និទាឃ-វស្សានរដូវឆ្នាំ២០១៥ មជ្ឈមណ្ឌលជំរុញកសិ-នេសាទកម្មខេត្តកៀងយ៉ាង សហការជាមួយរដ្ឋអំណាចភូមិភាគ មាមីងកសិករស្រុកទាំងពីរ គឺយ៉ាងថាញ់និងតឹងហ៊ីប កសាងបានទម្រង់រូបភាពដាំល្ងខ្មៅ សណ្តែកសៀងឆ្លាស់គ្នាលើដីស្រែ។
លោកវ៉វុាំងលឹកនៅឃុំវិញដេវ ស្រុកយ៉ាងថាញ់ កំពុងថែទាំដំណាំល្ងក្នុងវាលស្រែ។
ទម្រង់រូបភាពដាំល្ងខ្មៅ សណ្តែកសៀង មាននៅភូមិដុងកឺ ឃុំវិញដេវ និងភូមិ៤ ឃុំវិញភូ ស្រុកយ៉ាងថាញ់ លើផ្ទៃដី២០ហិកតា។ មាមីងកសិករចូលរួមក៏បានមកមជ្ឈមណ្ឌលជំរុញកសិ-នេសាទកម្មខេត្តកៀងយ៉ាង ឧបត្ថម្ភ៣០%ប្រាក់សម្ភារៈកសិកម្មដូចជី និងថ្នាំការពាររុក្ខជាតិគិតជាតម្លៃជាង៥លានដុង/ហិកតា។ អាស្រ័យអនុវត្តវិធីសាស្រ្តបច្ចេកទេសផ្សេងៗចាប់ពីការធ្វើដីរបៀបជម្រើសពូជ របៀបដាំថែទាំនិងអនុវត្តវិធី សាស្រ្តបង្ការជំងឺរាលដាលចម្រុះលើដំណាំ។ ក្រោយពីដាំឃើញថា ល្ងខ្មៅដែលដាំលើដីស្រែនៅស្រុកយ៉ាងថាញ់លូតលាស់ល្អ ពុំមានសត្វល្អិតបំផ្លាញ ផ្តល់ទិន្នផល៩៤០គីឡូក្រាម/ហិកតា ដោយឡែកមានគ្រួសារខ្លះសម្រេចទិន្នផលជាង១.២០០គីឡូក្រាម/ហិកតា។ លោកត្រឹងវុាំងរេត នៅភូមិដុងកឺ ឃុំវិញដេវ ជាអ្នកអនុវត្តទម្រង់រូបភាពនេះឲ្យដឹងៈ" ក្រោយពីប្រមូលផលស្រូវរដូវប្រាំងរួច លុះដល់ខែឧសភា ឆ្នាំ២០១៥ ទើបសាបព្រោះរដូវដើមឆ្នាំហេតុដូច្នេះក្នុងរយៈកាលដីទំនេរជាង៣ខែ យើងខ្ញុំបានដាំល្ងខ្មៅដើម្បីរកប្រាក់ចំណូលបន្ថែមជូនគ្រួសារ។ ដាំល្ងខ្មៅក្នុងមួយកុងក្រោយពីគិតចំណូលចំណាយរួចស្រេច នៅចំណេញជិត៣លានដុង"។ ចំណែកលោកវ៉វុាំងលឹក (ឃុំវិញដេវ) អាស្រ័យអនុវត្តទម្រង់រូបភាពដាំសណ្តែកសៀងលើដីស្រែ នៅនិទាឃ-វស្សានរដូវលោកក៏ទទួលបានប្រាក់ចំណូលជាង២លានដុង/កុងដែរ។ លោកលឹក អំណួតៈ" ដាំដំណាំរដូវនេះ ខ្ញុំយល់ឃើញថាសមស្របណាស់ពីព្រោះតិចមានហានិភ័យខាតផល និងអាចកែប្រែដីឲ្យល្អឡើងវិញជាងការធ្វើស្រែ៣រដូវ/ឆ្នាំ"។
ក៏ដូចស្រុកតំបន់ព្រំដែនយ៉ាងថាញ់ដែរ មជ្ឈមណ្ឌលជំរុញកសិ-នេសាទកម្មខេត្តកៀងយ៉ាង នៅទាំងចលនាដាំសណ្តែតសៀងលើដីស្រែនៅនិទាឃ-វស្សានរដូវបាន៣០ហិកតា នៅឃុំថាញ់ទ្រី ស្រុកតឹងហ៊ីប។ ឆ្លងតាមការប្រមូលផលឃើញថា សណ្តែកសៀងសមស្របនឹងលក្ខណៈដីធ្លីនៅភូមិភាគទីនេះ។ សណ្តែកសៀងដាំដុះលូតលាស់ល្អ អត្រាចេញផ្កាជាប់ផ្លែច្រើន ទិន្នផលមធ្យមភាគសម្រេច១,៨តោន/ហិកតា។ តាមប្រសាសន៍លោកវិស្វករ ភូខីង្វៀង នាយករងមជ្ឈមណ្ឌលជំរុញកសិ-នេសាទកម្មខេត្តកៀងយ៉ាង ក្នុងរដូវដើមឆ្នាំ២០១៥នេះ ទម្រង់រូបភាពដំាសណ្តែកសៀង និងល្ងលើដីស្រែនៅភូមិភាគស្រុកតឹងហ៊ីប និងយ៉ាងថាញ់ ជំហានដំបូងនាំមកប្រសិទ្ធភាពខ្ពស់បើប្រៀបធៀបនឹងធ្វើស្រែ។ ប្រៀបធៀបរវាងការដាំល្ង សណ្តែកសៀង និងធ្វើស្រែ ឃើញថាប្រាក់ចំណេញពីដំណាំល្ងជាង២០លានដុង/ហិកតា បន្ទាប់មកនោះ គឺដាំសណ្តែកសៀងប្រាក់ចំណេញជាង១៩លានដុង/ហិកតា ចំណែកធ្វើស្រែវិញប្រាក់ចំណេញបានត្រឹមតែលានដុង/ហិកតាប៉ុណ្ណោះ៕
លេស៊ាង - សុផល