មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

28/03/2017 - 09:08

លោកតាអាយុ៩៥ឆ្នាំ ចូលចិត្តធ្វើកិច្ចការមនុស្សធម៌

លោកតាត្រឹងកាង អាយុ៩៥ឆ្នាំ នៅភូមិភូថាញ់B ឃុំភូតឹម ស្រុកចូវ ថាញ់ ខេត្តសុកត្រាំង បានចូលរួមធ្វើកិច្ចការមនុស្សធម៌អស់រយៈពេលជាង៤០ឆ្នាំមកហើយ។ លោកតាបានផ្តល់ក្តីរីករាយនិងសុភមង្គល ដល់កុមារ កំព្រា ក៏ដូចជាគ្រួសារក្រីក្រជាច្រើននៅលើភូមិសាស្រ្ត។

 លោកតាត្រឹងកាងចុះទៅសួរសុខទុក្ខយាយតាមានជីវភាព​គ្រួសារក្រលំបាក។

បច្ចុប្បន្ន​ ទោះ​បីវ័យ​កាន់​តែចាស់​ក៏​ពិត​មែន​ ប៉ុន្តែ​លោក​តាត្រឹង​កាង​ តែង​ផ្តល់​ជំ​នួយ​ជាអង្ករ​រៀង​រាល់​ខែ​ ចែក​ជូន​ដល់​មនុស្ស​ចាស់​ជរា អ្នក​ជំ​ងឺ​និង​ គ្រួ​សារ​មាន​ជីវ​ភាព​ក្រលំ​បាក​ជាង​១​០០នា​ក់នៅ​ឃុំ​ភូត​ឹម។​ ឆ្លង​តាម​រយៈ​ នោះ​ ក្នុង​មួយ​គ្រួ​សារ​ៗ​នឹង​ទទួល​បាន​អង្ករ​១​០គ.ក/ខែ​។​ ចំ​ពោះ​អ្នក​វ័យ​ ចំ​ណា​ស់​ថមថយ​កម្លាំង​ពលកម្ម​ មាន​ជំ​ងឺ​ឈឺ​ថ្កាត់​ធ្វើ​ដំ​ណើរទៅ​ណា​មក​ណា​មិន​បាន​ លោក​តាត្រឹង​កាង​យក​អង្ករ​ទៅ​ជូន​ដល់​ផ្ទះ​ លោក​តាឲ្យ​ ដឹង​៖ "រៀង​រាល់​ថ្ងៃ​ ខ្ញុំ​តែង​មាន​គំ​និត​រិះ​រក​វិធី​ជួយ​យាយ​តាទាំង​នោះ​ ពេល​ឃើញ​ពួក​គាត់​សប្បាយ​ចិត្ត​ ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ជាមួយ​ដែរ​។​ បាន​ជួយ​សម្រាលទុក្ខ​ជូន​អ្នក​ទាំង​ឡាយ​ គឺមិន​ត្រឹម​តែបាន​ផ្តល់​នូវ​សេច​ក្តី​សុខ​ដល់​ពួក​គាត់​ប៉ុណ្ណោះ​ទេ​ តែថែម​ទាំង​បាន​ជួយ​សម្រាលលំ​បាក​ដល់​សង្គម​ផង​ដែរ​"។​ ដោយ​ទឹក​ចិត្ត​មនុស្ស​ធម៌​ ឲ្យ​តែទីណា​មាន​អ្នក​ក្រឈឺ​ថ្កាត់​ ឬ​ក៏​កុមារ​ពិការ​គ្មាន​ប្រាក់​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ លោក​តាត្រឹង​កាង​ តែង​ចុះ​ទៅ​ដល់​ផ្ទះ​ដើម្បី​ស្វែង​យល់​ពី​ជីវ​ភាព​គ្រួ​សារ​ រួច​ចលនា​សប្បុរស​ជន​ជួយ​ឧបត្ថម្ភ​។​ មក​ទល់​ពេល​នេះ​ លោក​តាបាន​នា​ំកុមារ​ពិការ​និង​ មាន​ជំ​ងឺ​ពី​កំ​ណើត​ជាង​៤​០នា​ក់ ទៅ​កាន់​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ឬ​ មន្ទីរ​ពេទ្យ​ក្រុង​ហូជីមិញ​ ដើម្បី​ពិនិត្យ​ព្យា​បាល​។​ រៀង​រាល់​ឆ្នា​ំ​ លោក​តា បាន​ជួយ​អ្នក​ក្រកើត​ជំ​ងឺ​មហា​រីក​ និង​មាន​អា​ការ​រោគ​ផ្សេង​ទៀត​ជាង​២​០នា​ក់។​

ផ្តើម​ពី​ទឹក​ចិត្ត​សប្បុរស​របស់​លោក​តាត្រឹង​កាង​ នៅ​តំ​បន់​ក្រលំ​បាក​ គ្រួ​សារ​ក្រី​ក្រ ក្មេង​អនា​ថា​នៅ​ក្នុង​ភូមិ​ស្រុក​ ក៏​បាន​សម្រាលនូវ​ទុក្ខ​លំ​បាក​មួយ​ចំ​ណែ​ក​ណា​ផង​ដែរ​។​ លោក​យាយ​ង្វៀន​ធីហឿង​ អា​យុ​៨​៧​ឆ្នា​ំ​ នៅ​ភូមិ​ហ្វាដុង​ ឃុំ​ភូត​ឹម ឲ្យ​ដឹង​៖ "រយៈ​ពេល​ជាង​២​០ឆ្នាំ​មក​នេះ​ ដោយ​សារ​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​ក្រី​ក្រនិង​មាន​ជំ​ងឺ​ប្រ​ចាំ​កាយ​ ម្ល៉ោះ​ហើយ​លោក​តាត្រឹង​កាង​ តែង​ជំ​នួយ​ប្រាក់​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ ជំ​នួយ​អង្ករ​ សម្លៀក​ប​ំពាក់​ មី ស្ករ​ ប្រេង​ឆានិង​របស់​របរ​ផ្សេង​ៗ​ជាច្រើន​ទៀត​"។​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នា​ំ​តេតម្តង​ៗ​ លោក​តាបាន​ជំ​នួយ​អង្ករ​ជាង​២​០.០០០តោន​និង​អំ​ណោយ​រាប់​ពាន់​ចំ​ណែ​ក​ជូន​គ្រួ​សារ​ក្រី​ក្រទាំង​ឡាយ​ ដើម្បី​ទទួល​បុណ្យ​ចូល​ឆ្នាំ​តេត; គាត់​កសាង​ស្ពាន​បេ​តុង​ ផ្លូវ​ជន​បទ​ ជំ​នួយ​ចុះ​អណ្តូង​ទឹក​ ១​៧​កន្លែង​ ជូន​មាមីង​ក្រី​ក្រ។​

អស់​រយៈ​ពេល​ជាង​៤​០ឆ្នា​ំ​បំ​ពេញ​មនុស្ស​ធម៌​ លោក​តាបាន​ចលនា​សប្បុរស​ជន​រួម​វិភាគ​ទាន​ទឹក​ប​្រាក់ជាង​១​០ពាន់​ លាន​ដុង​ ដើម្បី​ជំ​នួយ​អ្នក​ក្រ មនុស្ស​ចាស់​អនា​ថា​និង​កុមារ​ពិការ​។​ល។​ ដោយ​ការ​រួម​ចំ​ណែ​ក​ទាំង​នោះ​ លោក​តាត្រឹង​កាង​ ត្រូវ​បាន​ផ្តល់​ជូន​នូវ​កិត្តិ​នា​មខ្ពង់​ខ្ពស់​ជាច្រើន​ ដូច​៖ មេដាយ​អនុស្សាវរីយ៍​យស "ពី​ព្រោះ​បុព្វ​ហេតុ​កាក​ប​ាទក្រ ហមវៀត​ណា​ម" មេដាយ​អនុស្សាវរីយ៍​ "ពី​ព្រោះ​បុព្វ​ហេតុ​មហា​សាម​គ្គី​" និង​ប័ណ្ណ​សរ​សើរ​របស់​ក្រសួង​ការ​ងារ​- យុទ្ធ​ជន​ពិ​ការ​និង​សង្គម​។​ល។​៕​

យ្វីអាញ់-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកតាត្រឹងកាង