ជាអ្នក"ទទួលរ៉ាបរងរាល់ការលំបាក" របស់បក្ខភាគ បងហឺវថាញ់យឺ លេខាបក្សឃុំ បានមាមីងខ្មែរ កិញ ចិន នៅឃុំហូធីគី ស្រុកថើយប៊ិញ ខេត្តកាម៉ាវ ស្រឡាញ់រាប់អានដូចសាច់ញាតិរបស់ខ្លួន ។ បងជាគំរូ ឈានមុខក្នុងរាល់កិច្ចការ ពីព្រោះបងយល់ឃើញថា "បក្ខជនដើរមុន ប្រជាជនដើរតាមក្រោយ"។
បងហឺវថាញ់យឺកំពុងស្រាវជ្រាវឯកសារទាក់ទិននឹងការធ្វើសេដ្ឋកិច្ចគ្រួសារ ដើម្បីយក
ទៅណែនាំដល់ប្រជាជនក្នុងឃុំ។
បងយឺ ឲ្យដឹងៈ" ជាមួយនឹងទិសដៅ ប្រជាជនដឹង ប្រជាជនពិគ្រោះ បានជាកម្មវិធី ផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចរបស់បក្ខភាគឃុំ តែងយកមកពិភាក្សាជាក់ស្តែងជាមួយប្រជាជន ក្នុងនោះ មានកម្មវិធីលុបបំបាត់ភាពអត់ឈ្លាន កាត់បន្ថយភាពក្រីក្រ។ អនុវត្តកម្មវិធីនេះ ដោយការយកចិត្តទុកដាក់ ជំនួយពីរដ្ឋនិងការខិតខំប្រឹងប្រែងឈានឡើងរបស់ទូទាំងសហគមន៍ ម្ល៉ោះហើយអត្រាគ្រួសារក្រីក្ររបស់ឃុំតែងបានថយចុះ។
តាមប្រសាសន៍បងយឺ បើចង់លុបបំបាត់ភាពអត់ឈ្លាន កាត់បន្ថយភាពក្រីក្រជូនប្រជាជន គឺបក្ខជនយើងត្រូវលុបបំបាត់ភាពអត់ឈ្លាន កាត់បន្ថយភាពក្រីក្រចំពោះគ្រួសារបក្ខជនខ្លួនអ្នកឯងជាមុនសិន ដើម្បីធ្វើជាគំរូដល់មហាជន។ បងក៏ជាគំរូឈានមុខក្នុងការអនុវត្តន៍ទម្រង់រូបភាព ចិញ្ចឹមត្រីខ្សាច់ដំរី ក្តាម បង្កងតាមទម្រង់ពាក់កណ្តាលប្រពលវប្បកម្ម ផ្តល់ទិន្នផលខ្ពស់។ ក៏ដូចបងយឺដែរ មានបក្ខជនដទៃជាច្រើនទៀតបានស្វែងយល់និងអនុវត្តទម្រង់រូបភាពចិញ្ចឹមសត្វ ដាំដុះដោយសមស្រប ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ បក្ខជនទាំងឡាយ ក្នុងសាខាបក្ស បានចាត់ទុកជាអ្នកណែនាំដោយផ្ទាល់ ជួយឲ្យគ្រួសារក្រីក្រចេះរបៀបរកស៊ី ឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។ ចំពោះមាមីងក្រីក្រគ្មានដីផលិតកម្ម ពិសេសគឺមាមីងខ្មែរ បក្ខជនដែលទទួលណែនាំមាមីងត្រូវរាយការណ៍ជូនបក្ខភាគ ដើម្បីរកវិធីសាស្រ្តជួយឲ្យបានសមស្រប។ អាស្រ័យហេតុនោះ មានគ្រួសារក្រីក្រជាច្រើនត្រូវបានភូមិភាគជំនួយដីដាំដុះជិត២៤.៥០០ម៉ែត្រការេ៉។
ដើម្បីការពារបរិស្ថាន បក្ខភាគឃុំបានចង្អុលការ អង្គការមហាជនគ្រប់លំដាប់ថ្នាក់ចលនាគ្រួសារទាំងឡាយចូលរួមកម្មវិធី៥ស្អាត។ អាស្រ័យហេតុនោះ ស្មារតីភ្ញាក់រលឹកការពារបរិស្ថានក្នុងសហគមន៍តែងបានផ្លាស់ប្តូរថ្មីច្បាស់ក្រឡែត។ តាមផ្លូវភូមិ គ្រប់ច្រកល្ហក និងព្រែកប្រឡាយ គ្មាននៅបោះសំរាមចោលផ្តេសផ្តាសបង្កឲ្យកខ្វក់បរិស្ថានទៀតឡើយ។ ទាំងអស់នោះ បានជំនួសដោយជួរដើមឈើបៃតងនៅសងខាងតាមមាត់ព្រែកប្រឡាយជាកន្លែងជម្រកនៃហ្វូងសត្វចាប ឃ្មុំធ្វើសំបុកកើតកូនពូនចៅ។
សេដ្ឋកិច្ចរីកចម្រើន ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងសំណង់សុខុមាលភាពសង្គមទាំងឡាយ មានដូចផ្លូវគមនាគមន៍ ផ្សារអគារសិក្សា ដំណាក់សុខាភិបាលក៏បានកសាងរឹងមាំព្រមៗគ្នា។ មានគ្រួសារប្រជាជនទាំង១០០% នៅឃុំហូធីគី សង់ផ្ទះបានសមរម្យ សក្តិសមជាឃុំសម្រេចបទដ្ឋាន "កសាងជនបទថ្មី" ដំបូងបង្អស់របស់ខេត្តកាម៉ាវ។ ភាពជោគជ័យទាំងនេះ មានការរួមចំណែកមិនតិចពីបក្ខជនទាំងឡាយ ក្នុងនោះមានបក្ខជនហឺវថាញ់យឺផងដែរ៕
ត្រឹងក្វឹកថាយ-សុផល