លោកថាច់តាម ប្រធានការិយាល័យជនជាតិស្រុកថើយឡាយ ក្រុងកឹងធើ ឲ្យដឹង៖ មានគ្រួសារជនជាតិភាគតិច ជាច្រើននៅភូមិភាគរកបានចំណូលបន្ថែមពីទម្រង់រូបភាពដាំដំណាំរួមផ្សំ។
បងស្រីត្រឹងសាថេកំពុងប្រមូលផលសណ្តែកបាយ។
ប្តីប្រពន្ធបងថាច់វុាំងកុង នៅទីប្រជុំជនថើយឡាយ ទើបនឹងប្រមូលផលពោត ឲ្យដឹង៖ "ចម្ការពោតនេះខ្ញុំប្រមូលផលលក់តាំងពីតេតង្វៀនដាង ឌិនយ៉ូវមកទល់នឹងពេលនេះ ដំណាំពោតលក់បានថ្លៃពីព្រោះលក់ឲ្យមាមីងដាក់តាំងនៅថ្ងៃតេត។ នៅថ្ងៃទី១ ចូលឆ្នាំតេត ប្តីប្រពន្ធខ្ញុំកាច់ពោតស្ងោរលក់ឲ្យអ្នកដើរលេងកម្សាន្ត។ដោយសារទស្សនៈប្រជាប្រិយ ប្រកាន់ថាដើមឆ្នាំហូបពោតធ្វើការងារអ្វីៗក៏សម្រេចបាន"ប្រាកដប្រជា" ម៉្លោះហើយក្នុងអំឡុងថ្ងៃនេះប្តីប្រពន្ធខ្ញុំស្ងោរពោតមិនគ្រប់លក់។ ថ្វីត្បិតថ្ងៃតេតក៏ដោយ ប៉ុន្តែប្តីប្រពន្ធខ្ញុំលក់តាមតម្លៃធម្មតា៣ផ្លែ/១០.០០០ដុង បើទិញមួយចុក (ធម្មតា១០ឬ១២ផ្លែ) តម្លៃ៤០.០០០ដុង។ បន្ទាប់ពីប្រមូលផលពោតសម្រេចរួចរាល់ ខ្ញុំនឹងរៀបចំដីដាំពោតសាជាថ្មី ពីព្រោះដំណាំពោតងាយដាំងាយថែទាំលំបាកតែរឿងស្ងោរប៉ុណ្ណោះ។ បើសិន ជាមិនស្ងោរលក់ឆៅតម្លៃ៣០.០០០ដុង/ចុក គិតទៅក៏នៅចំណេញ" ។ តាមប្រសាសន៍របស់បងកុងក្នុងពេលរង់ចាំដល់រដូវប្រមូលផលពោត ប្តីប្រពន្ធខ្ញុំទៅធ្វើការឈ្នួលក្នុងភូមិរកចំណូលបន្ថែមដើម្បីលើកស្ទួយជីវភាពគ្រួសារ។ ចាប់តាំងពីពេលដាំពោតស្ងោរលក់រាយនៅក្បែរផ្លូវថ្នល់ជីវភាពគ្រួសារខ្ញុំបានធូរធារជាងមុនច្រើនមានប្រាក់សេសសល់ទិញ បានរបស់របរប្រើប្រាស់ក្នុងគ្រួសារ និងអាចផ្គត់ផ្គង់ឲ្យកូនទាំងពីរនាក់រៀនសូត្រ។ គ្រួសារបងស្រីត្រឹងធីសាថេ នៅទីប្រជុំជនថើយឡាយ ធ្លាប់ដាំពោតជាច្រើនឆ្នាំ បងស្រីឲ្យដឹង៖ "ឆ្នាំនេះ ខ្ញុំប្តូរមកដាំសណ្តែកបាយវិញ ពីព្រោះដាំពោតណឿយហត់ក្នុងការស្ងោរ ណាមួយប្តីខ្ញុំទៅធ្វើការឆ្ងាយផ្ទះ ខ្ញុំម្នាក់ឯងធ្វើមិនរួច។ ដំណាំសណ្តែកបាយលើកនេះ ពុំសូវអំណោយផលជាប៉ុន្មាន តម្លៃពី២០.០០០ដល់២៥.០០០ដុង/គីឡូក្រាមគិតទៅក៏នៅចំណេញគ្រាន់បើ។ ប្រាក់ចំណូលបានមកពីការប្រមូលផល សណ្តែកបាយក៏គ្រប់សម្រាប់ចាយវាយនៅក្នុងថ្ងៃចូលឆ្នាំតេត។ ហើយពីចូលឆ្នាំតេតនេះ ខ្ញុំនឹងប្រមូលផលសណ្តែកបាយដែលនៅសេសសល់ឲ្យស្រេចរួចរៀបចំដីបម្រុងដាំម្ទេសខ្មាំងបង្កាត់។ ឆ្នាំនេះ ភ្លៀងក្តៅខុសប្រក្រតី ដូច្នេះខ្ញុំមិនដឹងជ្រើសពូជដំណាំណាឲ្យបានសមស្របនឹងអាកាសធាតុនោះទេ"។
តាមប្រសាសន៍របស់លោកតាម ដងផ្លូវចូលទៅភូមិនានាដែលមានជនរួមជាតិខ្មែររស់នៅកុះករត្រូវបានក្រាលក្រួសចាក់បេតុងរាបរលូន បង្កលក្ខណៈឲ្យមាមីងធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផលមានភាពងាយស្រួលផ្តើមពីនោះ មាមីងខ្មែរមិនទ្រាន់ធ្វើការបង្កបង្កើនផល ដើម្បីបង្កើនប្រាក់ចំណូល។គ្រួសារណាដែលមានដីស្រែតិចតូចឆ្លៀតយកផ្ទៃដីទំនេរក្បែរផ្លូវនិងតាមភ្លឺប្រឡាយដើម្បីដាំដំណាំរួមផ្សំ។ ថ្វីបើដូច្នោះ មាមីងតែងមានស្មារតីខ្ពស់ក្នុងការការពាររបៀងថ្នល់ ម៉្លោះហើយច្រើនតែដាំនូវប្រភេទដំណាំមានកម្ពស់ទាប មិនទន្រ្ទានផ្លូវថ្នល់។ ទង្វើទាំងនេះ ធានាទិដ្ឋភាពផ្លូវថ្នល់ជ្រះស្អាត ស្រះឡះស្រឡំ ថែមទាំងរកប្រាក់ចំណូលបន្ថែមដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារផងដែរ។ គ្រួសារមួយចំនួនមានម៉ូតូ ម៉្លោះហើយមាមីងទៅប្រមូលទិញបន្លែបង្ការលក់ឲ្យម៉ូយធំៗ ឬដឹកទៅលក់នៅក្រុងហូជីមិញ អាងយ៉ាង កៀងយ៉ាង។ល។ អាស្រ័យខ្នះខ្នែងបង្វែររចនាសម្ព័ន្ធផលិតម៉្លោះហើយមានគ្រួសារក្រីក្រជាច្រើននៅថើយឡាយ បានចាកផុតពីភាពក្រីក្រដោយចីរភាព៕
ហាថាញ់-មុនី