បច្ចុប្បន្ន នៅវាលរាបទន្លេគឺវឡុង មានសកលវិទ្យាល័យ អនុមហាវិទ្យាល័យចំនួន៤០ ក្នុងនោះសកលវិទ្យាល័យឯកជនចំនួន៦ (ស្រូបអត្រា១៤%)។ ចាប់ពីឆ្នាំ២០១១ដល់២០១៥ ទូទាំងតំបន់បានបង្កើតសាលា បន្ថែមចំនួន៦ទៀត (សកលវិទ្យាល័យចំនួន៤ និងអនុមហាវិទ្យាល័យចំនួន២)។
សិក្ខាសាលាស្តី ពីលើកកម្ពស់គុណ ភាពប្រព័ន្ធមហាវិទ្យា ល័យបម្រុងត្រូវ
បានក្រសួងអប់រំនិង បណ្តុះបណ្តាលរៀបចំឡើងនៅសកលវិទ្យាល័យកឹងធើ។
តាមគម្រោងផែនការ ប្រព័ន្ធសកលវិទ្យាល័យអនុមហាវិទ្យាល័យ ដំណាក់កាល២០០៦-២០២០ (យោងសេចក្តីសម្រេចលេខ៣៧/២០១៣ /QĐ-TTg)តំបន់វាលរាបទន្លេគឺវឡុងដល់ឆ្នាំ២០២០ តាមការគ្រោងទុកនឹងមានសាលាចំនួន៥០ ក្នុងនោះសកលវិទ្យាល័យ២០ និងអនុមហាវិទ្យាល័យ៣០។ ដូច្នេះ បើគិតទាំង៧គម្រោងបង្កើតអគារសិក្សាដែលមានគោលការណ៍បង្កើត (សកលវិទ្យាល័យចំនួន៤ និងអនុមហាវិទ្យាល័យចំនួន៣) គឺចំនួនសកលវិទ្យាល័យ អនុមហាវិទ្យាល័យរបស់តំបន់សមស្របជាមួយនឹងគម្រោងដែលបានផ្តល់សច្ចានុម័តិ។ ចំនួនសកលវិ ទ្យាល័យពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន ជួយឲ្យអត្រានិស្សិតកើនឡើង សម្រេចលក្ខឋានអភិវឌ្ឍអប់រំមហាវិទ្យាល័យតាមសេចក្តីសម្រេចលេខ១០៣៣/QĐ-TTg (អត្រានិស្សិតសម្រេចបាន១៩០នាក់/១០ពាន់ប្រជាជន)។ តាមស្ថិតិឆ្នាំសិក្សា២០១៤-២០១៥ ទម្រង់និស្សិតរៀបរយរបស់តំបន់គឺ១៣០.៨៩៦នាក់ (ក្នុងនោះសកលវិទ្យាល័យចំនួន៨៦.២ ៣០នាក់ និងអនុមហាវិទ្យាល័យ៤៤.៦៦៦នាក់) កើន៩%បើប្រៀបធៀបជាមួយនឹងឆ្នាំសិក្សា២០១១-២០១២។
ការបង្កើនសកលវិទ្យាល័យ អនុមហាវិទ្យាល័យច្រើនបានជួយឲ្យខេត្តក្រុងនានាក្នុងតំបន់អនុវត្តការជម្រើសតាំងសិស្សបានងាយស្រួល។ លោកគឹមង៉ុកសឿង ប្រធានការិយាល័យជនជាតិស្រុកថ្កូវ ខេត្តត្រាវិញ ឲ្យដឹង៖ "ក្រៅពីគោលនយោបាយជម្រើសតាំងសិស្សជនជាតិភាគតិច ប្រឡងបញ្ចប់មធ្យមសិក្សាចំណេះទូទៅនៅស្រុកថ្កូវ ថែមទាំងបានចុះឈ្មោះជម្រើសចូលរៀននៅសកលវិទ្យាល័យ អនុមហាវិទ្យល័យនៅវាលរាបទន្លេគឺវឡុងទៀតផង ហេតុនោះកម្រិតប្រជាបញ្ញាក្នុងតំបន់បានកើនឡើងជាលំដាប់"។ អនុវត្តរបបជម្រើសតាំងតាមអនុក្រឹត្យលេខ ១៣៤/២០០៦/NĐ-CPរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ចាប់ពីឆ្នាំ២០១០ មកទល់ពេលនេះ ទូទាំងតំបន់មាននិស្សិតប្រឡងបញ្ចប់ការសិក្សា១.៩៥៦នាក់។ ជារៀងរាល់ឆ្នាំ ខេត្តនានាជម្រើសតាំងសិស្សចូលរៀនមហាវិទ្យាល័យបម្រុងប្រមាណ១.០០០នាក់ នេះជាភាគកម្រិតនៅសាលាមហាវិទ្យាល័យបម្រុងជនជាតិក្រុងហូជីមិញ និងមហាវិទ្យាល័យបម្រុងនៃសកលវិទ្យាល័យកឹងធើ សកលវិទ្យាល័យត្រាវិញជាដើម។
តាមការវាយតម្លៃរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាលក្នុងដំណាក់កាលកន្លងសកលវិទ្យាល័យអនុមហាវិទ្យល័យនានារបស់តំបន់កំពុងតែអភិវឌ្ឍតាមទិសដៅពហុ ផ្នែក រៀបចំដំណាក់ការបណ្តុះបណ្តាលដោយរវាសរវៃ។ សាលាមួយចំនួនបានអះអាងនូវកិត្យាភាពក្នុងសង្គម និងកំពុងជាមជ្ឈមណ្ឌលបណ្តុះបណ្តាលកងជួរកម្មាភិបាលវិទ្យាសាស្រ្ត បច្ចេកវិជ្ជានិងអ្នកជំនាញការមានកម្រិតវិជ្ជាខ្ពស់ គុណភាពគួរជាទីទុកចិត្ត ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចរួមទូទាំងប្រទេសនិងរបស់តំបន់ មានដូច៖ សកលវិទ្យាល័យកឹងធើនិងមហាវិទ្យាល័យឱសថសាស្រ្តកឹងធើ។ ថ្វីត្បិតដូច្នោះក្តី ទូទាំងតំបន់នៅតែកើតមានស្ថានភាពអតុល្យភាពក្នុងរចនាសម្ព័ន្ធកម្រិតវិជ្ជានិងមុខវិជ្ជាបណ្តុះបណ្តាលក្របានជំនះអត្រានិស្សិតមានកម្រិតវិជ្ជាមហាវិទ្យាល័យកើនឡើង ស្រូបអត្រាជាង៧០%នៃទ្រង់ទ្រាយសរុប; រីឯទ្រង់ទ្រាយផ្នែកសេដ្ឋកិច្ចជាង៣០% ក្នុងចំណោមនិស្សិតបានបណ្តុះបណ្តាល៕
ហាថាញ់-វិមាន