ឃុំឌិញម៉ូង (ស្រុកថើយឡាយ ក្រុងកឹងធើ) កំពុងផ្តុំកម្លាំងកសាង សម្រេចរួចរាល់លក្ខឋានជនបទថ្មី ដើម្បីឆាប់បានបង្ហាញជាឃុំជនបទ ថ្មីនៅឆមាស ឆ្នាំ២០១៧ ត្រូវតាមផែនការដាក់ចេញ។
ដងផ្លូវសំខាន់របស់ឃំុឌិញម៉ូង ស្រឡះស្រឡំ ជ្រះស្អាត។ រូបថត៖ baocantho.com.
ជាមួយនឹងប្រភពថវិកាសរុបជិត៧៣ពាន់លានដុង ក្នុងនោះ ប្រភពទុន កៀរគររបស់ប្រជាជនជាង១០ពាន់លានដុង មកទល់ពេលនេះ ឃុំឌិញ ម៉ូងបានក្រាលកៅស៊ូផ្លូវតភ្ជាប់ពីឃុំមួយទៅឃុំមួយបាន ៧ គីឡូម៉ែត្រ ក្រាលបេតុងផ្លូវជនបទតភ្ជាប់ពីភូមិមួយទៅភូមិមួយបាន ៣២,៨៣ គីឡូ ម៉ែត្រ និងកសាងស្ពានបេតុងថ្មីបាន៤ខែ្ស មានប្រវែង៩២ម៉ែត្រ។ល។ ជាសារវន្ត ឃុំកសាងសម្រេចផ្លូវតភ្ជាប់ពីឃុំមួយទៅឃុំមួយ១០០% ផ្លូវតភ្ជាប់ពីភូមិមួយទៅភូមិមួយចំនួន៨៨,៤៤% បានបង្កើនកម្រិតបើកទូ លាយពី២ដល់៤ម៉ែត្រ បង្កលក្ខណសម្បត្តិជូនប្រជាជនធ្វើដំណើរទៅ មកនិងដោះដូរទំនិញបានងាយស្រួល។ ឃើញមុខមាត់ជនបទមានការវិ វឌ្ឍន៍សឹងរាល់ថ្ងៃ បងដាវយ៉ា ជនជាតិខ្មែរនៅភូមិឌិញភឿក ឲ្យដឹង ដោយក្តីរីករាយ៖ "ឌិញភឿកគឺជាភូមិមានជនរួមជាតិខ្មែររស់នៅកុះករ ពីមុនធ្វើដំណើរទៅមកជួបការលំបាកខ្លាំង។ តាំងពីមានកម្មវិធីកសាងជន បទថ្មី ផ្លូវគមនាគមន៍ជនបទមានភាពងាយស្រួលសម្រាប់មាមីងប្រជុំជីវកិច្ច ជួញដូរកូនចៅទៅរៀនសូត្របានងាយស្រួល សេដ្ឋកិច្ចក៏រីកចម្រើន ។ ប្រជាជនបានបរិច្ចាគដីដំណាំរួមផ្សំ ដើម្បីរដ្ឋកសាងហេដ្ឋារចនាសម្ព័ន្ធ "។
មិនត្រឹមតែអភិវឌ្ឍផ្លូវគមនាគមន៍ជនបទប៉ុណ្ណោះទេ លក្ខឋានអំពីអប់រំ គ្រួសារក្រីក្រ ការងារធ្វើសុខាភិបាលនិងប្រាក់ចំណូល ។ល។ ក៏បានរដ្ឋ អំណាចភូមិភាគយកចិត្តទុកដាក់វិនិយោគទុនដែរ។ មកទល់ពេលនេះ អត្រាប្រើប្រាស់ប័ណ្ណធានារ៉ាប់រងសុខាភិបាលទូទាំងឃុំ សម្រេចបាន ៧៥% ពលករស្ថិតក្នុងអាយុពលកម្មជាង៩២% បានបណ្តុះបណ្តាលរបរ មានការងារធ្វើរកបានប្រាក់ចំណូលមធ្យមភាគ៣៣,៤ លានដុង/ម្នាក់/ ឆ្នាំ អត្រាគ្រួសារក្រីក្រ៥,៣៤% ឆ្នាំ២០១៦ ឥឡូវថយចុះនៅត្រឹមតែ៣, ៦៣% លើភូមិសាស្រ្តមានសាលាសម្រេចបទដ្ឋានជាតិចំនួន៣/៤ ។ លោកគ្រូ វ៉វាំុងឃីម នាយកសាលាមធ្យមសិក្សាមូលដ្ឋានឌិញម៉ូង ជាសា លាសម្រេចបទដ្ឋានជាតិកម្រិត១ ឲ្យដឹង៖ "បន្ទាប់ពីសាលាបានទទួល ស្គាល់សម្រេចបទដ្ឋានជាតិ គុណភាពបង្ហាត់បង្រៀនរបស់សាលាពី មួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកកម្ពស់ អត្រាសិស្សរៀនគ្រាន់បើ ពូកែពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន រួមចំណែកសម្រេចលក្ខឋានជន បទថ្មីរបស់ឃុំ"។
លោកង្វៀនហុងសេីុង ប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញម៉ូង បញ្ជាក់ថា៖ " ជាង៥ឆ្នាំផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិខាងកសាង ជនបទថ្មី មកទល់ពេលនេះ ឃុំឌិញម៉ូង ជាសារវន្តសម្រេចបាន១៩/២០ លក្ខឋាននៅតែលក្ខឋានទី៦មិនទាន់សម្រេច គឺមូលដ្ឋានសម្ភារៈវប្បធម៌ ឃុំកំពុងផ្តុំកម្លាំងកសាង និងបន្តការលើកកម្ពស់គុណភាពឡើងវិញនូវ លក្ខឋានដែលសម្រេចរួច ប៉ុន្តែមិនទាន់រឹងមាំ។ ឃុំឌិញម៉ូងខិតខំបាន ទទួលស្គាល់ឃុំជនបទថ្មីក្នុងត្រីមាសទី២ ឆ្នាំ២០១៧នេះ"៕
កុសល-វិមាន