្រ័យប្រជាជនរួមវិភាគទានទាំងស្រុងចំពោះស្ពានធំៗ ទើបស្នើសុំថវិកាថ្នាក់លើ។ ដៀងហ្វា គឺជាភូមិមានស្មារតីសាមគ្គីជនជាតិគួរឲ្យកោតសរសើរ។ ក្នុងឱកាសបុណ្យប្រពៃណីរបស់ជនជាតិទាំងពីរកិញ ខ្មែរ គឺមាមីងតែងរួមគ្នាដោះដូរ រៀនសូត្រទំនៀមទម្លាប់ទៅវិញទៅមកយ៉ាងសប្បាយរីករាយ”។
លោកឡេវុាំងភុក ប្រធានគណៈកម្មាធិការប្រជាជនឃុំថើយតឹង ឲ្យដឹង៖ “មាមីងជនរួមជាតិខ្មែរនៅដៀងហ្វារស់នៅស្រុះស្រួលគ្នាណាស់ តែងអនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ ហើយតែងបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់។ បច្ចុប្បន្ន ឃុំមានគោលការណ៍កសាងផ្លូវគមនាគមន៍ថ្មីពីភូមិដៀងហ្វា ថើយភឿក ទៅកាន់មជ្ឈមណ្ឌលឃុំ។ ជាមួយនឹងផែនការបង្រួញចម្ងាយផ្លូវពី៦គីឡូម៉ែត្រ នៅត្រឹមតែ២គីឡូម៉ែត្រនឹងផ្ដល់ភាពងាយស្រួលសម្រាប់មាមីងធ្វើដំណើរទៅមក”៕
ថាញ់ភូ-ទីទុយ