16/08/2016 - 09:05

ភាពផ្លាស់ថ្មីនៅឃុំតំបន់ជនជាតិខ្មែរ

ឆ្លង​រយៈ​ពេល​៥​ឆ្នាំ​អនុ​វត្ត​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ ស្ដី​ពី​កសាង​ជន​បទ​ថ្មី ឃុំ​បាង​ថាច់ ស្រុក​យ៉ុង​រៀង (កៀង​យ៉ាង) មាន​ការ​ផ្លាស់​ថ្មី​យ៉ាង​ច្រើន​។ ផ្លូវ​ជន​បទ​មាន​ការ​បើក​ទូ​លាយ ជីវ​ភាព​របស់​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​លើក​ស្ទួយ; អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​បង្គួរ​។

 ក​សិ​ករ​ឃុំ​បាង​ថាច់​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ការ​ដាំ​ដំ​ណាំ​។

បាង​ថាច់​ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ស្រូប​អត្រា​ជិត​៦០​%នៃ​ចំ​នួន​ប្រ​ជា​ជន​ទូ​ទាំង​ឃុំ ហើយ​ជា​ឃុំ​ឋិត​ក្នុង​កម្ម​វិ​ធី​១៣៥​របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល។ ឆ្លង​រយៈ​ពេល​៥​ឆ្នាំ​អនុ​វត្ត​ការ​ចលនា​កសាង​ជន​បទថ្មី ឃុំ​បាង​ថាច់​​ មាន​ការ​ផ្លាស់​ថ្មី​យ៉ាង​ច្បាស់​ក្រ​ឡែត​។ ក្នុង​នោះ គួរ​ឲ្យ​កត់​សម្គាល់​បំ​ផុត​គឺ​ចលនា​កសាង​ផ្លូវ​ជន​បទ​។ ជា​មួយ​គោល​លំ​នាំ "រដ្ឋ​និង​ប្រ​ជាជ​ន​រួម​គ្នា​ធ្វើ​" ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង ព្រម​​ជា​មួយ​នឹង​ការ​វិ​និ​យោគ​ទុន​របស់​រដ្ឋ ឃុំ​បាន​ចលនា​ប្រ​ជា​ជន​វិ​និ​យោគ​ទុន​កសាង​សម្រេច​ដង​ផ្លូវ ឃុំ​ភ្ជាប់​ឃុំ​សរុប​១១​គី​ឡូ​ម៉ែត្រ​និង​កសាង​ថ្មី​ដង​ផ្លូវ​តាម​ភូមិ​ស្រុក ភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​សរុប​ជាង​៣៥​គី​ឡូ​ម៉ែត្រ ដើម្បី​ធា​នា​ងាយ​ស្រួល​ធ្វើ​ដំ​ណើរ​ខួប​ប្រាំង​វស្សា​។

តាម​ប្រ​សាសន៍​របស់​លោកត្រឹង​វុាំង​ញ៉ី អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​បាង​ថាច់​៖ ខណៈ​ពេល​ទទួល​របប​គោល​ន​យោ​បាយ​របស់​រដ្ឋា​ភិ​បាល គណៈ​កម្មា​ធិ​ការ​បក្ស បាន​ចង្អុល​ការ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន ឃុំ​ចេញ​សេចក្ដី​សម្រេច​បង្កើត​គណៈ​ចង្អុល​ការ​ត្រួត​ពិ​និត្យ​កម្ម​វិ​ធី​និង​ផ្សព្វ​ផ្សាយ​ជូន​អង្គ​ការ​ម​ហា​ជន​ឃុំ ភូមិ​និង​ប្រ​ជា​ជន​។ ឆ្លង​តាម​រយៈ​នោះ ត្រូវ​បាន​ប្រ​ជា​ជន​ឯក​ភាព​គាំទ្រ ពិ​សេស​គឺ​កម្ម​វិធី​១៣៤​,១៣៥​។ល។ ព្រម​ទាំង​កម្ម​វិធី​ឯ​ទៀត​របស់​រដ្ឋា​ភិ​បាល គឺ​ជា​គោល​ការណ៍​ដ៏​សម​ស្រប ស្រុះ​ចិត្ត​ប្រ​ជា​ជន​។ បង្ហាញ​ឲ្យ​ឃើញ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស រដ្ឋ ចំ​ពោះ​ភូមិ​ភាគ​ទាំង​ឡាយ​ដែល​នៅ​មាន​ការ​លំ​បាក​ច្រើន ពិ​សេស​គឺ​ភូមិ​ភាគ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ មាន​ដូច​ឃុំ​បាង​ថាច់​ជា​ដើម​។ យោង​លើ​គោល​ន​យោ​បាយ​នេះនិង​ផ្សំ​ជា​មួយ​នឹង​ការ​អនុវត្តន៍​ចលនា​កសាង​ជន​បទ​ថ្មី​ផង​ បាន​ដាស់​ស្មារ​តី​ភ្ញាក់​រលឹក​របស់​ប្រ​ជា​ជន បង្ក​បាន​ភាព​ជឿ​ជាក់​អំ​ពី​សំ​ណាក់​ប្រ​ជា​ជន​ចំ​ពោះ​បក្ស រដ្ឋ​។ អា​ស្រ័យ​ហេតុ​ដូច្នោះ រហូត​មក​ទល់​សព្វ​ថ្ងៃ​ចំ​នួន​គ្រួ​សារ​ប្រ​ជា​ជន​ក្នុង​ឃុំ​ដែល​មាន​មធ្យោ​បាយ​ធ្វើ​ដំ​ណើរ មើល ស្តាប់​ស្រូប​អត្រា​៩៦%; ប្រើ​ប្រាស់​អគ្គិ​សនី ទឹក​ស្អាត​ស្រប​អ​នា​ម័យ​ស្រូប​អត្រា​ជាង​៩០​%គ្រួ​សារ​។ ឆ្លង​តាម​រយៈ​នោះ បង្កើន​កម្រិត​ចំ​ណូល​របស់​ប្រ​ជា​ជន​ចាប់​ពី​១១,២​លាន​ដុង​ឆ្នាំ​២០ ១០​ឡើង​ជិត​៣០​លាន​ដុង​/នាក់​/ឆ្នាំ​។ អត្រា​គ្រួ​សារ​ក្រី​ក្រ​ឆ្នាំ​២០១០​ពី​ត្រឹម​១៨,៣៨​% មក​ទល់​សព្វ​ថ្ងៃ​ថយ​ចុះ​នៅ​ជាង​៨%​។

តាម​ប្រ​សាសន៍​របស់​លោក​យ័ញ​កឿង នៅ​ភូមិ​ឡាង​ស៊ាង ឃុំ​បាង​ថាច់ ពី​មុន​នេះ ផ្លូវ​ថ្នល់​ភក់​ល្បាប់​កូន​ចៅ​ទៅ​រៀន​ពិ​បាក​ធ្វើ​ដំ​ណើរ​ណាស់ ឥ​ឡូវ​ដង​ផ្លូវ​ត្រូវ​បាន​ចាក់​កៅ​ស៊ូ​រួច​រាល់ រថ​យន្ត​អាច​បើក​បរ​ចុះ​ដល់​កន្លែង​ម្ល៉ោះ​ហើយ​បង្កល​ក្ខណៈ​ឲ្យ​កូន​ចៅ​ទៅ​រៀន​សូត្រ​បាន​ងាយ​ស្រួល។ ព្រម​ជា​មួយ​នោះ នៅ​ថែម​ទាំង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​មា​មីង ដោះ​ដូរ​ទំ​និញ ប្រ​កប​ការ​ងារ​រក​ស៊ី ជួយ​ប្រ​ជា​ជន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធូរ​ធារ​ជា​បណ្តើរ​ៗ​។ រីឯ​លោក​យ័ញ​ទី នៅ​ភូមិ​កី​ត្រូម ឲ្យ​ដឹង​៖ កាល​ពី​មុន​គាត់​មាន​ដី​២.០០០ម២ផង​ដែរ ប៉ុន្តែ​ទុក​ចោល​ទំ​នេរ ហើយវ​បែរ​ទៅធ្វើ​ការ​ឈ្នួល​ចិញ្ចឹម​ជី​វិត​។ ក្រោយ​ពី​អនុវត្ត​ចលនា​កសាង​ជន​បទ​ថ្មី រួច​បាន​កម្មា​ភិ​បាល​មក​ណែ​នាំ​នូវ​របៀប​ដាំ​បន្លែ​បង្ការ​។ រហូត​មក​ទល់​សព្វ​ថ្ងៃ​ដី​របស់​គ្រួ​សារ​លោក​យ័ញ​ទី ដាំ​បាន​បន្លែ​គ្រប់​ប្រ​ភេទ មាន​ដូច​៖ ត្រ​សក់​អន្លក់ ម្រះ ស្ពៃ សា​ឡាត ជី​នាង​វង​ជា​ដើម រក​ចំ​ណូល​ជុំ​ឆ្នាំ​និង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ៕​

ឡេស៊ាង- សេរី

 

ចែករំលែកអត្ថបទ