12/01/2016 - 08:37

សិក្ខាសាលាចែករំលែកបទពិសោធន៍ក្នុងការផ្សព្វផ្សាយអនុវត្ត កម្មវិធី១៣៥

រយៈពេលកន្លង នៅក្រុងកឹងធើ គណៈកម្មាធិការជនជាតិ រៀបចំអង្គសិក្ខាសាលា ចែករំ​លែកបទពិសោធន៍ក្នុងការផ្សព្វផ្សាយអនុវត្តកម្មវិធី ១៣៥របស់រដ្ឋាភិបាល។ សមមិត្ត សើុង​​ភឿកហ្វាង អនុរដ្ឋមន្រ្តី អនុប្រ​ធាន​គណៈកម្មាធិការជនជាតិធ្វើជាអធិបតីនៃអង្គសិក្ខាសាលា។ តំណាងក្រសួង ផ្នែក មជ្ឈិមមួយចំនួន; ថ្នាក់ដឹកនាំគណៈជនជាតិទាំង១៧ ខេត្ត ក្រុង តំបន់ភាគខាងត្បូងនិងថ្នាក់ដឹកនាំ ស្រុក ឃុំនានា ដែលស្ថិត ក្នុងក្របខ័ណ្ឌទទួលបានជំនួយពីកម្មវិធី១៣៥របស់រដ្ឋាភិបាល អញ្ជើញ ចូលរួមផងដែរ។

 អនុរដ្ឋមន្រ្តី  អនុប្រធានគណៈកម្មាធិការជនជាតិ លោកសើុងភឿកហ្វាង ថ្លែងយោបល់ក្នុងអង្គសិក្ខាសាលា។

អ្នកតំណាងទាំងឡាយបានស្តាប់ថ្នាក់ដឹកនាំការិយាល័យ សម្របសម្រួលកម្មវិធី១៣៥ ធ្វើរបាយការណ៍អំពីក្របខ័ណ្ឌកម្មវិធី ១៣៥ ដំណាក់កាល២០១៦-២០២០ និងលក្ខឋានបែងចែកប្រភពធនធានជូនភូមិភាគនីមួយៗ; ថ្នាក់ដឹកនាំវិជ្ជាស្ថានគោលនយោបាយយុទ្ធសាស្រ្តនៃក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ ធ្វើរបាយការណ៍ពីតួនាទីរបស់សហគមន៍ក្នុងការអភិវឌ្ឍន៍ភូមិភាគ; បណ្តាគោលនយោបាយ សេចក្តីកំណត់របស់រដ្ឋពាក់ព័ន្ធដល់ការកៀរគរ ផ្តល់សិទ្ធិឲ្យសហគមន៍; វិធានការ "អភិវឌ្ឍសហគមន៍ផ្អែកលើលទ្ធភាពផ្ទាល់ខ្លួន"។ អ្នកតំណាងទាំងឡាយចូលរួមអង្គសិក្ខាសាលាបានពិភាក្សា ដោះដូររាល់បញ្ហាក្របខ័ណ្ឌកម្ម វិធី១៣៥ យន្តការដាច់ដោយឡែកក្នុងការគ្រប់គ្រងរៀបចំអនុវត្តក្របខ័ណ្ឌកម្មវិធី១៣៥; ដែលទាក់ទិនក្នុងដំណើរការអនុវត្តន៍​កម្មវិធី ១៣៥ ។

ថ្លែងយោបល់ក្នុងអង្គសិក្ខាសាលា អនុរដ្ឋមន្រ្តីអនុប្រធានគណៈកម្មាធិការជនជាតិ លោកសើុង​ភឿកហ្វាង គូសបញ្ជាក់៖ រាល់ការចែករំលែក ស្នើសូមរបស់ភូមិភាគនានានៅក្នុងអង្គសិក្ខាសាលា គឺជាបទពិសោធន៍ចាំបាច់ជាក់ស្តែង។ ជាពិសេស គណៈកម្មការរៀបចំអង្គសិក្ខាសាលានឹងសរុបសេចក្តីនឹងដាក់ចេញនូវដំណោះស្រាយដ៏សមស្របបំផុត ដើម្បីផ្សព្វផ្សាយកម្មវិធី​១៣៥ របស់រដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។ រួមចំណែកលើកកម្ពស់ជីវភាពជនជាតិ​ភាគតិច៕

ភឿងណាម-លីសៀ

 

ចែករំលែកអត្ថបទ