មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

29/11/2016 - 13:50

អស់ពីព្រះទ័យ ដើម្បីសាសនា សង្គម

អស់រយៈកាលជាង១០ឆ្នាំ ទទួល​នា​ទី​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​បទុម​រង្សី​ទំនប់ (ឃុំ​អាង​និញ ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង) ព្រះ​តេជ​ព្រះ​គុណ​ឡឹម​ហ៊ីប តែង​បាន​ពុទ្ធ​បរិ​ស័ទ​គោ​រព​រាប់​អាន​។ ពី​ព្រោះ​ព្រះ​អង្គ​បាន​គិត​គូរ​ការ​ងារ​កសាង​វត្ត​អា​រាម ឧបត្ថម្ភ​ពុទ្ធ​បរិ​ស័ទ​ក្រី​ក្រ រួម​វិភាគ​ទាន​ក​សាង​សំ​ណង់​គមនា​គមន៍​ជន​បទ​។ល។

 ព្រះតេជព្រះគុណឡឹមហ៊ីប ជាមួយនឹងស្ពានដែល ព្រះអង្គចលនាពុទ្ធបរិស័ទ
និងសប្បុរសជនកសាង ។ 

ឆ្នាំ១៩៧៥  ព្រះតេជព្រះគុណឡឹមហ៊ីប បានចូលសាងផ្នួសបួសរៀននៅវត្តបទុមរង្សីទំនប់រហូតមកដល់ឆ្នាំ១៩៨៦ ព្រះអង្គក៏បានលាចាកសិក្ខាបទ។ ឆ្នាំ២០០៣ ព្រះតេជព្រះគុណឡឹមហ៊ីប បានចូលសាងផ្នួសជាថ្មី ម្តងទៀតនៅវត្តបទុមរង្សីទំនប់រហូតមកដល់សព្វថ្ងៃ។ ឆ្នាំ២០០៦ ព្រះអង្គបានគណៈកម្មការ អាចារ្យវត្តនិងពុទ្ធបរិស័ទតែងតាំងធ្វើជាព្រះចៅ អធិការរហូតមកទល់បច្ចុប្បន្ន។ ក្នុងនាទីជាព្រះចៅអធិការ ព្រះអង្គបានរួមជាមួយនឹងគណៈកម្មការ អាចារ្យវត្ត ចលនាមាមីងពុទ្ធបរិស័ទ​រួមវិភាគទានកសាងវត្តអារាម។ ព្រះតេជព្រះគុណឡឹមហ៊ីប មានថេរដីកា ៖ "សំណង់នានាក្នុងវត្តមានភាពទ្រុឌទ្រោម ម៉្លោះហើយពេលជួបជុំពុទ្ធបរិស័ទក្នុងឱកាសបុណ្យទានធំៗ ក្រោយពីប្រារព្ធពិធីកិច្ចចប់សព្វគ្រប់ ហើយអាត្មាភាពតែងផ្សព្វផ្សាយដំណឹងនៃការកសាងដល់ពុទ្ធបរិស័ទ ចំណុះជើងវត្ត បើពុទ្ធបរិស័ទមានសទ្ធានឹងមកចូលរួមវិភាគទានកសាងតាមកម្លាំងសទ្ធាជ្រះថ្លា"។ ដោយប្រជាប្រិយភាពរបស់ព្រះតេជព្រះគុណឡឹមហ៊ីប ម៉្លោះហើយពុទ្ធបរិស័ទនរណាក៏មានសទ្ធានិងរួមវិភាគ ទាន ដើម្បីកសាងសំណង់នានាក្នុងវត្ត។ បច្ចុប្បន្ន ព្រះវិហារ ខ្លោងទ្វារ កុដិ សាលា ទីធ្លា សួនច្បារ។ល។ របស់វត្តមានភាពសមរម្យនិងគួរជាទីគោរព។ ដូច្នេះ បានបង្កលក្ខណៈងាយស្រួលសម្រាប់ព្រះសង្ឃបួស រៀនផងនិងពុទ្ធបរិស័ទមកវត្តធ្វើបុណ្យសុន្ទរ៍ទានផង។

ក្រៅពីនោះ ព្រះតេជព្រះគុណនៅទាំងចលនាពុទ្ធបរិស័ទសប្បុរសជន ក្នុងនិងក្រៅប្រទេសរួមវិភាគទានរាប់រយលានដុងដើម្បីកសាងសំណង់ គមនាគមន៍ជនបទដូចជាធ្វើស្ពានបេតុងជនបទ១ខ្សែ ក្រាលដាន បណ្តោយផ្លូវ១គីឡូម៉ែត្រ ចាក់ក្រួសល្អិតផ្លូវជនបទ៧គីឡូម៉ែត្រ ។ល។ ផ្លូវចូលទៅភូមិតំបន់ជ្រៅ ដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ ដូច្នេះ បានរួមចំណែកធ្វើឲ្យជនបទអាងនិញ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់បំព្រង។ ដទៃពីនោះ ព្រះតេជព្រះគុណនៅទាំងចលនាពុទ្ធបរិស័ទរៀបចំជូនអង្ករ មីកញ្ចប់ ប៊ីចេង នំនែក។ល។ ដល់អ្នកក្រ។ ពូត្រឹងក្វឹកជាន សប្បុរសជនដែលធ្លាប់បានរួមវិភាគទានជូនវត្ត ឲ្យដឹង៖" ព្រះតេជព្រះគុណឡឹមហ៊ីប មានព្រះទ័យសប្បុរសណាស់ ព្រះអង្គអស់ពីព្រះទ័យជាមួយនឹងសាសនានិងសង្គម ម៉្លោះហើយទើបគ្រួសារខ្ញុំមានសទ្ធាចង់ធ្វើបុណ្យ។ រៀងរាល់ឆ្នាំ គ្រួសារខ្ញុំតែងផ្ញើប្រាក់ប្រគេនព្រះតេជព្រះគុណ ដើម្បីរួមចំណែកក្នុងការកុសលនិងជួយអ្នកក្រ។ល។"។
ព្រះតេជព្រះគុណនៅទាំងចលនាពុទ្ធបរិស័ទ ទូន្មានកូនចៅឲ្យប្រតិបត្តិគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋឲ្យបានល្អ។ ម៉្លោះហើយមាមីងពុទ្ធបរិស័ទជនជាតិទាំង៣ កិញ ខ្មែរ ចិនក្នុងចំណុះ ជើងវត្តតែងសាមគ្គីព្រួតដៃគ្នាអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ រួមចំណែកកសាងវត្តអារាមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសមរម្យ។  ព្រះតេជព្រះ គុណឡឹមហ៊ីប មានព្រះថេរដីកាបន្ថែម៖"ទង្វើណាមានប្រយោជន៍​ សម្រាប់មាមីងពុទ្ធបរិស័ទគឺអាត្មាភាពធ្វើភ្លាមនិង ចលនាមាមីងប្រតិបត្តិឲ្យបានល្អ។ អាត្មាតែងគិតថា បើធ្វើបានទង្វើល្អណាមួយ គឺថាបានរួមចំណែកបំពេញសេចក្តីល្អ ជូនសង្គមផងដែរ"៕

យ្វីអាញ់ - សុផល

ចែករំលែកអត្ថបទ