មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

23/08/2016 - 17:42

ភាពរីករាយនៅអាងខឿង

ភូមិ​​អាង​ខឿង ទី​ប្រ​ជុំ​ជន​កេ​សាច់ ស្រុក​កេ​សាច់ ខេត្ត​សុក​ត្រាំង  ជា​ភូមិ​លំបាក​ពិ​សេស  ម៉្លោះ​ហើយ​បាន​ទទួល​ប្រ​យោជន៍​ពី​គោល​ន​យោ​បាយ​ជន​ជា​តិ​ជា​ច្រើន​។  ផ្តើម​ពី​ពេល​នោះ​មក  ជីវ​ភាព​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែបា​ន​លើក​ស្ទួយ​ជន​បទ​មាន​ភាព​ផ្លាស់​ថ្មី​។

ផ្លូ​វ​គមនា​គមន៍​ជន​បទ​នៅ​ភូមិ​អាង​ខឿង​បាន​រដ្ឋ​វិ​និ​យោគ​​កសាង​សម​រម្យ​។

ភូមិ​អាង​ខឿង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៧០​%     ក្រៅ​ពី​ទទួល​ប្រ​យោជន៍​ពី​កម្ម​វិ​ធី​១៣៥​ ភូមិ​ភាគ​នៅ​ទាំង​ទទួល​ប្រ​យោជន៍​ពី​កម្ម​វិ​ធី គម្រោង​ផ្សេង​ៗ​ជា​ច្រើន​ទៀត​វិនិ​យោគ​ជូន​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។ អា​ស្រ័យ​ហេតុ​នោះ រយៈ​ពេល​កន្លង នៅ​ភូមិ​អាង​ខឿង​តែង​បាន​រដ្ឋ​វិ​និ​យោគ​ច្រើន​ខាង​ផ្នែក​មធ្យោ​បាយ​ផលិ​ត​ទុន​ ផ​លិត​​កម្ម ក​សាង​ហេដ្ឋា​រច​នា​ស​ម្ព័ន្ធ​មូលដ្ឋា​ន​ជន​បទ​។ល។ បច្ចុ​ប្បន្ន នៅ​លើភូមិ​ភាគ​មាន​សា​លា​រៀន​តាំ​ង​ពី​ថ្នាក់​មត្តេយ្យ​រហូត​ដល់​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ត្រូវ​បាន​ក​សាង​សម​រម្យ ដូច្នេះ​អត្រា​កុមា​រ​ចូល​រៀន​សម្រេច​១០​០​%។ ដង​ផ្លូវ​បេ​តុង ក៏​ត្រូវ​បាន​កសាង​តភ្ជាប់​នឹង​ភូមិ​ជិត​ខាង បង្ក​ភាព​ងាយ​ស្រួល​សម្រាប់​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន​ក​សិ​ផល​។ លោក​ សេី​ុង​ជោម លេ​ខា​សា​ខា​បក្ស​ភូមិ​អាង​ខឿង ឲ្យ​ដឹង​៖ "ខ្ញុំ​បំ​ពេញ​ការ​ងារ​នៅ​ភូមិ​អាង​ខឿង​ជាង​៣០​ឆ្នាំ​ហើយ  បាន​ឃើញផ្ទាល់​ភ្នែក បក្ស រដ្ឋ​តែង​គិត​គូរ​ជូន​មា​មីង​ខ្មែរ​ចាប់​ពី​លំ​នៅ​ឋាន​ ជំ​នួយពូ​ជ​ដំ​ណាំ សត្វ​ចិញ្ចឹម ទុន​ផលិត​កម្ម អគ្គិ​សនី​ ទឹក​ស្អាត​ប្រើ​ប្រាស់​។ល។ ម៉្លោះ​ហើយ​ទើប​ជីវ​ភាព​របស់​មា​មីង បាន​លើក​ស្ទួយ។

​ពិសេស​ដង​ផ្លូវ​ជន​បទ​ក៏​បាន​បើក​ទូលាយ​និង​កសាង​ថ្មី សម្រាប់​យាន​យន្ត​បើក​បរ​ទៅ​មក​បាន​ងាយ​ស្រួល​។ ពិត​ណាស់ តំ​បន់​ជន​បទ​មាន​ការ​វិ​វឌ្ឍន៍​ជីវ​ភាព​មា​មីង​ខ្មែរ​នៅ​ភូមិ​នេះ​មាន​ភាព​ជឿន​លឿន​កម្រិត​ប្រ​ជា​បញ្ញា​មាន​ការ​កើន​ឡើង ឥឡូវ​គឺ​មា​មីង​ធ្វើ​ដំ​ណើរ​ដោយ​ម៉ូ​តូមិ​ន​ធ្វើ​ដំ​ណើរ​ដោយ​ទូក​ដូច​ពី​មុន​ទៀត​ឡើយ​"។ មិន​ត្រឹម​តែ​សប្បាយ​រី​ក​រាយ​ចំ​ពោះដង​ផ្លូវ​ធំ​ទូ​លំទូ​លាយ​ប៉ុណ្ណោះ​ទេ មាមីង​ខ្មែ​រ​នៅ​ទីនេះ ថែម​ទាំង​សប្បាយ​រីក​រាយ​ជា​មួយ​នឹង​គោល​ន​យោ​បាយ​ជា​ច្រើន ដែល​រដ្ឋ​បាន​គិត​គូរ​ជីវ​ភាព​រស់នៅ​ជូន​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង​។ បង​ថាច់​ហាយ ឲ្យ​ដឹង​៖ "គ្រួ​សារ​ខ្ញុំ​ក្រ​ណាស់​អា​ស្រ័យ​រដ្ឋ​ជូន​លំ​នៅ​ឋាន​ឲ្យ​​បុលទុន ម៉្លោះហើយទើបខ្ញុំមានមុខរបររកស៊ី។ ផ្ទះខ្ញុំនៅជាប់ផ្លូវដាន ដូច្នេះ ពេល​បុល​ទុន​បាន​១០​លាន​ដុង ខ្ញុំ​ឲ្យ​ប្រ​ពន្ធ​ខ្ញុំ​បើក​ហាង​លក់​កា​​ហ្វេ​នៅ​ហ្នឹង​ផ្ទះ ចំ​ណែក​ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​រក​ប្រាក់​ចំ​ណូល​បន្ថែម​។ អា​ស្រ័យ​ហេតុ​នោះ ទើប​គ្រួ​សារ​ខ្ញុំ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ"​។

លោក​សេី​ុង​ជោម លេ​ខា​សា​ខា​បក្ស​ភូមិ​អាង​ខឿង ឲ្យ​ដឹង​បន្ថែម​៖ " អា​ស្រ័យ​មាន​ការ​តាម​ដាន​កាសែត ទូរ​ទស្សន៍​ដែល​បាន​ផ្សព្វ​ផ្សាយ​ដោយ​ផ្ទាល់ ដូច្នោះ​មា​មីង​ក្នុង​ភូមិ​បាន​ឲ្យ​កូន​ចៅ​ទៅ​រៀន​វិជ្ជា​ជីវៈ រួច​ទៅ​ពល​កម្ម​ក្នុង​និង​ក្រៅ​ខេត្ត​។ បច្ចុ​ប្បន្ន ទូ​ទាំង​ភូមិ​មាន​ពល​ករ​មាន​កម្រិត​អា​យុ​ពល​កម្ម​ប្រ​មាណ​៧០​% ធ្វើ​ការ​នៅ​តាម​ក្រុម​ហ៊ុន សហ​គ្រា​សរក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​។ អា​ស្រ័យ​ហេតុ​នោះ អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ភូមិ​ថយ​ចុះ​នៅ​ត្រឹម​តែ​១១,​៦​% ទាប​បំ​ផុត​បើ​ប្រៀប​ជា​មួយ​នឹង​ភូមិ​នា​នា​ក្នុង​​ទី​ប្រជុំ​ជន​"៕

លី​ធាន​-សុ​ផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​សេី​ុង​ជោម