កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ កន្លងហើយ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ បានសហការជាមួយគណៈចង្អុលការតីណាមបូ រៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់សាលាចំណេះទូទៅជនជាតិអន្តេវាសិកមធ្យមសិក្សាមូលដ្ឋាន និងមធ្យមសិក្សាចំណេះទូទៅស្រុកទីវកឹង។ នេះជាសាលាមួយក្នុងចំណោមសាលាសម្រេចបទដ្ឋានជាតិនៅតំបន់វាលរាបទន្លេគឺវឡុង។
សាលាចំណេះទូទៅជនជាតិអន្តេវាសិកមធ្យមសិក្សាមូលដ្ឋាននិងមធ្យមសិក្សាចំណេះទូទៅស្រុកទីវកឹងត្រូវបាន សម្ពោធដាក់ឲ្យប្រើប្រាស់។
សាលាមានទីតាំងនៅភូមិស្វាយមីង ឃុំភូកឹង ស្រុកទីវកឹង (ត្រាវិញ) ទំហំផ្ទៃដីជាង២៨ពាន់ម៉ែត្រការ៉េ ដោយមានផ្នែកសំណង់ចំនួន២២ រួមមានអគារមុខងារ ផែនបន្ទប់រៀនកម្រិតមធ្យមសិក្សាមូលដ្ឋាន ផែនបន្ទប់រៀនមធ្យមសិក្សាចំណេះទូទៅ មណ្ឌលអន្តេវាសិកដ្ឋាន អគារសម្រាប់គ្រូបង្រៀនស្នាក់នៅ អាហារដ្ឋានសម្រាប់គ្រូបង្រៀន និងសិស្ស អគារប្រជុំជីវភាពវប្បធម៌ជនជាតិ។ល។ ដោយសរុបថវិកាវិនិយោគកសាង១០០ពាន់លានដុង ក្នុងនោះ គណៈចង្អុលការតីណាមបូ ចលនារួមវិភាគទានជិត៨០ពាន់លានដុង ក្រៅពីនោះជាថវិការបស់ខេត្ត។
អគារសិក្សានេះ សំដៅឆ្លើយតបតម្រូវការសិក្សាសម្រាប់សិស្សជាជនជាតិខ្មែរជាង៥០០នាក់នៅស្រុកទីវកឹង កូវកែ និងស្រុកជិតខាងមួយចំនួនមានកន្លែងស្នាក់នៅ រួមចំណែកលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាលក្នុងខេត្ត៕
ពេជ្រ សឿន