ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/02/2015 - 08:36

រឹតចំណងសហប្រតិបត្តិការរវាង ប្រទេសទាំងពីរវៀតណាម - កម្ពុជា

កន្លងហើយ នៅហាណូយ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាបង្កើតចំណងសហប្រតិបត្តិការថ្ងៃទី ២២/​១/​១៩៧៥​-​២២/​១/​២០១៥) និងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ សមាគមមិត្តភាព វៀតណាម -កម្ពុជា បានរៀបចំឡើងយ៉ាងឱឡារិកនិងកក់ក្តៅជាទីបំផុត ។

ទិដ្ឋភាពនៃខួបអនុស្សាវរីយ៍៤០ឆ្នាំ ទិវាថ្ងៃបង្កើតចំណង​សហប្រតបត្តិការ (២២/០១/១៩៧៥-២២/០១/២០១៥ ) និង​មហាសន្និបាត​តំណាងទូទាំងប្រទេសលើកទី៤ សមាគម​​​មិត្ត​ភាពវៀតណាម-កម្ពុជា។

ថ្លែងសុន្ទរកថានៅនាពិធីរំលឹកខួបអនុស្សាវរីយ៍ ប្រធានសមាគមមិត្ត ភាពវៀតណាម-កម្ពុជា លោកវ៉ូវម៉ៅ បានអះអាងថា៖ សមាគមបាន​រួម​ចំណែកជំរុញការដោះដូរ​ និងការយល់ដឹងរវាងប្រជាជនវៀតណាមនិង​ប្រជាជនកម្ពុជា។ សមាគមក៏បានរួមចំណែកជាវិជ្ជមានជាច្រើន ក្នុងការពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងប្រពៃណី និងសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនទាំងពីរប្រទេស ដើម្បីសន្តិភាពកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍនៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងពិភពលោក។ លោកវ៉ូវម៉ៅ បានសង្កត់ធ្ងន់៖ "ច្បាមខ្ជាប់គោលសីលធម៌និងគោលដៅនៃសកម្មភាពរបស់ផងខ្លួន ចាប់តាំងពីថ្ងៃបង្កើតរហូតមកទល់នឹងបច្ចុប្បន្ន សមាគមមិត្តភាពវៀតណាម-កម្ពុជាបានរៀបចំទម្រង់សកម្មភាពជាច្រើននិងសម្បូរបែប។ នៅបណ្តាថ្ងៃបុណ្យធំៗរបស់ប្រទេសកម្ពុជា និងព្រឹត្ដិការណ៍សំខាន់ៗក្នុងទំនាក់ទំនងរវាងប្រទេសវៀតណាម -កម្ពុជា សមាគមគ្រប់លំដាប់ថ្នាក់បានរក្សាខ្ជាប់ និងទៀងទាត់នូវការ រៀបចំពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍ និងទូរស័ព្ទអបអរសាទរដៃគូទាំងឡាយនៅប្រទេសកម្ពុជា។ រៀបចំពិធីជួបជុំដោះដូរ ជាមិត្តភាពជាមួយស្ថានឯកអគ្គរដ្ឋទូតនិងបណ្តាស្ថានអគ្គកុងស៊ុល កម្មាភិបាល សិស្ស និស្សិតកម្ពុជានៅវៀតណាម"។ ទន្ទឹមនឹងនោះ ប៉ុន្មានឆ្នាំកន្លងមកនេះ សមាគមនៅទាំងបានរៀបចំសកម្មភាពជាក់ស្តែងជាច្រើនដូចជា៖ ការចូលរួមក្នុងការបំពាក់បំប៉នយុវវ័យទាំងពីរប្រទេសអំពីទំនាក់ទំនង ពិសេស រវាងវៀតណាមនិងកម្ពុជា អនុវត្តសាកល្បងនូវការឧបត្ថម្ភ និស្សិតកម្ពុជាកំពុងសិក្សានៅប្រទេសវៀតណាម ក៏ដូចជាអនុវត្តកិច្ចការតប ស្នងសងគុណនៅក្នុងប្រទេសទាំងពីរ។

មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤  សមាគមមិត្តភាពវៀតណាម-កម្ពុជា បានដំណើរការរៀបចំការពិភាក្សា ឆ្លងតាមរយៈរបាយការណ៍នយោបាយ អាស្រ័យគណៈប្រតិបត្តិការមជ្ឈិមសមាគមអាណត្តិកាល៣លើកឡើង។ ព្រមជាមួយនោះ តំណាងទាំងឡាយក៏បានអនុម័តលើលក្ខន្តិកៈ កែប្រែនៃសមាគមមិត្តភាពវៀតណាម-កម្ពុជា ដើម្បីសមស្របជាមួយនឹងលក្ខណៈ តួនាទីនិងមុខងាររបស់សមាគមក្នុងដំណាក់កាលថ្មី ក៏ដូចជាការរៀបចំសន្និសីទ្ធពិគ្រោះយោបល់បោះឆ្នោតតែងតាំង គណៈប្រតិបត្តិការអាណត្តិកាល៤ ។
​ស្របក្នុងឱកាសនេះដែរ មជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជា មានកិត្តិយសទទួលគ្រឿងឥស្សិយយសពលកម្មលេខ៣ ពីព្រោះមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍ការងារចាប់ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៣ រួមចំណែកក្នុងបុព្វហេតុកសាងសង្គមនិយមនិងការពារប្រទេសជាតិ។ សមាគមនៅទាំងទទួលបានប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីវៀតណាម ពីព្រោះមានស្នាដៃឆ្នើមក្នុងការអនុវត្ត៍ការងារ "ឆ្នាំសាមគ្គីមិត្តភាពវៀតណាម-កម្ពុជាឆ្នាំ២០១២" ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំបួនរូបផ្សេងទៀតនៃសមាគម ក៏មានកិត្តិយសទទួលបានគ្រឿងឥស្សរិយយសមិត្តភាព លេខ១របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

ប្រែសម្រួលៈ  វ៉ាន់តឹន

ចែករំលែកអត្ថបទ