មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/10/2016 - 09:00

បេ្តជ្ញាចិត្តកសាងជនបទថ្មី

ឆ្លង​តាម​ការ​អនុ​វត្តន៍​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី ឃុំ​លឿង​ហ្វា A ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិ​​ញ អនុ​វត្ត​សម្រេច​បាន​១៥/១៩ លក្ខ​ឋាន​។ ផ្តើមពី​នោះ ជីវភាព​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ត្រូវ​បាន​លើក​ស្ទួយ ធ្វើ​ឲ្យ​តំ​បន់​ជន​បទ​លឿង​ហ្វា មាន​ភាព​ផ្លាស់​ថ្មី​ជា​លំ​ដាប់​។

មា​មីង​កំ​ពុង​លើក​ដី​ទប់​ចិញ្ចើម​ផ្លូវ​ដាន​នៅ​លឿង​ហ្វា A ។

តាម​ប្រសាសន៍​លោក​ត្រឹង​មិញ​ទៀង អនុប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា ជន​ឃុំ​លឿង​ហ្វា A ឲ្យ​ដឹង​៖ លឿង​ហ្វា A ជា​ឃុំក្រ​មាន​ជន​ជាតិ​ខ្មែរ​រស់ នៅ​ជាង​៧២​%នៃ​ចំ​នួន​ប្រ​ជា​ជន​ក្នុង​ទូ​ទាំង​ឃុំ ម៉្លោះ​ហើយ​បាន​ទ​ទួល ផល​ពី​គោល​ន​យោបាយ​អនុ​គ្រោះ​ពិ​សេស​ជា​ច្រើន​របស់​រដ្ឋ​។ ហេតុ ដូច្នោះ​ ផ្នែក​ហេដ្ឋា​​រចនា​សម្ព័ន្ធ​របស់​ឃុំ​លឿ​​​​ង​ហ្វាA មាន​ភាព​លំ​នឹង​មុន នឹ​ង​អនុវត្ត​កម្ម​វិធី​ទិស​ដៅជា​តិ​កសាង​ជន​បទ​ថ្មី​។ ផ្តើម​ពី​ប្រ​ភព​ទុន ក​សាង​ជន​បទ​ថ្មី ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្លូវ​គមនា​គមន៍​ជន​បទ​ធា​រា​សាស្រ្ត​  ត្រូវ​បាន​វិនិ​យោគ​ទុន​កសាង​បើក​ទូ​លាយ បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ប្រជា​ជន​បង្ក​បង្កើន​ផល​។ ប្រ​ព័ន្ធ​ផ្សារ​ជន​ប​ទ គ្រឹះ​ស្ថាន​វប្ប​ធម៌​។ល។ ត្រូវ​បាន​វិនិ​យោគ​ទុន​កសាង​ធានា​បាន​ល្អ​រាល់​ស​កម្ម​ភាព ប្រ​ជុំជី​វ​កិច្ច​វប្ប​ធម៌​របស់​ប្រ​ជា​ជន​។ បច្ចុ​ប្បន្ន ឃុំ​អនុ​វត្ត​លក្ខ​ឋាន​ពុំ​ទាន់​សម្រេច​នៅ​ចំនួ​ន​៤​  នោះ​គឺ​លក្ខ​ឋាន​គ្រួ​សារ​ក្រី​ក្រ អគារ​សិក្សា​ ផ្លូវ​គមនា​គមន៍​និង​ផ្ទះ​នៅ​។

រយៈ​​ពេល​​កន្លង ឃុំបា​ន​ឆ្លៀត​យក​ប្រ​ភព​ទុន​ពី​គម្រោង​និង​កម្ម​វិ​ធី​នា​នា ដើម្បី​ពិនិ​ត្យ​ឧបត្ថម្ភ​គ្រួ​សារ​ប្រជា​ជ​ន អនុ​វត្ត​បង្វែរ​រចនា​សម្ព័ន្ធ​ផ្ទៃ​ដី​ផលិត កម្ម​ចំ​នួន​៤៣,៥​ហិ​កតា​។ រក្សា​ទម្រង់​រូប​ភាព​សេដ្ឋ​កិច្ច​ដែល​នាំ​មក​ប្រ សិទ្ធ​ភាព​ ដូច​៖ ទម្រង់​រូប​ភាព​វាល​ស្រែគំ​រូ​ធំ ជា​មួយ​នឹង​ផ្ទៃ​ដី​អនុ​វត្ត​ចំ​នួន​២៥៥​ហិ​កតា​ ផលិត​ស្រូវ​ពូជ​នៅ​ភូមិ​ដាយ​ទែន ទម្រង់​រូប​ភាព​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់ ទម្រង់​រូប​ភាព​ដាំ​ដំ​ណាំ​លើ​វាល​ស្រែ ទម្រង់​រូប​ភាព​ចិញ្ចឹម​ជ្រូក​ ចិញ្ចឹម​គោ​បន្ធាត់​បន្ធំ គោ​កើត​បន្ត​ពូជ ទម្រង់​រូប​ភាព​ចិញ្ចឹម​ត្រី​ផ្ទក់​ប្រ​ពល​វប្ប​កម្ម​។ល។ ទម្រង់​រូប​ភាព​ទាំង​អស់​នេះ នាំ​មក​នូវ​ប្រាក់​ចំ​ណូល​លើស​២​-៣​ដង បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ការ​ផលិត​តាម​បែប​ប្រ​ពៃ​ណី។ ឃុំ​ក៏​បាន​ជំ​នួយប​ង្កើត​ក្រុម​សហ​ករណ៍​ផលិត​កសិ​កម្ម និង​ពា​ណិជ្ជ​កម្ម-សេ​វា​កម្ម​។ មក​ទល់​នឹង​បច្ចុ​ប្បន្ន ទូ​ទាំង​ឃុំ​មាន​ក្រុម​សហ​ករ​ណ៍​ផលិត​ក​សិ​កម្ម​ចំ​នួន​៥៦ក្រុម សហ​ការ​ចិញ្ចឹម​គោប​ន្ធាត់​បន្ធំ​ ចិញ្ចឹម​ត្រី​ផ្ទក់​ប្រ​ពល​វប្ប​កម្ម  និង​សហ​ការ​ដាំ​ពោត​បង្កាត់​ចំ​នួន​៥​ហិក​តា។​ល។ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ជូន​គ្រួ​សារ​ប្រ​ជា​ជន​។ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​នឹង​បន្ត​ការ​ពង្រឹង​ពង្រីក​ក្រុម​សហ​ការ​ផលិត​ស្រូវ​ចំ​នួន​៧​ក្រុម បង្កើត​ថ្មី​ក្រុម​សហ​ការ​ចិញ្ចឹម​គោចំ​​នួន​៧​ក្រុម ស​កម្ម​ភាព​បង្អែក​លើ​ស្មារ​តី​នៃ​សេច​ក្តី​សម្រេច​លេខ១​៥១​របស់​រដ្ឋ​មន្រ្តី​សម្រេច​១០០​%។​ ទន្ទឹម​នឹង​នោះ នៅ​ឆ្នាំ​២០១៦ ភូមិ​នា​នាធ្វើកា​រ​ពិ​និត្យ​ជម្រើស​គ្រួ​សារ​ចុះឈ្មោះបំ​ បាត់​ភាព​ក្រី​ក្រ​ចំ​នួន​៦៧​គ្រួ​សារ គ្រួ​សារ​ជិត​ក្រ​ចំ​នួន​៧១​គ្រួ​សារ​។

ឆ្នាំ​២០១៦ ក្នុង​ឃុំ​មាន​គ្រួ​សារ​ប្រ​ជា​ជន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​១២៩/​៣៣៥​។ ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​ៗ​របស់​ឃុំ​នៅ​ឆ្នាំ​២០១៦ សម្រេច​ជាង​៣០,១៤​លាន​ដុង​/ឆ្នាំ​។ ពូ​គឹម​ស្វឹង អ្នក​ជំ​ហរ​ចលនា​មា​មីង​រួម​វិ​ភាគ​ទាន​ប្រាក់​កម្លាំង​ពល​កម្ម ដើម្បី​កសាង​ផ្លូវ​ក្រាល​ដាន​នៅ​ភូមិ​សម្តេច ឲ្យ​ដឹង៖ "ក​សាង​ជន​បទ​ថ្មី ធ្វើ​ឲ្យមុ​ខមា​ត់​ជន​បទ​កាន់​តែ​មាន​ភាព​សម​រម្យ ម៉្លោះ​ហើយ​ប្រ​ជា​ជ​ន​គាំ​ទ្រ​ពេញ​ទំ​ហឹង​ តាំង​ពី​ការ​កសាង​ផ្លូវ​រហូត​ដល់​ការធ្វើ​សេដ្ឋ​កិច្ច​។ល។ ខិត​ខំ​អនុ​វត្ត​ជំ​រុញ​ឲ្យ​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​នៅ​ឆ្នាំ​២​០២០​"៕

ស៊ឺន​ម៉ាល័​យ-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ត្រឹង​មិញ​ទៀង