05/04/2017 - 08:55

សាភៀងឈានឡើង

លោក​ផាម​ហ្វាង​ខាំ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​សា​ភៀង ស្រុក​ឡុង​ម៉ី ខេត្ត​ហូវ​យ៉ាង ឲ្យ​ដឹង​៖ ឃុំ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិ​ធី​គម្រោង​នា​នា សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច ម៉្លោះ​ហើយ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ មាន​ការ​ផ្លាស់​ប្តូរ​ជា​ប្រ​ត្យក្ស​។

ដងផ្លូវទើបបានចាក់បេតុងនៅឃុំសាភៀង។

តាម​ប្រ​សាសន៍​លោក​ហ្វិញ​វាំុង ដោយ​អនុ​ប្រធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំសា​ភៀង ឲ្យ​ដឹង៖ អនុ​វត្ត​សេចក្តី​សម្រេច​លេខ​៣៣/QĐ-TTg របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល ស្តី​ពី​គោល​ន​យោបាយ​ឧបត្ថម្ភ​ជម្លៀស​ប្រ​ជាជ​ន អនុ​វត្ត​ស្ថិរ​និ​វេសន៍ ស្ថិរ​វប្ប​កម្ម គ្រួ​សារប្រ​ជាជ​ន​២៤គ្រួ​សារ​បាន​ឧបត្ថម្ភ​ដី​លំ​នៅ​ផ្ទះ​នៅ​និង​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ ក្រៅ​ពី​នោះ អនុ​វត្ត​កម្ម​វិ​ធី​១៣៥ គ្រួ​សារ​ប្រ​ជា​ជន​១៣៨​គ្រួ​សារ បាន​ឧបត្ថម្ភ​ម៉ាស៊ីនភ្ជួរ រាស់​ចិញ្ចឹម​ត្រី​ចិញ្ចឹម​ជ្រូក ដាំ​បន្លែ​សុ​វត្ថិ​ភាព ចិញ្ចឹម​អន្ទង់ ចិញ្ចឹម​កន្ធាយ​។ល។ សេដ្ឋ​កិច្ច​រីក​ចម្រើន លំ​នឹង​ជីវ​ភាព។ ដោយ​ឡែក​ការ​អនុ​វត្តន៍​សេចក្តី​សម្រេច​ចិត្ត​លេខ​៧៤/២០០៨/QĐ-TTg របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ស្តី​ពី​គោល​ន​យោ​បាយ​មួយ​ចំ​នួន​ឧបត្ថម្ភ​ដី​លំ​នៅ​ដីផលិត​កម្ម ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ជន​រួម​ជាតិ​ភាគ​តិច​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង ក្នុង​នោះ មាន​គ្រួ​សារ​ប្រ​ជា​ជន​៣៦៣​គ្រួ​សារ បាន​ទ​ទួល​ផលពី​គោល​ន​យោ​បាយ​នេះ។​ មក​ទល់​នឹង​បច្ចុប្បន្ន ឃុំ​សង់​ផ្ទះ​ជូន​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ​លើ​ភូមិ​សាស្រ្ត​ចំ​នួន​១៧៣​ខ្នង។ បង​ស្រីធី​​សា​ណឿង នៅ​ភូមិ​៥ ឲ្យ​ដឹង​៖ "រដ្ឋ​ឧបត្ថម្ភទុន​និង​ណែ​នាំប​ច្ចេក​ទេស ចិញ្ចឹម​សត្វ  ម៉្លោះ​ហើយ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​សម្រេច​ចិត្ត​ចិញ្ចឹម​ជ្រូក​មេ។ ដោយ​សារ​គ្រួ​សារ​ខ្ញុំ​មាន​សមា​ជិក​តិច ម៉្លោះ​ហើយ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ចិញ្ចឹម​បែប​ទ្រង់​ទ្រាយ​តូច ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​"។ ក៏​តាម​ប្រ​សាសន៍​របស់​លោក​ដោយ អា​ស្រ័យ​គោល​ន​យោ​បាយ​ឧបត្ថម្ភ​នា​នា​របស់​រដ្ឋ​ទើប​អត្រា​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិ​ច​ក្រីក្រ​ ត្រូវ​បាន​កាត់​បន្ថយ​ជា​លំដាប់​៕សា​ភៀង​ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​បំ​ផុត​របស់ ស្រុក​ឡុង​ម៉ី ទូទាំង​ឃុំ​មាន​គ្រួ​សារ​ខ្មែរ​រស់​នៅ​ស្រូប​អត្រា​៣៧,៥៥% មា​មីង​រស់​នៅ​ប្រ​មូល​ផ្តុំ​នៅ​ភូមិ​៤ ភូមិ​៥ និង​រស់​នៅ​ចម្រុះ​គ្នា​ជា​មួយ​នឹង​មា​មីង​ជន​ជាតិ​កិញ ជន​ជាតិ​ចិន​នៅ​ភូមិ​នានា​។ រយៈ​ពេល​កន្លង ឃុំ​បាន​ទទួល​ផល​ពី​គោល​ន​យោ​បាយ​ពិ​សេស​ជា​ច្រេីន​របស់​រដ្ឋ សម្រាប់​ជ​ន​រួម​ជាតិ​ភាគ​តិច ម៉្លោះ​ហើយ​វិ​និ​យោគ​ទុន​កសាង​អគ្គិ​សនី ផ្លូវ​គម​នាគមន៍ អគារ​សិក្សា​ដំ​ណាក់​សុ​ខា​ភិ​បាល​។ល។ មក​ទល់​នឹង​បច្ចុប្បន្ន ភូមិ​នា​នា​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​សុទ្ធ​តែ​បាន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍​សម្រេច​រួច​រាល់​ជា​មួយ​នឹង​ប្រ​វែង​សរុប​ជាង​១០​គីឡូ​ម៉ែត្រ​។

លោក​ត្រឹង​ដែ ប្រ​ធាន​ភូមិ​៥ ឃុំសា​ភៀង ចែក​រំ​លែក​៖ "អា​ស្រ័យ​មាន​ផ្លូវ​ដាន កាត់​ទទឹង​ភូមិ ទើប​ជីវ​ភាព​ប្រ​ជា​ជន​នៅ​ភូមិ​៥​មាន​ការ​ផ្លាស់​ប្តូរ​ជា​ប្រ ត្យក្ស មា​មីង​ធ្វើ​ដំ​ណើរ​ទៅម​ក​និង​ដឹក​ជញ្ជូន​កសិផល សិស្ស​សា​លា​ទៅ​រៀន​សូត្រ​មាន​ភាព​ងាយ​ស្រួល​ជីវ​ភាព​ប្រ​ជាជ​ន​មាន​ការ​រីក​ចម្រើន​ជា​លំ​ដាប់​"។ ដើម្បី​តភ្ជាប់​ផ្លូវ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ រដ្ឋ​ដំ​ណើរ​ការ​កសាង​ស្ពាន​បេ​តុង និង​ស្ពាន​ប្រ​ឡាយ​យ៉ាវ​ដូនៅ​ភូមិ​៥ ដើម្បី​មា​មីង​ងាយ​ស្រួល​ទៅ​វត្ត​ធ្វើ​បុណ្យ​សុន្ទរ៍​ទាន​។

ហាថាញ់-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកហ្វិញវាំុង