កិច្ចប្រជុំលើកទី២ រដ្ឋសភានីតិកាល XIV បានបើកសម័យប្រជុំកាលពី ថ្ងៃ២០/១០/២០១៦ នៅអាគាររដ្ឋសភា។ តាមការគ្រោងទុក សម័យប្រ ជុំនឹងបិទវគ្គនៅថ្ងៃ២៣/១១/ ២០១៦។
ទិដ្ឋភាពនៃអង្គប្រជុំលើកទី២ រដ្ឋសភានីតិកាល XIV ។
រយៈពេលកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នីតិកាលXIV រដ្ឋាភិបាល ក្រុមប្រឹក្សាជនជាតិ គណៈកម្មាធិការនៃរដ្ឋសភា គណៈប្រតិ ភូតំណាងរដ្ឋសភា សមាជិករដ្ឋសភាគ្រប់រូប និងស្ថាប័នពាក់ពន្ធនានា បានមមាញឹកត្រៀមបម្រុងខ្លឹមសារ លើកជូនរដ្ឋសភា ចាត់ចែងកិច្ចជំនួប ក្ដោបក្ដាប់ពាំនាំនូវបំណងប្រាថ្នារបស់ម្ចាស់ឆ្នោត ត្រៀមលើកឡើងជូន រដ្ឋសភា។ ក្នុងកិច្ចប្រជុំនេះ រដ្ឋសភានឹងពិនិត្យ អនុម័តិលើសេចក្ដីព្រាងច្បាប់ចំនួន៤ សេចក្ដីសម្រេចចំនួន១ និងផ្ដល់យោបល់លើសេចក្ដីព្រាង ច្បាប់ដទៃទៀតចំនួន១៣ និងសេចក្ដីសម្រេច។
រដ្ឋសភាចំណាយពេលធ្វើការប្រមាណ១០ថ្ងៃ ដើម្បីពិនិត្យ ពិភាក្សាលើរបាយការណ៍របស់រដ្ឋាភិបាល រណសិរ្សមាតុភូមិវៀតណាម តុលាការប្រជាជនកំពូលសភាអយ្យការប្រជាជន កំពូលនិងកំណត់សម្រេចបញ្ហា ប្រទេសជាតិសំខាន់ៗមួយចំនួន។ រដ្ឋសភានឹងត្រួតពិនិត្យជាន់ខ្ពស់ស្ដីពី "ការអនុវត្តន៍កម្មវិធីទិសដៅជាតិកសាងជនបទថ្មី (ដំណាក់កាល២០១០ -២០១៥) ផ្សារភ្ជាប់ជាមួយនឹងធ្វើរចនាសម្ព័ន្ធឡើងវិញនូវផ្នែកកសិកម្ម" និងចាប់ដំណើរការចោទសួរនិងស្រាយបំភ្លឺ។
ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនស្វឹងភុក បានធ្វើរបាយការណ៍ ស្ដីពីលទ្ធផលនៃការអនុវត្តន៍ផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្នាំ២០១៦និងផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឆ្នាំ២០១៧។ ថ្វីត្បិតនៅមានការលំបាក ឱនថយច្រើនក៏ពិតមែន ប៉ុន្តែស្ថានភាពសេដ្ឋ កិច្ច-សង្គមប្រទេសយើងបន្តការវិវឌ្ឍន៍ជាវិជ្ជមាន សម្រេចលទ្ធផលគ្រប់ ជ្រុងជ្រោយស្ទើរគ្រប់វិស័យ។ ដោយខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ក្នុងទូទាំងបក្ស ទូទាំងកងទ័ព ទូទាំងប្រជាជន និងសហគមន៍អាជីវកម្ម ស្ថានភាពសេដ្ឋកិច្ច-សង្គមប្រទេសយើងបន្តការវិវឌ្ឍន៍ជាវិជ្ជមាន និងសម្រេចបានលទ្ធផលយ៉ាងគាប់ប្រសើរលើគ្រប់វិស័យ។ សរុបចំណូលថវិការដ្ឋក្នុងអំឡុង៩ខែសម្រេច៧០,៨% នៃការគ្រោងទុក; ប៉ាន់ស្មានក្នុង ឆ្នាំកើន២,៤%; ការចំណាយលើស រក្សាស្មើនឹងភាគកម្រិតដែលរដ្ឋសភា បានផ្ដល់សច្ចាប័ន។ ចលនាប្រភពទុនសម្រាប់វិនិយោគអភិវឌ្ឍត្រូវបាន ជម្រុញយ៉ាងខ្លាំងក្លា។ ក្នុងអំឡុង៩ខែ ទុន FDI អនុវត្តកើន ១២,៤%; ទុន ODA និងបុលអាទិភាពរំសាយថវិកាសម្រេចប្រមាណ២,៧ពាន់លាន USD។ កម្រិតឧបនីយកម្មទុនទីផ្សារភាគហ៊ុនសម្រេច៦៣% GDP ខ្ពស់បំផុតតាំងពីមុនមក; ទុនវិនិយោគដោយប្រយោលប្រទេសក្រៅកើនឡើងខ្ពស់។ សរុបទុនវិនិយោគទូទាំងសង្គម ប៉ាន់ស្មានក្នុងឆ្នាំសម្រេច៣២,៥ % GDP (តាមផែនការគឺ៣១,៥%)។ ក្នុងអំឡុង៩ខែមានអាជីវកម្មបង្កើតថ្មីជាង៨១ និងអាជីវកម្មធ្វើសកម្មភាពឡើងវិញជាង២០ពាន់។ បង្កបានក្ដីទំនុកចិត្ត និងបរិយាកាសសប្បាយរីករាយជូនប្រជាជន វិនិយោគិន អាជីវកម្ម។ កំណើនសេដ្ឋកិច្ចត្រៃមាសបន្ទាប់ខ្ពស់ជាងត្រៃមាសមុន ក្នុងអំឡុង៩ខែកើន៥,៩៣%។ កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ប៉ាន់ស្មានសម្រេច ៦,៣-៦,៥% ៕
យោងតាម quochoi.vn -ប្រែសម្រួលៈ ពេជ្រសឿន