ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/08/2016 - 19:30

សាមគ្គីបណ្តាសាសនា រួមជាមួយទូទាំងប្រជាជនកសាងការពារនិងអភិវឌ្ឍប្រទេសជាតិ

ស្របក្នុងឱកាសខួបអនុស្សាវរីយ៍៧១ឆ្នាំ ទិវាបដិវត្តន៍ខែសីហា និងបុណ្យជាតិថ្ងៃ២ ខែកញ្ញា ថ្មីៗនេះ នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ ត្រឹងដាយក្វាង បានទទួលជួបគណៈប្រតិភូតំណាងមន្ត្រីសង្ឃ អ្នកមុខ អ្នកការសាសនាចំនួន២៩អង្គ តំណាងអង្គការសាសនាវៀតណាមចំនួន១៧។ អញ្ជើញចូលរួម មានតំណាងថ្នាក់ដឹកនាំខុទ្ទកាល័យ ប្រធានរដ្ឋ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងគណៈកម្មការ សាសនាមជ្ឈិម។

 

លោកប្រធានរដ្ឋ ត្រឹងដាយក្វាង ជាមួយនឹងតំណាងទាំងឡាយ។

បច្ចុប្បន្ន ទូទាំងប្រទេសមានអង្គការសាសនាចំនួន៣៩ ក្នុងចំណោមសាសនាទាំង១៤ដែលបានរដ្ឋទទួលស្គាល់ និងផ្តល់អាជ្ញាបណ្ណសកម្មភាព ដោយមានមូលដ្ឋានគោរពបូជាចំនួន២៨ពាន់កន្លែង សាសនិកជិត ២៥លាននាក់ ( ស្រូបអត្រា២៧%នៃចំនួនប្រជាជនទូទាំងប្រទេស ) ។ សាសនិកគឺជាកម្លាំងដ៏ធំក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌សង្គម បាននិងកំពុងបន្តការរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការកសាង និងការពារប្រទេសជាតិ។ ទន្ទឹមនឹងភាពសម្បូរបែបនៃជីវភាពជំនឿសាសនា វៀតណាមឈរចំណាត់ថ្នាក់លេខ៣លើពិភពលោក ដែលសម្បូរបែបខាងជំនឿសាសនា។

ថ្លែងយោបល់នាឱកាសជួបជុំ លោកប្រធានរដ្ឋ ត្រឹងដាយក្វាង គូសបញ្ជាក់ វៀតណាមគឺជាប្រទេសមានប្រវេណីវប្បធម៌ដ៏យូរលង់ មានប្រវត្តិសាស្រ្តរាប់សិបពាន់ឆ្នាំ ពីប្រវត្តិវប្បធម៌កសាងនិងការពារប្រទេស គឺជាប្រទេសពហុជនជាតិ ពហុសាសនា។ ក្នុងរាល់ដំណាក់កាលបដិវត្តន៍បក្សនិងរដ្ឋ តែងអនុវត្តមិនងាករេនូវគោលនយោបាយ មហាសាមគ្គីទូទាំងជនជាតិ; សាមគ្គីជនរួមជាតិអ្នកកាន់សាសនា និងជនរួមជាតិអ្នកមិនកាន់សាសនា។ល។ ជាមួយនឹងគោលការណ៍ គោលនយោបាយដ៏ត្រឹមត្រូវ មិនងាករេរបស់បក្សនិងរដ្ឋខាងសាសនា និងការងារសាសនា ប៉ុន្មានឆ្នាំកន្លង ជីវភាព សម្ភារៈ ស្មារតីរបស់ជនរួមជាតិដែលកាន់សាសនា ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានកែលម្អ។ សាសនិក មន្ត្រីសង្ឃ អ្នកមុខអ្នកការសាសនាជាច្រើន បានក្លាយជាគំរូជឿនលឿនក្នុងពលកម្មផលិត បំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ ក្នុងការតស៊ូ បង្ការ បង្ក្រាបឧក្រិដ្ឋកម្ម បាបគ្រោះសង្គម បានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌សង្គម រក្សាលំនឹងសន្តិសុខនយោបាយ  សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមលើភូមិសាស្រ្ត ។ លោកប្រធានរដ្ឋ ស្ងើចសរសើរជនរួមជាតិ អ្នកកាន់សាសនា ដែលបានពង្រីកនូវប្រវេណីស្នេហាជាតិ ផ្សារភ្ជាប់ រួមដំណើរជាមួយនឹងប្រជាជាតិ រួមវិភាគទានយ៉ាងសកម្ម ក្នុងកិច្ចការកសាងនិងការពារមាតុភូមិ។ លោកប្រធានរដ្ឋ ត្រឹងដាយក្វាង គូសបញ្ជាក់ សកម្មភាពសាសនានិងកិច្ចការសាសនា គឺដើម្បីបង្កើនសាមគ្គី ភាពជនរួមជាតិ អ្នកកាន់សាសនាក្នុងផែនមហាសាមគ្គីទូទាំងប្រជាជាតិ ពង្រីកកម្លាំងទូទៅក្នុងប្រជាជាតិ អនុវត្តជោគជ័យបុព្វហេតុកសាង និងការពារមាតុភូមិ ដើម្បីទិសដៅប្រជាជនសម្បូណ៌សប្បាយ ប្រទេសរឹងមាំ ប្រជាធិបតេយ្យ សមភាព ជឿនលឿន។ ផ្តើមពីហេតុនោះ សាសនា ទាំងឡាយគប្បីបន្តការពង្រីកផ្នែកវិជ្ជមាន តម្លៃវប្បធម៌មនុស្សជាតិ សីលធម៌ សាសនា ដើម្បីរួមចំណែកកសាងការរស់នៅត្រឹមត្រូវ ស្អាតស្អំ ពង្រឹងពង្រីកផែនមហាសាមគ្គីទូទាំងប្រជាជាតិ និងចលនាសាសនិកបំពេញកាតព្វកិច្ចពលរដ្ឋ សកម្មចូលរួមពង្រីកសេដ្ឋកិច្ច វប្បធម៌សង្គម ការពារសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។

លោកប្រធានរដ្ឋ ត្រឹងដាយក្វាង បានស្នើរណសិរ្សមាតុភូមិវៀតណាម គណៈកម្មការសាសនារដ្ឋាភិបាល អង្គការមហាជននានា អង្គការសង្គម គប្បីបង្កើនការចលនាសាសនិកមន្ត្រីសង្ឃ អ្នកមុខអ្នកការសាសនា សម្របខ្លួនជាមួយនឹងសហគមន៍ សកម្មចូលរួមការឃោសនា ចលនាប្រឡងប្រណាំងស្នេហាជាតិ; លើកកម្ពស់ស្មារតី ប្រុងប្រយ័ត្ន ម្ចាស់ការទប់ស្កាត់ និងតស៊ូធ្វើឲ្យបរាជ័យនូវឧបាយកលនិងសកម្មភាពរបស់អានុភាពអមិត្ត ពួកប្រតិកិរិយាឆ្លៀតយកសាសនាបំផ្លិចបំផ្លាញបុព្វហេតុបដិវត្តន៍របស់ប្រជាជន៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម-វិមាន

ចែករំលែកអត្ថបទ