ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចនៅតំបន់វាលរាបទន្លេគឹវឡុង បានជួយឲ្យភូមិរបរប្រពៃណីរបស់ជនរួមជាតិភាគតិច ដែលប្រកបដោយលក្ខណៈពិសេសដោយឡែក បានរក្សាខ្ជាប់ពីជំនាន់មួយទៅជំនាន់មួយ។
គ្រួសារបងស្រីចូវធីបិតភឿង តែងរក្សាខ្ជាប់នូវរបរប្រពៃណីធ្វើគ្រែឫស្សី។
នៅភូមិបន្ទាយក្រ (tra tro B) ឃុំហាមយ៉ាង ស្រុកថ្កូវ ខេត្តត្រាវិញ បច្ចុប្បន្ន នៅមានជាង១០គ្រួសារប្រកបរបរធ្វើគ្រែឫស្សី រកបានប្រាក់ចំណូលអាស្រ័យរបរនេះ។ នៅទីនេះ មាមីងធ្វើបានផលិតផលគ្រែឫស្សីនិងផលិតផលសាមញ្ញមួយចំនួនទៀត។ ដោយឡែកប្តីប្រពន្ធ បងស្រីចូវធីបិតភឿង បានប្តេជ្ញាចិត្តអភិវឌ្ឍរបរប្រពៃណីរបស់គ្រួសារ។ បងស្រីភឿង ឲ្យដឹងៈ" ឆ្នាំ២០១១ ប្តីប្រពន្ធខ្ញុំបានទៅខេត្តតីនិញរៀន បច្ចេកទេស ថែរក្សាផលិតផលនិងរបៀបធ្វើសាឡុង តុតាំងដោយឫស្សី។ល។ អាស្រ័យហេតុនោះ ផលិតផលធានាអាចប្រើប្រាស់បានជាង១០ឆ្នាំដោយគ្មានខ្មូតស៊ី"។ តាមប្រសាសន៍ បងគឹមង៉ុកសឿង ប្រធានការិយាល័យជនជាតិស្រុកថ្កូវ ឲ្យដឹងៈ ស្រុកថ្កូវនៅមានភូមិរបរមួយទៀតដែលផលិតផលក៏ធ្វើពីដើមឫស្សីដែរ នោះគឺភូមិរបរត្បាញបន្ទោះនៅឃុំដាយអាង។ របរត្បាញបន្ទោះប្រពៃណីនៅឃុំដាយអាង មានអាយុកាលជាង១០០ឆ្នាំ និងបានស្នងបន្តពីជំនាន់មួយទៅជំនាន់មួយ។ ប៉ុន្មានឆ្នាំជិតៗនេះ របរប្រពៃណីរបស់មាមីងជនរួមជាតិខ្មែរនៅដាយអាង មានការរីកចម្រើនគ្រាន់បើផលិតផលធ្វើបានហើយនឹងនាំចេញយកទៅលក់គ្រប់ទិសទី។ កាលពីឆ្នាំ២០០៨ ភូមិរបរត្បាញបន្ទោះនៅដាយអាងបានសមាគមន៍សហព័ន្ធភូមិរបរវៀតណាម ប្រគល់ជូនប័ណ្ណទទួលស្គាល់ភូមិរបរឆ្នើមវៀតណាម។ល។
ខេត្តអាងយ៉ាង មានភូមិរបរត្បាញសំពត់ចរបាប់របស់មាមីងជនជាតិ ចាមនៅភូមិភុំស្វាយ ឃុំចូវភុង ក្រុងតឹងចូវ និងសហករណ៍តម្បាញវុាំង យ៉ាវរបស់មាមីងជនជាតិខ្មែរនៅស្រុកទិញបៀងក៏ល្បីឈ្មោះដែរ។ តាមប្រសាសន៍លោកត្រឹងក្វឹកថាញ់ ប្រធានគណៈជនជាតិខេត្តអាងយ៉ាង ឲ្យដឹង៖ យោងទៅតាមលក្ខណសម្បត្តិរបស់ភូមិភាគនីមួយៗ គណៈជនជាតិសហការជំនួយអភិវឌ្ឍភូមិរបរដោយវិធីសមស្របបំផុត។ ប្រសិនបើ ភូមិរបរតម្បាញភុំស្វាយធ្វើជាតំបន់ទេសចរណ៍អាស្រ័យនៅជិតផ្សារចូវដុក និងស្ថិតនៅតាមដងព្រែកចូវយ៉ាងជាទីមនោរម្យ រីឯនៅវាំងយ៉ាវ ខេត្តបានជំនួយមាមីងអភិវឌ្ឍភូមិរបរឲ្យក្លាយទៅជាសហករណ៍តម្បាញវាំងយ៉ាវ ក្រោយពីវាំងយ៉ាវបានទទួលស្គាល់ជាភូមិរបរឧស្សហកម្ម ខ្នាតតូចក្នុងឆ្នាំ២០០២ និងបាននាយកដ្ឋានកម្មសិទ្ធិបញ្ញាផ្តល់លិខិតទទួលស្គាល់ផ្លាកសញ្ញាសមូហភាព។ លោកថាញ់ ឲ្យដឹងបន្ថែម៖" បច្ចុប្បន្ន សហករណ៍តម្បាញវាំងយ៉ាវមានសមាជិកប្រហែល៣០០រូប។ អាស្រ័យអនុវត្តបានល្អការងារផ្សព្វផ្សាយ និងលើកកម្ពស់គុណភាពផលិតផល ហេតុដូច្នោះ ផលិតផលរបស់សហករណ៍បាននាំចេញយកទៅលក់គ្រប់ទីកន្លែងក្នុងទូទាំងប្រទេស និងកំពុងនាំចេញទៅប្រទេសមួយចំនួន។ អាស្រ័យដោយរបរតម្បាញនេះ បានជួយឲ្យគ្រួសារជាច្រើននៅឃុំវាំងយ៉ាវចាកផុតពីភាពក្រីក្រ"៕
ហាថាញ់ -សុផល