26/04/2016 - 08:58

ខិតខំសម្រេចបទដ្ឋានជនបទថ្មី

ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ ឃុំ​ថាញ់​គ្វើយ  ស្រុក​មី​ស្វៀង ខេត្ត​សុក​ត្រាំង ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៥១​% អា​ស្រ័យ​បាន​ការ​វិ​និ​យោគ​ពី​កម្ម​វិធី​គម្រោង​នា​នា​សម្រាប់​អភិ​វឌ្ឍ​នៅ​តំ​បន់​ជ​ន​រួម​ជាតិ​ខ្មែរ ពិ​សេស​អនុ​វត្ត​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​ស្តី​ពី​ការ​កសាង​ជន​បទ​ថ្មី ឃើញ​ថា​ជីវ​ភាព​របស់​ប្រ​ជា​ជន​ត្រូវ​បាន​លើក​ស្ទួយ​​មុខ​មាត់​ជន​បទ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ស្រស់​បំ​ព្រង​។ 

 ប្រ​ព័ន្ធ​ផ្លូ​វ​គមនា​គមន៍​ជ​នបទ​នៅ​ឃំ​ុថាញ់​គ្វើយ តែង​បាន​វិនិ​យោគ​សា​ង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​សម​រម្យ​។

មុន​ឆ្នាំ​២០១១ អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ឃុំ​ស្រូប​យក​ជាង​៤៦,​៥​% ប្រ​ព័ន្ធ​ជន​បទ​ធា​រា​សាស្រ្ត នៅ​ជួប​ការ​លំ​បាក​បណ្តាល​ឲ្យ​ជះ​ឥទ្ធិ​ពល​ដល់​ផលិត​កម្ម​របស់​ប្រ​ជា​ជន​។ ចាប់​ពី​មាន​កម្ម​វិធី​១៣៥​របស់​នា​យក​រដ្ឋ​​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​បាន​វិ​និ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ជូន​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ គួប​ផ្សំ​នឹង​ការ​អនុ​វត្តន៍​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​ស្តី​ពី​ការ​កសាង​ជន​បទ​ថ្មី ធ្វើ​ឲ្យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​ជន​បទ​នៅ​ថាញ់​គ្វើយ​មាន​ការ​រីក​ចម្រើន​យ៉ាង​ច្បាស់​ក្រ​ឡែត​។ មក​ទល់​នឹង​បច្ចុប្បន្ន ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​ជន​បទ ដូច​ជា​សា​លា​រៀន​ដំ​ណាក់​សុ​ខា ភិ​បាល ផ្លូវ​គមនា​គមន៍​ជ​ន​បទ​និង​សំ​ណង់​បម្រើ​ប្រ​ជា​សុខុ​មាល​ភាព​តែង​បាន​វិ​និ​យោគ​កសាង​សម​រម្យ​។ ជា​ពិ​សេស ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​បាន​វិនិ​យោគ​កសាង​បាន​ល្អប​ង្គួ​រ​ឆ្លើយ​តប​តាម​តម្រូវ​ការ​ធ្វើ​ស្រែ និង​ចិញ្ចឹមជល​ផល​របស់​ភូមិភាគ​។ ផ្តើម​ពី​នោះ ទើប​ជីវ​ភាព​របស់​ប្រ​ជា​ជន​បាន​លើក​ស្ទួយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ក៏​បាន​ថយចុះនៅ​ត្រឹម​តែ​១៩,៩% ក្នុង​ឆ្នាំ​២០១៥។ លោក​ផាម​ថាញ់​ប៊ិញ ប្រ​ធាន​គណៈកម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថាញ់​គ្វើយ ឲ្យ​ដឹង​៖ "មក​ដល់​បច្ចុប្បន្ន ភូមិ​ទាំង​១២​/១២​សុទ្ធ​តែ​មាន​អ​គារ​ប្រជុំ​ជី​វ​ភាព​សហ​គមន៍​  ផ្លូវ​គមនា​គមន៍​ជន​បទ​បាន​ត​ភ្ជាប់​ដំណា​ក់​សុ​ខា​​​​ភិ​បាល​សម្រេច​បទដ្ឋាន​ជាតិ​ខាង​សុ​ខា​ភិ​បាល សា​លា​រៀន​ចំ​នួន​៤/៥ សម្រេ​ចប​ទដ្ឋាន​ខាង​មូល​ដ្ឋាន​សម្ភារៈ​។ ពិ​សេស ប្រ​ជា​ជន​តែង​យល់​ច្បាស់​ពី​ផល​ប្រ​យោជន៍​នៃ​ការ​កសាង​ជន​បទ​ថ្មី ដូច្នេះ​ប្រ​ជា​ជន​បាន​សាម​គ្គី​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ព្រួត​ដៃ​កសា​ង​"។

ក្នុង​រយៈ​កាល​៥​ឆ្នាំ​អនុ​វត្ត​ការ​កសាង​ជន​បទ​ថ្មី ឃុំ​ថាញ់​គ្វើយ​បាន​វិនិ​យោគ​កសាង​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​ជន​បទ​ចំ​នួន​៤១ ក្នុង​នោះ​  មាន​សំណង់​ចំនួន​៣០​អា​ស្រ័យ​ប្រជា​ជន​និង​សប្បុ​រស​ជន​រួម​វិ​ភាគ​​ទាន​ស​រុប​ទឹក​ប្រាក់​ជិត​២,២​ពាន់​លាង​ដុង​។ តួ​យ៉ាង​ដូច​ជា​ព្រះតេជ​ព្រះ​គុណ​សេី​ុ​ង​ក្វី ព្រះ​ចៅ​អធិ​ការ​រង​វត្ត​ព្រែក​ត្រ​កួន​បាន​ចលនា​មា​មីង​ពុទ្ធ​បរិ​ស័ទ​រួម​វិ​ភាគ​ទាន​រាប់​រយ​លាន​ដុង​សម្រាប់​កសាង​ស្ពាន ផ្លូវ​គមនា​គមន៍​ជន​បទ​។ ព្រះ​តេជ​ព្រះ​គុណ​សេី​ុង​ក្វី មាន​ព្រះ​ថេរ​ដី​កា​៖ "អា​ត្មា​ភាព ចល​នា​មា​មីង​ពុទ្ធ​បរិ​ស័ទ សប្បុ​រស​ជន​  រួម​វិ​ភាគ​ទាន​បន្ថែម​ទៀត​ដើម្បី​​កសាង​ស្ពាន​បេ​តុង​ ផ្លូវ​ជន​បទ​សម្រេច​បទ​ដ្ឋាន​តាម​លក្ខ​ឋាន​ជន​បទ​ថ្មី រួម​ចំណែ​ក​កសាង​ភូមិ​ស្រុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ល្អ​ប្រ​សើរ​ឡើង​ ​"។ ក្រៅ​ពី​នោះ ប្រ​ជា​ជន​នៅ​ឃុំ​ថាញ់​គ្វើយ​ព្រួត​ដៃ​អនុ​វត្ត​ការ​ចលនា​"ព្រួត​ដៃ​អុជ​បំ​ភ្លឺ​មណ្ឌល​តាំង​ទី​លំ​នៅ"​។ មក​ទល់​នឹង​បច្ចុ​ប្បន្ន លើ​ដង​ផ្លូវ​ជាតិ​១Aកាត់​ទ​ទឹង​មជ្ឈ​មណ្ឌល​ឃុំ និង​ផ្សារ​ថាញ់​គ្វើយ ប្រ​វែង​៣,៥​គី​ឡូម៉ែ​ត្រ និង​ផ្លូវ​ជន​បទ​ចូល​ទៅ​មណ្ឌល​តាំង​ទី​លំ​នៅ​រាល់​ភូមិ​នៅ​ពេល​យប់ សុទ្ធ​តែ​មាន​អគ្គិ​ស​នី​អុជ​បំ​ភ្លឺ។ ប្រាក់​ចំ​ណាយ​ឲ្យ​អគ្គិ​ស​នី​អុជ​បំ​ភ្លឺ​ពេល​យប់​គឺ​បាន​ប្រ​ជា​ជន​រួម​គ្នាចេញ​សង​។ តាម​លោក​ផាម​ថាញ់​ប៊ិញ ឃុំ​សម្រេច​លក្ខឋាន​បាន​១៦​/១៩ អំ​ពី​ការ​កសាង​ជន​បទ​ថ្មី​រី​ឯលក្ខ​ឋាន​ចំ​នួន​៣ ក្រៅ ពី​នោះ ឃុំ​នឹង​ខិ​ត​ខំ​ដើម្បី​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ក្នុង​ឆ្នាំ​២០១៧​៕

យ្វី​អាញ់​ -សុ​ផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ផាម​ថាញ់​ប៊ិញ