ថើយដុង ស្រុកកើ-ដ ជាឃុំដែលបានទទួលប្រយោជន៍ពីកម្មវិធី១៣៥ តែមួយគត់របស់ក្រុងកឹងធើ។ ភាពផ្លាស់ថ្មីរបស់ថើយដុងជាសក្ខីភាព យ៉ាងជាក់ច្បាស់អំពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋសម្រាប់ជូនជនរួមជាតិភាគតិច។
ផ្លូវចូលទៅកាន់ឃុំថើយដុង។
កម្មវិធី១៣៥ផ្តុំកម្លាំងវិនិយោគ មានដូច៖ អគ្គិសនី ផ្លូវគមនាគមន៍ សាលារៀនដំណាក់សុខាភិបាល សំណង់ទាំងនេះមុននឹងអនុវត្តកម្មវិធី១៣៥ នៅថើយដុងមិនទាន់មានឡើយ។ ម៉្លោះហើយឃុំថើយដុងទោះបីចម្ងាយពីមជ្ឈមណ្ឌលស្រុកកើ-ដ មិនទាន់ដល់១០គីឡូម៉ែត្រផង ប៉ុន្តែថើយដុង ត្រូវ"ចម្លងទូក"។ សព្វថ្ងៃបញ្ហាទាំងនេះផ្សេងហើយផ្លូវចូលទៅកាន់ថើយដុង គឺជាផ្លូវកៅស៊ូកម្រិត៥នៅវាលទំនាបម៉ូតូបើកបរបានដោយស្រួល ពីព្រោះស្ពានត្រូវបានកសាងរឹងមាំ។ បងដាវវ៉ូនី នៅភូមិថើយថាញ់ ឲ្យដឹង៖" ផ្លូវធ្វើហើយ រដ្ឋបានឲ្យបុលទុនបង្វែរមុខរបរ ហេតុនោះខ្ញុំបុលទុនទិញម៉ូតូរត់ម៉ូតូឌុប។ នៅផ្ទះប្រពន្ធខ្ញុំបុលទុនរបស់សមាគមនារីឃុំ ដើម្បីចិញ្ចឹមត្រីផ្ទក់ ចិញ្ចឹមជ្រូកឃេីញថារកបានប្រាក់ចំណូលលំនឹង។ ខ្ញុំក៏បានរដ្ឋជំនួយសង់ផ្ទះមហាសាមគ្គី ម៉្លោះហើយគ្រួសារខ្ញុំបានចាកផុតពីភាពក្រីក្រ"។ តាមប្រសាសន៍លោកង្វៀនជីកុង ប្រធានគណៈកម្មាធិការប្រជាជនឃុំថើយដុង ឲ្យដឹង ករណីរបស់បងនីមិនមែនជាមុខសញ្ញាដ៏កម្រនៅថើយដុងនោះទេ ពីព្រោះមានគ្រួសារជាច្រើនអាស្រ័យការជំនួយរបស់រដ្ឋក៏បានចាកផុតពីភាពក្រីក្រដែរ ដូចជាគ្រួសារអ្នកមីងយ័ញធីយ៉ាយ គ្រួសារបងដាវមិញទ្រុងនៅភូមិថើយត្រឿងឈានឡើងធ្វើមាន។ល។
ប្រការលេចធ្លោនៅថើយដុង មិនត្រឹមតែបញ្ហាជាផ្លូវគមនាគមន៍ដំណាក់សុខាភិបាលឬក៏បញ្ហាចាកផុតពីភាពក្រីក្រនោះទេ ការរៀនសូត្រក៏ត្រូវបានអាទិភាពផងដែរ។ ថើយដុងជាឃុំមួយក្នុងចំណោមឃុំទាំងឡាយដំបូងបង្អស់នៅស្រុកកើ-ដ មានសាលាមត្តេយ្យសម្រេចបទដ្ឋានជាតិ។ ក្រៅពីនោះ ឃុំនៅទាំងកសាងបន្ថែមសាលាមត្តេយ្យមួយខ្នងទៀតនៅមជ្ឈមណ្ឌលឃុំ។ សាលាមត្តេយ្យនិងសាលាបឋមសិក្សារបស់ឃុំសុទ្ធ សឹងសម្រេចបទដ្ឋានជាតិ។ លោកត្រឹងង៉ុកង៉ី ប្រធានការិយាល័យអប់រំ និងបណ្តុះបណ្តាលស្រុកកើ-ដ ឲ្យដឹងៈ" អាស្រ័យប្រព័ន្ធសាលាបានកសាងរឹងមាំសម្រេចបទដ្ឋាន ដូច្នោះ អត្រាកៀរគរកុមារចូលរៀននៅថើយដុង ប៉ុន្មានឆ្នាំជិតៗនេះសម្រេច១០០%"។ សាលារៀនបានកសាងថ្មី បានធ្វើឲ្យផ្លាស់ប្តូរគំនិតមួយភាគណារបស់អាណាព្យាបាលសិស្សអំពីការរៀនសូត្រ។ អ្នកមីងដាវធីបៃ នៅផ្សារណុកបាំង ឲ្យដឹងៈ" មុននេះ នាងខ្ញុំមិនឲ្យកូនទៅរៀននៅសាលាមត្តេយ្យទេ ពីព្រោះខ្លាចសាលារលំ។ បច្ចុប្បន្ន សាលាកសាងរឹងមាំជាងផ្ទះរបស់ខ្ញុំទៅទៀត ដូច្នេះខ្ញុំទើបឲ្យកូនទៅកាន់សាលារៀនដើម្បីឲ្យចេះដឹងនឹងគេ។ ម្យា៉ងទៀតឲ្យកូនចូលរៀនខ្ញុំក៏នឹងនរចិត្តនៅផ្ទះលក់ដូរដែរ"។
បងង្វៀនជីកុង រ៉ាយរ់ាប់៖" ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរបស់ថើយដុង មានសព្វគ្រប់ម៉្លោះហើយប្រជាជនតែងបានប្រើប្រាស់ទឹកស្អាត អគ្គិសនី សុវត្ថិភាព ទូរទស្សន៍ខ្សែកាប។ល។ ក៏ដូចជាឃុំ ទីប្រជុំជននានារបស់ស្រុកកើ-ដ ជីវភាពរបស់មាមីងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពងាយស្រួលនិងស៊ីវិល័យផងដែរ"៕
ហាថាញ់ - សុផល