លោកថាច់ញ៉ី អាយុ៥៣ឆ្នាំ លេខាសាខាបក្សមណ្ឌលក្រុងនៅសង្កាត់តឹងស្វឹង ក្រុងដុងស្វ័យ ខេត្តប៊ិញភឿក ទើបបានទទួលស្គាល់ជាគំរូឆ្នើម ក្នុងការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ។
ជូនរង្វាន់បុគ្គលសមូហភាពសម្រេចស្នាដៃឆ្នើមក្នុង ការរៀនសូត្រនិងធ្វើតាមគំរូអ៊ំហូ។
មណ្ឌលក្រុងភឿកអាង សង្កាត់តឹងស្វឹងមានប្រជាជនរស់នៅជិត១៨០គ្រួសារ ក្នុងនោះ មានប្រជាជនជាជនជាតិភាគតិចជាង៦០%។ គ្រួសារទាំងនេះ សំខាន់គឺរស់នៅប្រកបរបរស្រែចម្ការ ម្ល៉ោះហើយមិនសូវនៅមណ្ឌលតាំងទីលំនៅទៀងទាត់ទេ ហេតុនោះលំបាកចលនាមាមីង នៅពេលមណ្ឌលក្រុងត្រូវការម្តងៗ បំផុតគឺរាល់សកម្មភាពបោះឆ្នោត។ ថ្វីត្បិតដូច្នោះក្តី ដោយការអស់ពីចិត្តរបស់លោកថាច់ញ៉ី ក្នុងការប្រសប់ ចលនាមហាជន ធ្វើឲ្យមាមីងមានការជឿទុកចិត្តទៅលើរដ្ឋអំណាចភូមិភាគ។ លេខាសាខាបក្សថាច់ញ៉ី ឲ្យដឹង៖ "ប៉ុន្មានឆ្នាំមុន ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅទីនេះស្មុគស្មាញណាស់ ចោរលួចរបស់របរ បង្កអសន្តិសុខកើតមានជារឿយៗ។ ដូច្នេះសាខាបក្សព្រមទាំងគណៈប្រតិបត្តិការមណ្ឌលក្រុង មួយអន្លើដោយក្រុមការងាររណសិរ្សចាំបាច់ចុះទៅដល់គ្រួសារនីមួយៗ ដើម្បីចលនាផ្សព្វផ្សាយដល់ប្រជាជនឲ្យប្រុង ប្រយ័ត្នកលល្បិចដ៏ប៉ិនប្រសប់របស់ឧក្រិដ្ឋជន ទន្ទឹមនឹងនោះ ផ្សព្វផ្សាយដល់ប្រជាជន អនុវត្តល្អគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ"។ក្នុងនាមជាជនជាតិខ្មែរ ដោយការជិតស្និទ្ធនិងអស់ពីចិត្តចំពោះការងារ លេខាសាខាបក្សថាច់ញ៉ី តែងបានប្រជាជនជឿទុកចិត្ត ម្ល៉ោះហើយ ទទួលមុខងារជាលេខាសាខាបក្សមណ្ឌលក្រុងភឿកអាង សង្កាត់តឹងស្វឹង រយៈពេលជាង១០ឆ្នាំកន្លង។ ម្យ៉ាងទៀត លោករួមជាមួយសាខា គណៈកម្មការបក្ស មណ្ឌលក្រុង អនុវត្តល្អការងារប្រជាចលនា រួមចំ ណែករក្សាសន្តិសុខនយោបាយសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម នៅភូមិសាស្រ្តក្នុងមណ្ឌលតាំងទីលំនៅ។
ក្រៅពីធ្វើបានល្អការងារគ្រួសារ និងក្នុងការធានាសន្តិសុខសណ្តាប់ធ្នាប់មណ្ឌលក្រុង លោកថាច់ញ៉ី តែងសម្តែងការយកចិត្តទុកដាក់នៅពេលឃើញបងប្អូនក្រុមការពារអ្នកក្រុង ក្រុមសន្តិសុខប្រជាជនធ្វើសកម្មភាពនឿយហត់ម្តងៗ។ ពិសេសគាត់យល់ពីការលំបាករបស់អ្នករាល់គ្នាក្នុង ការចំណាយសម្រាប់សកម្មភាព ម្ល៉ោះហើយតែងលើកទឹកចិត្តចែករំលែកនិងចលនាមាមីងសហការជាមួយនឹងក្រុមការពារ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរ។ លោកថាច់ញ៉ីឲ្យដឹងបន្ថែម ៖ "ជាលេខាសាខាបក្សមណ្ឌលក្រុងផង ជាតំណាងក្រុមប្រឹក្សាប្រជាជននៅសង្កាត់ផង ម្ល៉ោះហើយមាមីងតែងមកដល់ផ្ទះ ចែករំលែកដោះដូរយោបល់ និងសម្តែងឆន្ទៈរបស់ពួកគាត់ ពិសេសគឺមាមីងជាជនជាតិភាគតិច។ អាស្រ័យហេតុនោះ រាល់កិច្ចការតែងបានដោះស្រាយដាច់ស្រឡះ តម្លាភាពនិងហ្មត់ចត់។ ប៉ុន្មានឆ្នាំមកនេះ មណ្ឌលក្រុងគ្មានដាក់ពាក្យប្តឹងផ្តល់រំលងថ្នាក់ វិវាទឬក៏វ័ណ្ឌទំនាស់ក្នុងប្រជាជនទេ ក្រុមសម្របសម្រួលហាក់ដូចជាគ្មានធ្វើសកម្មភាពអ្វីឡើយ"។
កត់សម្គាល់ពីការខិតខំរួមចំណែករបស់លេខាសាខាបក្សថាច់ញ៉ី ច្រើនឆ្នាំបន្តបន្ទាប់ លោកបានគណៈកម្មាធិការបក្សខេត្តប៊ិញភឿកគណៈកម្មាធិការបក្សក្រុងដុងស្វ័យ គណៈកម្មាធិការបក្សសង្កាត់តឹងស្វឹង ទទួលស្គាល់លោកតាញ៉ីជាបក្ខជន សម្រេចភារកិច្ចឆ្នើម; គ្រួសារវប្បធម៌ច្រើន ឆ្នាំបន្តបន្ទាប់ ថ្មីៗនេះលោកថាច់ញ៉ី ទើបតែបានទទួលស្គាល់ជាគំរូឆ្នើមក្នុងការរៀនសូត្រ និងធ្វើតាមគំរូសីលធម៌ហូជីមិញនៅមណ្ឌលតាំងទីលំនៅ៕
K Gửih (ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-លីសៀ