កន្លងហើយ ក្រុមបំពេញការងាររបស់ក្រសួងនគរបាល អាស្រ័យវរសេនីយ៍ឯកហ្វិញង៉ុកភឿង នាយករងនៃនាយកដ្ឋានចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិធ្វើជាប្រធានក្រុម បានអញ្ជើញទៅឧទ្ទិសជូនប័ណ្ណសរសើររបស់ក្រសួងនគរបាលដល់គ្រួសារសមមិត្តយ័ញប៊ិញ នគរបាលឃុំថាញឡុក ស្រុកចូវថាញ់ ខេត្តគៀងយ៉ាង ដែលពលីជីវិតក្នុងពេលបំពេញភារកិច្ច។
វរសេនីយ៍ឯក ហ្វិញង៉ុកភឿង ឧទ្ទិសជូនប័ណ្ណសរសើរ និងជូនទឹកប្រាក់ជំនួយរបស់ក្រសួងនគរបាលដល់គ្រួសារសមមិត្តយ័ញប៊ិញ។
ទទួលសិទ្ធិរបស់រដ្ឋមន្រ្តីក្រសួងនគរបាលរសៀលថ្ងៃ៣១ ខែមីនា ក្រុមបំពេញការងាររបស់ក្រសួងនគរបាលអាស្រ័យវរសេនីយ៍ឯក ហ្វិញង៉ុកភឿង នាយករងនៃនាយកដ្ឋានចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិធ្វើជាប្រធានក្រុមអញ្ជើញទៅឧទ្ទិសជូនប័ណ្ណសរសើររបស់ក្រសួងនគរបាលដល់គ្រួសារសមមិត្តយ័ញប៊ិញ នគរបាលឃុំថាញ់ឡុក ស្រុកចូវថាញ់ ខេត្តគៀងយ៉ាង ដែលពលីជីវិតក្នុងពេលបំពេញភារកិច្ច។ នេះជាការដឹងគុណទទួលស្គាល់ស្នាដៃរបស់សមមិត្តយ័ញប៊ិញ ក្នុងការតស៊ូបង្ការបង្រ្កាបឧក្រិដ្ឋកម្ម។
មុននោះ រសៀលថ្ងៃ៨ ខែវិច្ឆិកា ឆ្នាំ២០១៥ មុខសញ្ញាឡឹមតាយ (អាយុ៣៩ឆ្នាំ នៅភូមិថាញ់ហឹង ឃុំថាញ់ឡុក ស្រុកចូវថាញ់ ខេត្តគៀងយ៉ាង) បានរៀបចំជប់លៀង ផឹកស៊ីជាមួយនឹងមិត្តភក្ដិរស់នៅក្នុងភូមិជាមួយ។ លុះដល់ម៉ោង២២ថ្ងៃដដែលឡឹមតាយ ក៏នឹកឃើញនូវគំនុំជាមួយនឹងលោកឡុក (អ្នករស់នៅក្នុងភូមិជាមួយគ្នា) ម្ល៉ោះហើយក៏ចេញទៅក្បាលភូមិ ចាំស្ទាក់ផ្លូវ ដើម្បីសងសឹក។ បានឮគេប្រាប់ថាឡឹមតាយ ស្ទាក់ផ្លូវបានជាលោកឡុកមិនហ៊ានមកផ្ទះ។
ស្ទាក់ចាំយូរពេកមិនឃើញលោកឡុកឡឹមតាយក៏ខឹងខ្លាំង ហើយស្ទាក់ម៉ូតូរបស់អ្នកដំណើរដើម្បីរករឿងធ្វើឲ្យខូចសន្តិសុខសណ្តាប់ធ្នាប់។ យប់កាន់តែជ្រៅ ឃើញឡឹមតាយនៅតែបង្កអុកឡុកមិនព្រមវិលត្រឡប់មកផ្ទះ ប្រជាជនបានរាយការណ៍ជូននគរបាលឃុំថាញ់ឡុក ដើម្បីចុះទៅដោះស្រាយ។ ខណៈពេលចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញ ឡឹមតាយស្រវឹងស្រវិត បងប្អូននគរបាលឃុំបានដាស់តឿនឲ្យវិលចូលផ្ទះដេក ប៉ុន្តែឡឹមតាយបែរជាមិនព្រម ហើយទាររកលោកឡុក ដើម្បី" គំរាមកំហែង"។ ខណៈពេលកម្លាំងនគរបាលឃុំដាស់តឿនឡឹមតាយស្រាប់តែហូតកាំបិតថៃដែលយកមកតាមខ្លួន ចាក់មួយកាំបិតត្រង់ទ្រូងរបស់សមមិត្តយ័ញប៊ិញ (អាយុ៤៧ឆ្នាំ) ជានគរបាលឃុំថាញ់ឡុក បានធ្វើឲ្យបងប៊ិញស្លាប់នៅនឹងកន្លែង។ល។
សមមិត្តប៊ិញគឺជាអ្នកធ្វើការចម្បងក្នុងគ្រួសារ ម្ល៉ោះហើយពេលសមមិត្ត ពលីជីវិតក្នុងគ្រួសារជួបលំបាកយ៉ាងខ្លាំង។ ប្រពន្ធបងប៊ិញមានជំងឺវិបត្តិ សរសៃឈាមអស់រយៈពេលច្រើនឆ្នាំ សុខភាពចុះខ្សោយយ៉ាងខ្លាំង មិនអាចរ៉ាប់រងសេដ្ឋកិច្ចគ្រួសារបាន។ កូនស្រីពីរនាក់របស់សមមិត្តប៊ិញ (ម្នាក់អាយុ១៨ឆ្នាំនិងម្នាក់១៦ឆ្នាំ) បានឈប់រៀនសព្វថ្ងៃកំពុងធ្វើការឈ្នួលដើម្បីចិញ្ចឹមម្តាយ។ ក្រៅពីជូនប័ណ្ណសរសើរក្រសួងនគរបាលនៅទាំងជូនទឹកប្រាក់១០លានដុង; នគរបាលខេត្តគៀងយ៉ាងសង់ផ្ទះឧបការគុណជូនតម្លៃ៧០លានដុងពី"មូលនិធិមិត្តរួមអាជីព" របស់នគរបាលខេត្តនិងអាជីវកម្មមួយចំនួនលើភូមិសាស្រ្ត ព្រួតដៃគ្នាជំនួយគ្រួសារ បងប៊ិញ២០លានដុង។ ទន្ទឹមនឹងនោះ នគរបាលខេត្តគៀងយ៉ាងកំពុងធ្វើសំណុំបែបបទស្នើក្រសួងការងារ -យុទ្ធជនពិការនិងសង្គមកិច្ចពិនិត្យទទួលស្គាល់យុទ្ធជនពលីចំពោះសមមិត្តយ័ញប៊ិញ៕
វុាំងដឹក - សេរី