មានជនរួមជាតិខ្មែរជិត៥០០គ្រួសារនៅតំបន់ប្របមាត់សមុទ្រ ចំណុះឃុំវិញធិញ ស្រុកហ្វាប៊ិញ (បាកលីវ) រយៈពេលកន្លងបានរដ្ឋអំណាចនិងផ្នែកសមត្ថកិច្ចរបស់ស្រុក ខេត្តយកចិត្តទុកដាក់វិនិយោគទុន អនុវត្តការរកស៊ីតាមទម្រង់រូបភាពសហករណ៍ចិញ្ចឹមងាវ។ អាស្រ័យដូច្នោះ មកទល់សព្វថ្ងៃ គ្រួសារមាមីងក្រីក្រស្ទើរតែទាំងអស់នៅទីនេះ មានជីវភាពលំនឹងនិងឈានឡើងធូរធារជាបណ្តើរៗ។ល។
ឆ្នាំ២០០៦ បានការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចនិងផ្នែកសមត្ថកិច្ចរបស់ស្រុកនិងខេត្ត សហករណ៍ចិញ្ចឹមងាវដុង តៀងត្រូវបានបង្កើតឡើងជួយមាមីងផលិតកម្ម ធ្វើការរកស៊ីដូច្នោះទើបជីវភាពមាមីងបានលំនឹងនិងចាកផុតពីភាពក្រីក្រជាបណ្តើរៗ។ ដើមដំបូងសហករណ៍មានសមាជិកចូលរួម២៥រូប ហើយនៅជួបការលំបាកច្រើនជួនពេលខ្លះនឹកស្មានថា សហករណ៍មិនអាចទប់ទល់តទៅទៀតបានផង ប៉ុន្តែមកដល់សព្វថ្ងៃសហករណ៍ចិញ្ចឹមងាវដុងតៀង បានទាក់ទាញគ្រួសារជនជាតិខ្មែរចូលរួមជិត៥០០គ្រួសារ មុនដំបូងមានផ្ទៃដី ចិញ្ចឹមងាវតែដប់ម្ភៃហិកតាប៉ុណ្ណោះ មកទល់សព្វថ្ងៃឡើងដល់ជាង៣០០ហិកតា។ល។
តាមប្រសាសន៍របស់លោកង្វៀនវុាំងសើុង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកហ្វាប៊ិញ៖ សហករណ៍ចិញ្ចឹមងាវដុងតៀង នៅប្របមាត់សមុទ្រឃុំវិញធិញ សមាជិកភាគច្រើនជាគ្រួសារជនជាតិខ្មែរក្រីក្ររស់នៅប្របមាត់សមុទ្ររបស់ស្រុក។ ការងារដែលរដ្ឋអំណាចនិងផ្នែក សមត្ថកិច្ចរបស់ខេត្តស្រុក ប្តេជ្ញាចិត្តកសាងពង្រឹងពង្រីក រក្សាខ្ជាប់ខ្ជួនសហករណ៍គឺជាបង្អែកជួយគ្រួសារខ្មែរក្រីក្រជាច្រើននៅទីនេះ ចាកផុតពីភាពក្រីក្រលំនឹងជីវភាព។ល។ មាមីងខ្មែរនៅតំបន់ប្របមាត់សមុទ្រ ឃុំវិញធិញ ស្រុកហ្វាប៊ិញ ឲ្យដឹង៖ ក្នុងប៉ុន្មានឆ្នាំកន្លង កម្មាភិបាល សមាជិកសហករណ៍មានការខិតខំយ៉ាងពេញទំហឹង សាមគ្គីរួមកម្លាំង ពង្រឹងពង្រីកកសាងសហករណ៍។ អាស្រ័យហេតុដូច្នោះ ជីវភាពរបស់គ្រួសារជាច្រើនបានលំនឹងជាបណ្តើរៗ។ លោកសើុងត្រែ នៅភូមិប្របមាត់សមុទ្រវិញឡាក ឃុំវិញធិញ ស្រុកហ្វាប៊ិញ ឲ្យដឹង៖ "ប្រហែលមុននេះ ៣ឆ្នាំគ្រួសារខ្ញុំនិងគ្រួសារមាមីងខ្មែរជាច្រើននៅទីនេះក្រណាស់។ ច្រើនឆ្នាំបន្តបន្ទាប់កូនខ្ញុំទាំង៩នាក់អាចត្រឹមតែរកស៊ីចិញ្ចឹមជីវិតដោយរបៀបចូលព្រៃបង្ការ ចាប់ក្ដាម ខ្យងនិងកាប់ដើមកោងកាង ដើមស្មែជាដើម។ ចាប់ពីឆ្នាំ២០១៤ មកនេះគ្រួសារខ្ញុំបានរដ្ឋអំណាចភូមិភាគ ឧបត្ថម្ភនិងបង្កលក្ខណៈក្នុងការរកស៊ី បានជាសព្វថ្ងៃកូនៗខ្ញុំគ្មានម្នាក់ណានៅក្រខ្សត់អត់ឃ្លានទៀតទេ យើងខ្ញុំដឹងគុណរដ្ឋអំណាចភូមិភាគច្រើនណាស់។ ប្រការគួរឲ្យរីករាយបំផុត នៅពេលថ្មីៗនេះ បណ្តាញអគ្គិសនីជាតិត្រូវ បានតភ្ជាប់ចុះទៅដល់គ្រួសារក្រីក្រនីមួយៗនៅទីនេះ។ល។"។
ការកសាងពង្រឹងពង្រីករៀបចំសហករណ៍ឲ្យមានរបៀបរៀបរយ មិនត្រឹមតែមានអត្ថន័យស្ដីពីសេដ្ឋកិច្ចប៉ុណ្ណោះទេ នៅថែមទាំងមានលក្ខណៈសង្គមយ៉ាងខ្ពស់ទៀតផង ត្បិតអីមានជាង៨៥%គ្រួសារនៅទីនេះ ជាគ្រួសារជនរួមជាតិខ្មែរក្រីក្រ។ "ប្រសិនបើគណៈកម្មាធិការបក្សគ្រប់ លំដាប់ថ្នាក់ រដ្ឋអំណាចនិងផ្នែកសមត្ថកិច្ចរបស់ស្រុក ខេត្ត មិនបានរៀបចំឲ្យជនរួមជាតិ ខ្មែរប្រកបការងាររកស៊ីតាមទម្រង់រូបភាពសហករណ៍ទេនោះ មាមីងច្បាស់ជាមិនទាន់ចាកផុតពីភាពក្រីក្រនៅឡើយ។ ទន្ទឹមនឹងនោះ ស្ថានភាពកាប់បំផ្លាញព្រៃបង្ការប្របមាត់សមុទ្រ នេសាទជលផលតាមរបៀប "ផ្ដាច់ពូជ" បាបគ្រោះសង្គមនឹងកើតមាន។ល។ ពិបាកជៀសរួចណាស់"។ នេះជាប្រសាសន៍ដែលកម្មាភិបាលថ្នាក់ដឹកនាំស្រុកហ្វាប៊ិញ និងមាមីងខ្មែរក្រីក្រនៅប្របមាត់សមុទ្រ ស្រុកហ្វាប៊ិញ បានអះអាង៕
ត្រុងយ្វី-ថាច់សេរី