ជាមួយនឹងគោលលំនាំ “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ” ជនរួមជាតិខ្មែរនៅឃុំអាងនិញ ស្រុកចូវថាញ់ ខេត្តសុកត្រាំង បានសកម្មរួមជាមួយនឹងរដ្ឋអំណាចភូមិភាគកសាងសំណង់ជនបទ។ ផ្តើមពីនោះ បានរួមចំណែកធ្វើឲ្យភូមិភាគមានការផ្លាស់ប្តូរមុខមាត់។
ផ្លូវបេតុង អាស្រ័យព្រះតេជព្រះគុណឡឹមហ៊ីប ចលនាប្រជាជននិងសប្បុរសជនរួមវិភាគទានកសាង។
ឃុំអាងនិញ មានជនរួមជាតិខ្មែររស់នៅជាង៥០% ច្រើនឆ្នាំមកនេះ ព្រមជាមួយនឹងគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ និងការឈានឡើងចាកផុតពីភាពក្រីក្រ ម៉្លោះហើយ ជីវភាពរបស់ជនរួមជាតិខ្មែរត្រូវបានលើកស្ទួយជាបណ្តើរៗ។ ជនរួមជាតិបានសកម្មចូលរួមជាមួយនឹងរដ្ឋអំណាចភូមិភាគកសាងនូវសំណង់ហេដ្ឋារចនាសម្ព័ន្ធជនបទ។ តាមប្រសាសន៍លោកផាងថាញ់ទូ ប្រធានគណៈកម្មាធិការប្រជាជនឃុំអាងនិញ ចាប់ពីដើមឆ្នាំទល់ពេលនេះ ឃុំបានកៀរគរទឹកប្រាក់ សង្គមូបនីយកម្មបានជាង៨០០លានដុង ដើម្បីកសាងស្ពានបេតុង ផ្លូវគមនាគមន៍ជនបទ និងសំណង់សាធារណៈប្រយោជន៍សង្គមផ្សេងៗទៀត។ អាស្រ័យហេតុនោះ ផ្លូវចូលកាន់ភូមិនានារបស់ឃុំបានក្រាលបេតុងរួចរាល់ ឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរទៅមក និងដឹកជញ្ជូនទំនិញរបស់ប្រជាជន។
ព្រះតេជព្រះគុណឡឹមហ៊ីប ព្រះចៅអធិការវត្តទំនប់ ឃុំអាងនិញ តែងសកម្មក្នុងការចលនាជនរួមជាតិខ្មែរនិងសប្បុរសជនកសាងសំណង់ជនបទ។ មកទល់ពេលនេះ ព្រះតេជព្រះគុណចលនាទឹកប្រាក់បានរាប់រយលានដុង ដើម្បីកសាងស្ពានបេតុង១ខ្សែ ផ្លូវបេតុង១គីឡូម៉ែត្រ និងចាក់ក្រួសល្អិតៗជាង៧គីឡូម៉ែត្រ។ល។ ចូលទៅភូមិតំបន់ជ្រៅ ដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ ព្រះតេជព្រះគុណឡឹមហ៊ីប មានព្រះថេរដីកា៖ “អាស្រ័យរដ្ឋមានគោលនយោបាយជាច្រើនជំនួយដល់គ្រួសារខ្មែរក្រីក្រ ម៉្លោះហើយជីវភាពប្រជាជនត្រូវបានលើកស្ទួយ តំបន់ជនបទគ្មាននៅផ្ទះស្លឹកបណ្តោះអាសន្នដូចមុន”។ ចំណែកលោកឡឹមចែន នៅភូមិភូនិញ តែងសកម្មចលនាមាមីងក្នុងភូមិស្រុករួមគ្នាវិភាគទានជាទឹកប្រាក់ កម្លាំងពលកម្ម បរិច្ចាគដីដើម្បីកសាងស្ពានបេតុង៣ខ្សែ ផ្លូវបេតុងជិត៣.០០០ម៉ែត្រ កសាងរបងបង្គោលទង់។ល។ លោកឡឹមចែន ឲ្យដឹង៖ “កសាងភូមិស្រុក ស្អាតស្រឡះស្រឡំ ធ្វើដំណើរទៅមកបានងាយស្រួលគឺបម្រើផលប្រយោជន៍ជូនមាមីង ម៉្លោះហើយពេលជីវភាពបានធូរធារ ខ្ញុំដើរចលនាមាមីង ហើយមាមីងតែងគាំទ្រ រួមវិភាគទានទឹកប្រាក់និងរួមគ្នាកសាង។ អាស្រ័យហេតុនោះ ផ្លូវចូលកាន់ភូមិទាំងអស់បានក្រាលបេតុងរួចរាល់ បើកបរម៉ូតូចូលដល់ផ្ទះ”។
ជនរួមជាតិខ្មែរនៅឃុំអាងនិញ បាននិងកំពុងព្រួតដៃជាមួយនឹងរដ្ឋ អំណាចភូមិភាគរួមវិភាគទានកសាងជនបទថ្មី រួមចំណែកកសាងជនបទថ្មីនៅតំបន់ជនបទអាងនិញ៕
លីធាន-វិមាន