មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

31/05/2016 - 17:08

ខណ្ឌនិញកេវ ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាព

លើ​ភូមិ​សាស្រ្ត​ខណ្ឌ​និញ​កេវ ក្រុង​កឹង​ធើ បច្ចុប្បន្ន មាន​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ចំ​នួន​៥៦​រូប​។ អា​ស្រ័យ​ដោយ​ការ​ខ្នះ​ខ្នែង​រួម​ចំ​ណែក​ពី​សំ​ណាក់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព បាន​ជា​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស​និង​​រ​ដ្ឋ បាន​ផ្សព្វ​ផ្សាយ​ដល់​មា​មីង​ជន​ជាតិ​ភាគ​តិច ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ជាង​។

ពូ​ថាច់​គឹម​ង៉ា (ខាង​ឆ្វេង​) ជា​និច្ច​កាល​តែង​ដោះ​ដូរ​ជា​មួយ​នឹង​កម្មា​ភិ​បាល​ជន​ជាតិ
ដើម្បី​ស្វែង​យល់​ពី​គោល​ការណ៍ គោល​ន​យោ​បាយ​ថ្មី​ៗជូន​មា​មីង​ជន​ជាតិ​ភាគ​តិច​។

កាល​ពី​មុន​នេះ នៅ​មណ្ឌល​៤ សង្កាត់​ស្វឹង​ខាញ់ ខណ្ឌ​និញ​កេវ គឺ​ជា​ភូមិ​សាស្រ្ត ដែល​មាន​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ក្រ​លំ​បាក សន្តិ​សុខ​សណ្តាប់​ធ្នាប់ ស្មុគ​ស្មាញ​។ ជីវ​ភាព​របស់​ប្រ​ជា​ជន​ខ្មែរ​នៅ​ទី​នេះ សំ​ខាន់​គឺ​ធ្វើ​ការ​ឈ្នួល​ផ្ទះ​នៅ​បណ្តោះ​អា​សន្ន​តាម​មាត់​ព្រែក​។ នៅ​ពេល​ទឹក​ជំ​នន់​ម្តង​ៗ ប្រ​ជា​ជន​ជួប​ការ​លំ​បាក​ក្នុង​ជីវ​ភាព​។ កាល​ពី​ឆ្នាំ​២០១៣ ក្រុង​កឹង​ធើ បាន​ដំ​ណើរ​ការ​រុះ​រើក​សាង​រ​បាំង ការ​ពារ​ច្រាំង​លូ​ថាម​តឿង សំ​ដៅ​ដោះ​ស្រាយ ទឹក​ជំ​នន់​លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន និង​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ជូន​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មក។ ក្នុង​ចំ​ណោម​គ្រួ​សារ​ត្រូវ​បាន​ចលនា​រុះ​រើ​ទូ​ទាត់​សង​ទាំង​នោះ មាន​គ្រួ​សារ​ជា​ច្រើន​ជា​ជន​រួម​ជាតិ​ខ្មែរ​។ កាល​នោះ ពូ​ថាច់​គឹម​ង៉ា ត្រូវ​បាន​មា​មីង​ជឿ​ទុក​ចិត្ត​ជ្រើស​រើស​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​មណ្ឌល​៤​។ ពូ​ថាច់​គឹម​ង៉ា មាន​សេច​ក្តី​ជឿ​ជាក់​លើ​ការ​ចលនា ពន្យល់​មា​មីង​ឲ្យ​យល់​ដឹង​ពី​ផល​ប្រ​យោជន៍​នៃ​ការ​ក​សាង​រ​បាំង ការ​ពារ​ច្រាំង​និង​ផ្លូវ​។ ផ្តើម​ពី​នោះ គ្រួ​សារ​មា​មីង​​ខ្មែរ​ស្ទើរ​តែទាំង​អស់​បាន​ឯក​ភាព​កម្រិត​សង​ទូ​ទាត់ រួច​ប្រ​គល់​ធារ​ដី។ ពូ​ថាច់​គឹម​ង៉ា ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ បច្ចុប្បន្ន ជីវ​ភាព​របស់​មា​មីង​ខ្មែរ​នៅ​ទី​នេះ មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​។ មាន​គ្រួ​សារ​ខ្លះ​បាន​បោះ​បង់​របរ​នេ​សាទ​ងាក​មក ជួញ​ដូរ​នៅ​តាម​របាំង​ការ​ពារ​ច្រាំង ឃើញ​ថា​ជីវ​ភាព​សេដ្ឋ​​កិច្ច​បាន​លំ​នឹង​។ គ្រួ​សារ​ខ្លះ​ទៀត​បាន​ផ្លាស់​ប្តូរ​មុខ​របរ​ចាប់​យក​អា​ជីព​ថ្មី ជីវ​ភាព​គ្រួ​សារ ក៏​បាន​លំ​នឹង​ផង​ដែរ​។ ពិ​សេស គឺ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​តំ​បន់​ត្រូវ​បាន​ធា​នា​ជួយឲ្យ​មា​មីង​នឹង​នរ​ចិត្ត​ខំ​ប្រឹង​ធ្វើ​ការ​រក​ស៊ី"។ 


អ្នក​មីង​លី​ធី​ហុង​ភឿង អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​មណ្ឌល​៤ ក៏​បាន​​ជួយ​នា​រី​ជា​ច្រើន ធ្វើ​សេដ្ឋ​កិច្ច​គ្រួ​សារ​ផង​ដែរ​។ អ្នក​មីង​មាន​ការ​ជឿ​ជា​ក់ ស្នើ​​ឲ្យ​បង​ប្អូន​នា​រី​ជន​ជាតិ​ខ្មែរ​ជា​ច្រើន ចូល​រួម​ក្រុម​ហ៊ុន​ទុន​នា​រី​ដើម្បី​មាន​ដើម​ទុន​បង្វិល​ជុំ​ឥត​ប្រាក់​ការ​។ ក្រៅ​ពី​នេះ អ្នក​មីង​ថែម​ទាំង​ណែ​នាំ បង​ប្អូន​នា​រី​អំ​ពី​ចំ​ណេះ​ដឹង​បន្ត​ពូជ​ផែន​ការ​គ្រួ​សារ​ធ្វើ​យ៉ាង​ណា​កើត​កូន​តិច​ដើម្បី​លំនឹង​ជីវ​ភាព​គ្រួ​សារ​។ អ្នក​មីង​លី​ធី​ហុង​ភឿង ឲ្យ​ដឹង​៖ "បណ្តា​គោល​ន​យោ​បាយ​របស់​រដ្ឋ​សម្រាប់​ជន​ជាតិ គឺ​មាន​គ្រប់​សព្វ​និង​ទាន់​ពេល ម្ល៉ោះ​ហើយ​គ្រាន់​តែ​ផ្សព្វ​ផ្សាយ​គោល​ន​យោ​បាយ​នោះ​ដល់​គ្រួ​សារ​នី​មួយ​ៗ មា​មីង​នឹង​មាន​កម្លាំង​ដើម្បី​ឈាន​ឡើង​។ រយៈ​ពេល​ខាង​មុខ នាង​ខ្ញុំ​នឹង​ខិត​ខំ​ជាង​ទៀត​ ដើម្បី​ពង្រីក​តួ​នា​ទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព ដែល​មា​មីង​បាន​ជឿ​ទុក​ចិត្ត​។ ពិ​សេស​គឺ​សហ​ការ​ជា​មួយ​នឹង​កា​រិ​យា​ល័យ​ជន​ជាតិ​ខណ្ឌ​និញ​កេវ ស្វែង​រក​ប្រ​ភព​ដើម​ទុន​ពី​កម្ម​វិ​ធី​និង​គ្រោង​ការ​ផ្សេង​ៗ ដើម្បី​ប្រ​ជា​ជន​បុល​ប្រាក់​ទុន​ធ្វើ​ការ​រក​ស៊ី​ "។ 

លោក​ង្វៀន​តឹង​យឹង ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ខណ្ឌ​និញ​កេវ ឲ្យ​ដឹង​៖ "ការ​រួម​ចំ​ណែក​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច គឺ​មាន​ភាព​ទូ​លំ​ទូ​លាយ​ណាស់​។ អា​ស្រ័យ​ហេតុ​នោះ ការ​ងារ​ជន​ជាតិ​និង ការ​ផ្សព្វ​ផ្សាយ​គោល​ន​យោ​បាយ​ជន​ជាតិ​ជូន​ដល់​ប្រ​ជា​ជន ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​"៕

ថាច់ថាញ់ភូ-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ង្វៀន​តឹង​យឹង