ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/07/2017 - 16:33

លោកប្រធានរដ្ឋវៀតណាមទទួលជួបប្រធានរដ្ឋសភា កម្ពុជា

កាលពីរសៀលថ្ងៃទី១៨ សីហា នៅខុទ្ទកាល័យប្រធានរដ្ឋ លោកប្រធានរដ្ឋ ត្រឿងតឹនសាង បាទទួលជួបលោកប្រធានរដ្ឋសភានៃព្រះ រាជាណាចក្រកម្ពុជា សម្តេចហេងសំរិនជាប្រធានគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាកម្ពុជា កំពុងទស្សនកិច្ច និងធ្វើការនៅប្រទេសវៀតណាម តាមការអញ្ជើញរបស់លោកប្រធានរដ្ឋសភាង្វៀនសិុញហុ៊ង។

 លោកប្រធានរដ្ឋត្រឿងតឹនសាង ទទួលជួបប្រធានរដ្ឋ សភាកម្ពុជាសម្តេចហេងសំរិន។

 នៅក្នុងឱកាសនេះ លោកប្រធានរដ្ឋត្រឿងតឹនសាង ស្វាគមន៍ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជឿជាក់ថាដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកជំរុញយ៉ាងខ្លាំងក្លាទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋ ត្រឿងតឹនសាង ផ្តាំផ្ញើនូវវាចាសួរសុខទុក្ខដល់ព្រះមហាក្សត្រនរោត្តម សីហមុនីនិងបណ្តាថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្លែងនូវសេចក្តីត្រេកអរចំពោះបរិការណ៍ដែលប្រទេសកម្ពុជា សម្រេចបាននូវលទ្ធផលដ៏សកម្មខាងសេដ្ឋកិច្ច-សង្គមកិច្ចជាច្រើន រួមចំណែកលើកកម្ពស់ជីវភាពប្រជាជន។ ប្រការនោះបានបង្ហាញពីការដឹកនាំដ៏ឈ្លាសវៃរបស់ព្រះមហាក្សត្រនរោត្តមសីហមុនី ព្រមជាមួយនឹងបណ្តាអ្នកដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងលទ្ធផលសំខាន់ៗ ដែលសម្រេចបានឋានៈរបស់កម្ពុជានៅក្នុងតំបន់និងលើពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានប្រៀប។ លោកប្រធានរដ្ឋ ត្រឿងតឹនសាង បញ្ជាក់ថា វៀតណាមតែងគាំទ្រព្រះរាជាណាចក្រកម្ពុជា ដែលប្រកបដោយវិបុលភាពនិងជាសមាជិកដ៏សកម្មរបស់ASEA។ លោកប្រធានរដ្ឋ បានស្នើថា ភាគីទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សុខាភិបាល; បង្កើនតម្លៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យសម្រេចបាន៥ពាន់លានUSD ក្នុងឆ្នាំ២០១៥ ទន្ទឹមនឹងនោះនឹងសហប្រតិបត្តិការ ស្អិតល្មួត គាំទ្រគ្នាទៅវិញទៅមកលើវេទិកាក្នុងតំបន់និងអន្តរជាតិ ។ លោកប្រធានរដ្ឋជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចហេងសំរិន រដ្ឋសភាកម្ពុជា នឹងឈានដល់ដំណាក់កាលអភិវឌ្ឍថ្មីជាមួយនឹងភាពជោគជ័យថ្មីជាច្រើន។

គុណលោកប្រធានរដ្ឋ ដែលចំណាយពេលវេលាទទួល លោកប្រធានរដ្ឋសភាសម្តេចហេងសំរិន សម្តែងនូវការពេញចិត្តចំពោះការអភិវឌ្ឍន៍ដ៏ល្អប្រសើរ នៃទំនាក់ទំនងការបរទេសរវាងប្រទេសទាំងពីរលើវិស័យជាច្រើន។ ជូនជាព័ត៌មានចំពោះលោកប្រធានរដ្ឋអំពីសកម្មភាពរបស់រដ្ឋសភាកម្ពុជា ក្នុងដំណាក់កាលខាងមុខ រួមមានទាំងភាពងាយស្រួលនិងការលំបាកគប្បីជម្នះ លោកប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ថ្លែងអំណរគុណចំពោះការឧបត្ថម្ភ គាំទ្រដ៏ធំធេងរបស់វៀតណាម ពិសេសគឺពីមុនបានជួយរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ រីឯបច្ចុ ប្បន្នគឺឧបត្ថម្ភក្នុងការកសាងប្រទេសលើវិស័យនានា មានដូចៈវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធ បណ្តុះបណ្តាលធនធានមនុស្ស និងឧបត្ថម្ភមនុស្សធម៌ជាដើម។

លោកប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាជឿជាក់ថា ក្នុងបរិការណ៍សមាហរណកម្មក្នុងតំបន់ និងសភាពពិតនៃរបបនយោបាយរបស់កម្ពុជានាបច្ចុន្បន្ន ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តការរក្សាពង្រីក ហើយលោកបានបញ្ជាក់ថា កម្ពុជាតែងចាត់ទុកវៀតណាមជាមិត្តល្អ ជាបងប្អូនល្អ ជាអ្នកជិតខាងល្អនៅរាល់ដំណាក់កាល; អះអាងចំណងសាមគ្គីភាពផ្សារភ្ជាប់នឹងប្រវត្តិសាស្រ្ត រវាងប្រជាជាតិទាំងពីរនឹងអភិវឌ្ឍជាបន្ត។

អបអរសាទរបណ្តាសមិទ្ធិផលដែលវៀតណាម សម្រេចបានក្នុងរយៈកាលកន្លង ចាត់ទុកភាពជោគជ័យទាំងនោះដូចជាភាពជោគជ័យរបស់កម្ពុជា លោកប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សនិងរដ្ឋប្រទេសវៀតណាមនឹងរុងរឿងជាបន្ត ប្រជាជនវៀតណាមសម្បូរសប្បាយ សុភមង្គល៕

ម៉ាញ់ហុង(dangcongsan.vn)-បកប្រែៈ វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ថ្លែងអំណរ