តឹបង៉ាយ ជាឃុំមួយក្នុងចំណោមឃុំនានារបស់ស្រុកទីវកឹង មានការវិវឌ្ឍន៍យ៉ាងសកម្មខាងសេដ្ឋកិច្ច-សង្គមនៅខេត្តត្រាវិញ។ មកទល់នឹងបច្ចុប្បន្ន ឃុំតឹបង៉ាយ អនុវត្តសម្រេច១៨លក្ខឋានកសាងជនបទថ្មី។
ផ្លូវគមនាគមន៍នៅឃុំតឹបង៉ាយរាបរលូនស្រឡះស្រឡំ។
លទ្ធផលផ្សព្វផ្សាយអនុវត្តក្រមលក្ខឋានកសាងជនបទថ្មី ឃុំអនុវត្តការងារបង្កើតប្រកាសគម្រោងផែនការសម្រេចរួចរាល់។ អំពីផ្លូវគមនាគមន៍ ឃុំអនុវត្តសម្រេច១០០% ផ្លូវតភ្ជាប់ពីភូមិមួយទៅភូមិមួយ និងផ្លូវតភ្ជាប់ឃុំត្រូវបានក្រាលក្រួសចាក់កៅស៊ូ ដោយមានប្រវែងសរុប១៩គីឡូម៉ែត្រ ផ្លូវក្នុងភូមិទាំង៨/៨ សុទ្ធតែបានចាក់បេតុងទាំងអស់ជាមួយនឹងប្រវែងសរុប២៣,៦គីឡូម៉ែត្រ ផ្លូវច្រកចូលភូមិចំនួន២៤ខ្សែត្រូវបានចាក់បេតុង ជាមួយនឹងប្រវែងសរុប៣០,៤០គីឡូម៉ែត្រ ធានាក្នុងការធ្វើដំណើរទៅមក និងដឹកជញ្ជូនកសិផលរបស់មាមីងមានភាពងាយស្រួល។ អំពីធារាសាស្រ្តជីកស្តារប្រឡាយកម្រិតIII ចំនួន៥៧ខ្សែ សរុបប្រវែង៣៤.៥៣១ម៉ែត្រ ថវិកាអនុវត្តសរុប៧២៥.១៥១.០០០ដុង (អាស្រ័យរដ្ឋឧបត្ថម្ភ១០០%)។ បច្ចុប្បន្ន ទូទាំងឃុំមានគ្រួសារប្រជាជនប្រើប្រាស់អគ្គិសនីសុវត្ថិភាពចំនួន៣.៤៣៨ស្រូបអត្រា៩៩,៧៦%។ ក្នុងនោះ គ្រួសារប្រជាជន ប្រើប្រាស់នាឡិកាអគ្គិសនីមានចំនួន៣.៣០២ ស្រូបអត្រា៩៥,៨២%។ បច្ចុប្បន្ន ឃុំតឹបង៉ាយមានសាលារៀនច្រើនសម្រេចបទដ្ឋានជាតិ និងសាលាសម្រេចបទដ្ឋានអំពីមូលដ្ឋានសម្ភារៈបម្រើការបង្ហាត់បង្រៀន។ ឆ្នាំ២០១៥ មន្ទីរពហុព្យាបាលឃុំបានទទួលស្គាល់សម្រេចបទដ្ឋានជាតិអំពីសុខាភិបាលទូទាំងឃុំមាន១០.៣៥៩នាក់ ចូលរួមប្រើប័ណ្ណធានាហានិ ភ័យសុខាភិបាលសម្រេចអត្រា៧៨,២៩%។ ឃុំអនុវត្តសេចក្តីសម្រេចរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល អំពីការប្រកាសឲ្យប្រើរបបកំណត់ក្រ បង្ខិតជិតពហុទិសអនុវត្តដំណាក់កាល២០១៦-២០២០និងសារលិខិតរបស់ក្រសួងការងារ-យុទ្ធជនពិការនិងសង្គមកិច្ចណែនាំការពិនិត្យទូទៅគ្រួសារក្រីក្រ គ្រួសារជិតក្រឆ្នាំ២០១៥។ ឆ្លងតាមរយៈការពិនិត្យជម្រើសទូទាំងឃុំមានគ្រួសារក្រីក្រចំនួន៣៦៥ ស្រូបអត្រា១០,៥៩%គ្រួសារ ជិតក្រចំនួន២១២ ស្រូបអត្រា៦,១៥%។ ដោយឡែក៦ខែដើមឆ្នាំ២០១៦ ឃុំតឹបង៉ាយ ទទួលស្គាល់ថ្មីគ្រួសារចំនួន១១០សម្រេចលក្ខឋានគ្រួសារជនបទថ្មី មកទល់នឹងបច្ចុប្បន្នមាន២.៩៤៦គ្រួសារអនុវត្តសម្រេច៨លក្ខឋានគ្រួសារជនបទថ្មី ស្រូបអត្រា៨៥,៥% បើប្រៀបធៀបជាមួយនឹងគ្រួសារប្រជាជនក្នុងទូទាំងឃុំ។ ឃំុបានសើ្នថ្នាក់លើទទួលស្គាល់ថ្មីភូមិចំនួន៤ (យ៉ុងត្រាញ ង៉ាយទ្រុង សមចយ ដាយសឺ) និងទទួលស្គាល់ឡើងវិញនូវភូមិចំនួន៣ (ង៉ាយហ្វា ឡេវាំុងក្វើយ កីអោយ)សម្រេចលក្ខឋាន ជនបទថ្មី។
លោកង្វៀនមិញតឹម ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹបង៉ាយ ឲ្យដឹង៖ "អាស្រ័យគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់រណសិរ្ស និងអង្គការមហាជននានាក្នុងឃុំពង្រីកស្មារតីសាមគ្គី ខ្លួនទីពឹងខ្លួន ប្តេជ្ញាចិត្តក្នុងការដឹកនាំចង្អុលការកសាងឃុំសម្រេចបទដ្ឋានជនបទថ្មី។ ការងារផ្សព្វផ្សាយ បណ្តុះបណ្តាលហ្វឹកហាត់ត្រូវបានផ្តោតការយកចិត្តទុកដាក់បង្កបាននូវការវិវឌ្ឍន៍យ៉ាងសកម្មក្នុងការយល់ដឹង និងការងាររបស់កម្មាភិបាលបក្ខជន និងប្រជាជនអំពីគោលដៅ អត្ថន័យរបស់កម្មវិធីទិសដៅជាតិកសាងជនបទថ្មី"៕
សឺនម៉ាល័យ-មុនី