អាស្រ័យអនុវត្តកម្មវិធីកសាងជនបទថ្មី បានជាឃុំនីមួយៗដែលមានជន រួមជាតិខ្មែររស់នៅកុះករនៅស្រុកត្រាអូង ខេត្តវិញឡុង ពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែផ្លាស់ថ្មី ញាំុងឲ្យជីវភាពរបស់មាមីងរឹតតែរីកចម្រើន។
ផ្លូវចូលស្រុកត្រាអូង។
លោកផាមវាំុងថាញ់ អនុប្រធានការិយាល័យជនជាតិស្រុកត្រាអូង ឲ្យ ដឹង៖ ដោយសារស្រុកអនុវត្តបានល្អនូវគោលនយោបាយរបស់បក្សនិង រដ្ឋ ទើបនៅតំបន់ជនជាតិភាគតិចមានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ញាំុង ឲ្យមុខមាត់ជនបទ នៅតំបន់ជនរួមជាតិខ្មែរមានភាពផ្លាស់ថ្មី។ ពិសេសគឺ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ត្រូវបានវិនិយោគទុនកសាងសម្រេចជាស្ថា ពរ កម្រិតប្រជាបញ្ញាត្រូវបានលើកកម្ពស់ ប្រមូលផ្តុំបង្កើតបានជាផ្សារ រួមចំណែកធ្វើឲ្យប្រសើរនៅក្នុងតំបន់ជនបទជនជាតិភាគតិច និងអនុវត្ត វិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនក្នុងការបង្កបង្កើនផល ពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែច្រើនឡើងៗ ពិសេសគឺ ក្នុងការផ្គត់ផ្គង់ពូជដំណាំ សត្វ ចិញ្ចឹមគុណភាពខ្ពស់ប្រកបដោយភាពជាក់ស្តែងនៅនឹងកន្លែង ដើម្បី ជនរួមជាតិខ្មែរងាយនឹងទទួលយក។ បងស្រីថាច់ធីហុង នៅភូមិវាល ឃុំ តឹងម៉ី ឲ្យដឹង៖ "ដោយសារផ្លូវគមនាគមន៍នៅតាមភូមិត្រូវបានក្រាល បេតុង ម្ល៉ោះហើយមាមីងក្នុងភូមិ អនុវត្តបង្វែររចនាសម្ព័ន្ធឈើដំណាំ សត្វចិញ្ចឹមមានងាយស្រួលជាង។ កាលពីមុននេះ ក្នុងភូមិយើងខ្ញុំដាំ ក្រូចពោធិ៍សាត់ច្រើនណាស់ នៅពេលដំណាំក្រូចមានជំងឺស្លឹកលឿង ឥឡូវមានគ្រួសារខ្លះងាកមកដាំស្វាយ និងក្រូចថ្លុងវិញ ជំហានដំបូង មានប្រសិទ្ធភាពល្អគ្រាន់បើដែរ"។ រីឯបងស្រីថាច់ធីភឿង នៅភូមិព្រែក និស្ស័យយល់ឃើញថា មានផ្លូវគមនាគមន៍ធ្វើដំណើរទៅមកងាយ ស្រួល ប្តីប្រពន្ធបងស្រីអាចនឹងបើកទោចក្រយានយន្តទៅកាត់ស្មៅនៅ ទីឆ្ងាយបាន។ បងស្រីភឿង ឲ្យដឹង៖ "រដ្ឋបានជំនួយដើមទុន ម្ល៉ោះហើយ នាងខ្ញុំទិញបានគោមួយក្បាលដើម្បីចិញ្ចឹម។ នៅពេលគោធាត់ធំ នាងខ្ញុំ លក់វិញរួចទិញបានកូនគោញី២ក្បាល។ សព្វថ្ងៃ គោទាំង២ក្បាលធាត់ ធំរង់ចាំដល់ពេលបានថ្លៃខ្ញុំនឹងលក់ ដើម្បីមានដើមទុនខ្លះៗទិញគោ ចិញ្ចឹមជាបន្ត"។
តាមប្រសាសន៍បងថាច់ថេហៀង ប្រធានការិយាល័យជនជាតិស្រុកត្រា អូង ឃុំនានាតែងផ្លុំកម្លាំងកសាងជនបទថ្មី ដើម្បីរួមចំណែកលើកស្ទួយ ជីវភាពរបស់ជនរួមជាតិខ្មែរ។ តួយ៉ាងដូចប្រព័ន្ធវប្បធម៌ ព័ត៌មានមាន ការរីកចម្រើន បង្កលក្ខណសម្បត្តិងាយស្រួល ដើម្បីប្រជាជនក្រេប ជញ្ជក់បានឆាប់រហ័សនូវគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់ រដ្ឋ ក្នុងនោះ មានគោលនយោបាយជនជាតិជាដើម។ មកទល់ពេលនេះ ឃុំនីមួយៗនៅតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ ដូច៖ ឃុំត្រាកូង និងតឹងម៉ី។ល។ សាលារៀនត្រូវបានកសាងរឹងមាំ ដំណាក់សុខាភិបាល សម្រេចបទដ្ឋានជាតិ ជួយឲ្យការថែទាំសុខភាពនិងលើកកម្ពស់គុណ ភាពអប់រំមានភាពងាយស្រួលជាង។ បងថាច់ថាញ់កុង កម្មាភិបាលគណៈកម្មាធិការប្រជាជនឃុំតឹងម៉ី ឲ្យដឹង៖ "សាលាមតេ្តយ្យនិងមធ្យម សិក្សាមូលដ្ឋាន នៅតឹងម៉ី តែងសម្រេចបទដ្ឋានជាតិ ម្ល៉ោះហើយស្ថាន ភាពសិស្សបោះបង់ការរៀនសូត្រពាក់កណ្តាលការ ត្រូវបានកាត់បន្ថយ ។ មកទល់ពេលនេះ ដងផ្លូវសំខាន់ៗ តាមភូមិនីមួយៗស្ទើរតែទាំងអស់ នៅឃុំតឹងម៉ី ត្រូវបានចាក់បេតុង ធានាប្រជាជនធ្វើដំណើរទៅមកក្នុងការ លក់ដូរនិងប្រកបរបររកស៊ីមានភាពងាយស្រួល"៕
ហាថាញ់-លីសៀ