ផ្សារភ្ជាប់ជាមួយនឹងកសាងជនបទថ្មី នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលទើបចេញបទបញ្ជា ស្ដីពីជំរុញខ្លាំងក្លាការអនុវត្តន៍ គ្រោងការកសាងរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ តាមទិសដៅលើកកម្ពស់តម្លៃមុខទំនិញ បង្កើនបន្ថែម និងការអភិវឌ្ឍន៍ដោយចីរភាព។ ជាពិសេស គប្បីផ្សារភ្ជាប់ជាមួយនឹងការកសាងជនបទថ្មី។
សេរីតំបន់ជនបទខេត្តត្រាវិញ បានវិនិយោគទុនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែទំនើប។
នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលសំណូមពរភូមិភាគទាំងឡាយ គប្បីពិនិត្យរៀបចំឡើងវិញនូវគម្រោងផលិតកម្មនូវរាល់ផលិតផលកសិកម្មមុខព្រួញរបស់ភូមិភាគ និងអាទិភាពប្រភពធនធានមនុស្ស ផ្ដុំកម្លាំងចង្អុលការ ដើម្បីញាំងឲ្យមានការវិវឌ្ឍន៍ជាក់ស្ដែងខាងប្រសិទ្ធភាពផលិតកម្ម បង្កើនប្រាក់ចំណូលលើកស្ទួយជីវភាពជូនកសិករ។ រកឃើញនិងពង្រីកទម្រង់រូបភាពផលិតកម្មប្រកបដោយប្រសិទ្ធភាព។ អនុវត្តឲ្យបានល្អនូវគោលនយោបាយ ជំរុញអាជីវកម្ម វិនិយោគទុន ចងសម្ព័ន្ធជាមួយនឹងកសិករផលិតកម្មទ្រង់ទ្រាយធំតាមខ្សែសង្វាក់។ ព្រមជាមួយនោះបង្កើនការងារគ្រប់គ្រងពូជ សម្ភារៈកសិកម្ម វិនិច្ឆ័យម៉ឺងម៉ាត់រាល់បទល្មើស ដើម្បីកាត់បន្ថយហានិភ័យដល់កសិករ កាត់បន្ថយប្រាក់ចំណាយផលិតកម្ម។នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលសំណូមពរភូមិភាគទាំងឡាយ គប្បីម្ចាស់ការផ្សព្វផ្សាយ អនុវត្តប្រកបដោយប្រសិទ្ធភាព គ្រោងការកសាងរចនាសម្ព័នផ្នែកកសិកម្មឡើងវិញ។ ចំពោះភូមិភាគទាំងឡាយបានផ្ដល់សច្ចាប័នលើគ្រោងការឬកម្មវិធី ផែនការសកម្មភាពគប្បីពិនិត្យ កែសម្រួលឡើងវិញឲ្យបានសមស្របជាមួយនឹងស្ថានភាពជាក់ស្តែង ក៏ដូចជាសមស្របនឹងទិសដៅ ភារកិច្ចក្នុងផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច ដំណាក់កាល២០១៦ -២០២០។
រដ្ឋាភិបាលបានដាក់ចេញវិធានការជាច្រើន ក្នុងនោះសំណូមពរផ្លាស់ថ្មី ការរៀបចំផលិតកម្មតាមទិសដៅសហការចងសម្ព័ន្ធស្អិតល្មួត ក្នុងសង្វាក់តម្លៃ ចាប់ពីផលិតកម្មរហូតដល់លក់ចេញ រវាងកសិករ សហករណ៍ ក្រុមសហការជាមួយនឹងអាជីវកម្ម ក្នុងនោះអាជីកម្មមានតួនាទីស្នូល។ បង្កើនការងារព័ត៌មាន ផ្សព្វផ្សាយជ្រួតជ្រាបដល់គ្រប់ថ្នាក់ គ្រប់ស្ថាប័ន អង្គភាព អាជីវកម្ម ប្រជាជន ស្ដីពីទស្សនៈខ្លឹមសារ ភារកិច្ច ដំណោះស្រាយអនុវត្តការកសាងរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ សំដៅបង្កភាពវិវឌ្ឍន៍ ប្តេជ្ញាចិត្តខ្ពស់ដើម្បីលើកស្ទួយកសិកម្មឆ្ពោះទៅកាន់ការផលិតមុខទំនិញប្រកបដោយទ្រង់ទ្រាយធំ គុណភាពនិងតម្លៃកើនខ្ពស់។ ទន្ទឹមនឹងនោះ ផ្លាស់ថ្មីការរៀបចំផលិតកម្មតាមទិសដៅសហការចងសម្ព័ន្ធយ៉ាងស្អិតល្មួតក្នុងសង្វាក់តម្លៃ ចាប់ពីផលិតកម្មរហូតដល់លក់ចេញរវាងកសិករ សហករណ៍ក្រុមសហការជាមួយនឹងអាជីវកម្ម ក្នុងនោះ អាជីវកម្មមានតួនាទីស្នូល។ ណែនាំនិងជំនួយកសិករបង្កើតសហករណ៍ក្រុមសហការបែបថ្មី។ ជំរុញអាជីវកម្មទាំងឡាយវិនិយោគទុនលើវិស័យកសិកម្មជនបទ ចូលរួមចងសម្ព័ន្ធតាមខ្សែសង្វាក់។
យកចិត្តទុកដាក់សិក្សាស្រាវជ្រាវ ផ្ទេរជូននិងអនុវត្តវិទ្យាសាស្រ្តបច្ចេកវិជ្ជាជឿនលឿន។ កសាងកម្មវិធីជំរុញយ៉ាងខ្លាំងក្លានូវការសិក្សាស្រាវ ជ្រាវព័ត៌មានទីផ្សារ ពិសេសគឺព័ត៌មានស្ដីពីចុះកិច្ចសន្យាជួញដូរមុខទំនិញកសិ-រុក្ខ-ជលផលទ្វេភាគី និងពហុភាគីដែលវៀតណាមបានចូលរួមផ្តល់ព័ត៌មានពីឱកាសនិងការសាកល្បង ដើម្បីអាជីវកម្មនិងប្រជាជន បានដឹងបង្កើនកម្លាំងប្រជែងពង្រីកទីផ្សារនិងការពារដោយសមស្រប ផលិតកម្មក្នុងប្រទេស។ យកចិត្តទុកដាក់អភិវឌ្ឍពាណិជ្ជ សញ្ញាផលិតផល ជំរុញល្បឿនពាណិជ្ជកម្ម ដោះស្រាយរាល់ការរាំងស្ទះ សំដៅជំរុញខ្លាំងក្លាការលក់ចេញកសិ-រុក្ខ-ជលផល។ ទន្ទឹមនឹងនោះ បន្តការអនុវត្តន៍ បណ្តុះបណ្តាលវិជ្ជាជីវៈ ជូនពលករជនបទ បង្កើនកងជួរបញ្ញវន្តវ័យក្មេង ជូនសហករណ៍កសិកម្ម។ល។៕
ថាញផុង-ថាច់