ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/11/2014 - 08:54

៤០ឆ្នាំសមាគមមិត្តភាពវៀតណាម-កម្ពុជាៈ មេរៀននិងបទពិសោធន៍

ស្របនឹងឱកាសខួបអនុស្សាវរីយ៍​៦១​ឆ្នាំ​ទិ​វា​បុណ្យ​ជាតិ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា (ថ្ងៃ​ទី​៩ ខែ​វិច្ឆិ​កា ឆ្នាំ​១៩៥៣​-ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៤) និង​ឈាន​ដល់​មហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស លើក​ទី​៤​នៃ​សមាគម​មិត្ត​ភាព​វៀតណាម​-​កម្ពុ​ជា កន្លង​ហើយ​នៅ​រដ្ឋ​ធា​នី​ហា​ណូយ សមា​គម​មិត្ត​ភាព​វៀត​ណាម​-​កម្ពុ​ជា បាន​រៀប​ចំ​សិក្ខា​សា​លា" ៤០​ឆ្នាំ សមា​គម​មិត្ត​ភាព​វៀត​ណាម​-​កម្ពុ​ជាៈ មេ​រៀន​និង​បទ​ពិ​សោ​ធន៍" ។

ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា លោកវូ៉ ម៉ៅ ថ្លែងការណ៍ក្នុងអង្គសិក្ខាសាលា។

ថ្លែងយោបល់បើកសិក្ខាសាលា ប្រធានសមាគមមិត្តភាពវៀតណាម​-​កម្ពុ​ជា លោក​វ៉ូ​ម៉ៅ បាន​ផ្ញើ​នូវ​វា​ចា​អប​អរ​សាទរ​ចំ​ពោះ​លោក​ស្រី​ ផែន ​សាវី ទី​ប្រឹក្សា​ឯក​អគ្គ​រាជ​ទូត និង​បណ្តា​មិត្ត​កម្ពុ​ជា​នូវ​សព្ទ​សារ​ធុ​ការ​ពរ​ដ៏​កក់ ក្ដៅ​បំ​ផុត​ក្នុង​ឱកាស​ទិវា​បុណ្យ​ជាតិ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា និង​សំ​ដែង​នូវ​ការ​ត្រេក​អរ​ចំ​ពោះ​សមិទ្ធិ​ផល​ដែល​ប្រ​ជា​ជន នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា​សម្រេច​បាន​ក្នុង​ការ​កសាង និង​អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ លោកប្រ​ធាន​សមា​គម​មិត្ត​ភាព​វៀត​ណាម​-​កម្ពុ​ជា វ៉ូ​មៅ៉​បាន​ជូន​ពរ​ដោយ​ស្មោះ អស់​ពី​ចិត្ត​ចំ​ពោះ​ប្រ​ជា​ជន​កម្ពុ​ជា​ សូម​ឲ្យ​ប្រ​ជា​ជន​កម្ពុ​ជា​សម្រេច​បាន​នូវ​សមិទ្ធិ​ផល​ថ្មី​ៗ និង​ធំៗ​ថែម​ទៀត​ជា​បន្ត​ក្នុង​បណ្តា​ឆ្នាំ​ខាង​មុខ​និង​សូម​ជូន​ពរ​ដល់​ទំ​នាក់​ទំ​នង​មិត្ត​ភាព និង​សហ​ប្រ​តិ​បត្តិ​ការ​វៀត​ណាម​-​កម្ពុ​ជា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រឹង​មាំ​និង​រីក​ចម្រើន​។

ប្រធានសមាគមមិត្តភាពវៀតណាម​-​កម្ពុ​ជា លោក​វ៉ូម៉ៅ​បាន​គូស​បញ្ជាក់ ៖ សមា​គម​មិត្ត​ភាព​វៀត​ណាម​-​កម្ពុ​ជា បាន​បង្កើត​នៅ​ថ្ងៃ​២២ ខែ​មករា ឆ្នាំ​១៩៧៥​។ ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​ខួប​អនុ​ស្សាវ​រីយ៍​៤០​ឆ្នាំ បង្កើត​សមា​គម សិក្ខា​សា​លា "៤០​ឆ្នាំ​សមា​គម​មិត្ត​ភាព​វៀត​ណាម​-​កម្ពុ​ជាៈ មេ​រៀន​និងបទ​ពិសោធន៍" គឺ​សំ​ដៅ​បូក​សរុប​បណ្តា​សមិទ្ធ​ផល​ដែល​សម្រេច​បាន និង​ដក​ស្រង់​នូវ​បណ្តា​មេ​រៀន​បទ​ពិ​សោធន៍​ក្នុង​សកម្ម​ភាព​របស់​សមាគម​តាំង​ពី​ចាប់​ផ្ដើម​ដំ​ណើរ​ការ​រៀង​រហូត​មក​។

ថ្លែងយោបល់ក្នុងសិក្ខាសាលា លោក​ប្រ​ធាន​សហ​ព័ន្ធ​បណ្តា​អង្គ​ការ មិត្ត​ភាព​វៀត​ណាម​វ៉ូ​ស្វឹង​ហ៊ុង​បាន​វាយ​តម្លៃ​ខ្ពស់​និង​លើក​សរ​សើរ​ចំ​ពោះ បណ្តា​ស្នា​ដៃ​ដែល​សមា​គម​មិត្ត​ភាព​វៀត​ណាម​-​កម្ពុ​ជា​សម្រេច​បាន ។ បណ្តា​សកម្ម​ភាព​ទាំង​នោះ បាន​រួម​ចំ​ណែក​ពង្រឹង​ពង្រីក​និង​អភិ​វឌ្ឍចំ​ណង​មិត្ត​ភាព​ប្រវេ​ណី​រវាង​ប្រ​ជា​ជន​ទាំង​ពី​រ​ប្រ​ទេស​។

ប្រធាន​សហ​ព័ន្ធ​បណ្តា​អង្គ​ការ​មិត្ត​ភាព​វៀត​ណាម លោក​វ៉ូ​ស្វឹង​ហ៊ុង បាន​លើក​ឡើង​ថា ឆ្លង​តាម​រយៈ​សិក្ខា​សា​លា​លើក​នេះ តំ​ណាង​ទាំង ឡាយ​បាន​ចូល​រួម​ពិ​ភាក្សា​ប្ដូរ​យោ​បល់ សំ​ដៅ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព សកម្ម​ភាព ព្រម​ទាំង​មាន​យោ​បល់​ស្នើ​ស្ថា​ប័ន​ពាក់​ព័ន្ធ រួម​ចំ​ណែក​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ទំ​នាក់​ទំ​នង​មិត្ត​ភាព​ប្រ​វេ​ណី និង​សហ​ប្រ​តិ​បត្តិ​ការ​លើ​គ្រប់​វិស័យ​រ​វាង​វៀត​ណាម​និង​កម្ពុ​ជា​។​ ទន្ទឹម​នឹង​នោះ ឆ្លង​តាម​រយៈ សិក្ខា​សា​លា​លើក​នេះ​ដែរ នឹង​ដក​ស្រង់​បាន​នូវ​បណ្តា​វិ​ធី​អនុ​វត្ត​បណ្ដា​បទ​ពិ​សោធន៍​ល្អៗ និង​បណ្ដា​ប្រ​សិទ្ធ​ភាព​ជាក់​ស្ដែង​ជា​ច្រើន​។ ព្រម​ជា មួយ​នោះ​ថែម​ទាំង​បាន​ឃើញ​ច្បាស់​នូវ​ប្រ​ការ​ខ្វះ​ខាត ខុស​ឆ្គង​ដែល​គប្បី ដក​ស្រង់​ធ្វើ​ជា​បទ​ពិ​សោធន៍​ក្នុង​សកម្ម​ភាព​ជាក់​ស្ដែង ដើម្បី​ជម្នះ​នូវ​ការ​លំ​បាក សំ​ដៅ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​នៃ​មិត្ត​ភាព និង​សហប្រ​តិ​បត្តិ​ការ​រវាង​វៀត​ណាម​-​កម្ពុ​ជា។

សំដែងនូវក្ដីសោមស្សរីករាយ ខណៈ​ពេល​ចូល​រួម​សិក្ខា​សា​លា ​ស្រប​ឱកាស​ខួប​អនុស្សាវ​រីយ៍​៦១ ឆ្នាំ​ទិ​វា​បុណ្យ​ជាតិ​នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុ​ជា ជំ​នួស​រាជ​រដ្ឋា​ភិ​បាល និង​ប្រ​ជា​ជន​កម្ពុ​ជា លោក​ស្រី​ផែន​សា​វី​បាន​សំ​ដែង​​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​បក្ស រដ្ឋ និង​ប្រ​ជា​ជន​វៀត​ណាម ដែល​បាន​ជួយ​រំ​ដោះ​ប្រ​ទេស​កម្ពុ​ជា ឲ្យ​រួច​ផុត​ពី​របប​ខ្មែរ​ក្រ​ហម ប្រ​ល័យ​ពូជ​សាសន៍ ហើយ​តែង​តែ​ជួយ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​បណ្តុះ​បណ្តាល និង​ពង្រីក​ប្រ​ភព​ធន​ធាន​មនុស្ស​ជូន​ប្រ​ទេស​កម្ពុ​ជា​ចាប់ ពី​ឆ្នាំ​១៩៨៥​រហូត​មក​។ បណ្តា​និ​ស្សិត​កម្ពុ​ជា ក្រោយ​ពី​វិល​ត្រ​ឡប់​មក​ប្រ​ទេស បាន​រួម​កម្លាំង​ជា​មួយ​នឹង​រាជ​រដ្ឋា​ភិ​បាល​កសាង និង​អភិ​វឌ្ឍ​ប្រ​ទេស​កម្ពុ​ជា បច្ចុប្បន្ន​និង​ឈាន​ដល់​ទិស​ដៅ​ធ្វើ​សមា​ហរ​ណ​កម្ម​នា​ឆ្នាំ​២០១៥​ យោង​តាម​លក្ខ​ឋាន "ASEAN: សហ​គមន៍​តែ​មួយ​វាស​នា​តែ​មួយ​"។ ក្នុង​អង្គ​សិក្ខា​សា​លា បណ្តា​តំ​ណាង​បាន​ផ្ដុំ​កម្លាំង​ពិ​ភាក្សា​ជុំ​វិញ​បញ្ហា ស្ដី​ពី​សកម្ម​ភាព​របស់​សមា​គម​និ​យាយ​រួម និង​របស់​បណ្តា​ភូមិ​ភាគ​និយាយ​ដោយ​ឡែក ក្នុង​រយៈ​ពេល​ជិត​៤០​ឆ្នាំ​កន្លង​។ ក្នុង​នោះ រួម​មាន បណ្តា​សកម្ម​ភាព​នៅ​ពេល​ជិត​ៗ នេះ​គឺ​ត្រូវ​បាន​អនុ​វត្ត​តាម​ទិស​ដៅ​ប្រ​សិទ្ធ​ភាព​ជាក់​ស្ដែង តួ​យ៉ាង​ដូច​ជា​៖ ចលនា​ជំ​នួយ​សង្រ្គោះ​ប្រ​ជា​ជន កម្ពុ​ជា រង​គ្រោះ​ដោយ​សារ​ព្យុះ ទឹក​ជំនន់​។ ពិនិត្យ​ជំ​ងឺ​និង​ផ្ដល់​ថ្នាំ​ដល់​អ្នក​ជំ​ងឺ​ក្រី​ក្រ។ រៀប​ចំ​ទម្រង់​រូប​ភាព ឧបត្ថម្ភ​សិស្ស​និស្សិត​កម្ពុ​ជា ដែល​កំ​ពុង​រៀន​សូត្រ​នៅ​ប្រ​ទេស​វៀត​ណាម​។ល។ ៕

  ហ្វាងធីហ្វា (ទីភ្នាក់ងារសារព័ត៌មានវៀតណាម) -បកប្រែៈ ថាច់សេរី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​វៀតណាម​-​កម្ពុ​ជា