20/10/2015 - 15:36

ទង្វើល្អរីកសាយភាយ

មាឌ​តូច អាយុ​ជាង​៦០​ឆ្នាំ គ្មាន​អ្នក​ណា​ស្មាន​ថា លោក​អ៊ំ​ដង​វុាំ​ង​ខាញ់ ស្នាក់​នៅ​អនុ​សង្កាត់​ខាញ់​ប៊ិញ​តី​១ សង្កាត់​មី​ហ្វា ក្រុង​ឡុង​ស្វៀង ខេត្ត​អាង​យ៉ាង អាច​នឹងតាម​ចាប់​បានចោរ​សា​ហាវ​យង់​ឃ្នង ធ្លាប់​ប្រ​ព្រឹត្ត​បទ​ល្មើស​លួច​ទ្រព្យ​សម្បត្តិ និង​ញៀន​អា​ភៀន នៅ​ពេល​ដែល​គាត់​គ្មានគ្រឿង​ការ​ពារ​ខ្លួនក្នុងដៃ​។

តំ​ណាង​គណៈ​នា​យក​នគ​រ​បាល​ខេត្ត​អាង​យ៉ាង ជូនលិខិត​សរ​សើរ​ដល់​បង​ង្វៀន​ហឺវ​យ៉ុង​។

កត់​សម្គាល់​ភាព​អង់​អាចក្លា​​ហាន​នោះ គណៈ​នាយកនគរ​បាល​ខេត្ត សម្រេច​ចិត្ត​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ជា​បន្ទាន់​ដល់​លោក​អ៊ំ​ខាញ់ ស្ដី​ពី​ស្នា​ដៃ​ចាប់​បាន​ចោរ ឆក់​ប្លន់​ទ្រព្យ​សម្បត្តិ ដែល​បាន​កើត​ឡើង​នៅ​ម៉ោង​១៣​និង​៣០​នាទី ថ្ងៃ​៦ ខែ​មិ​នា ឆ្នាំ​២០១៥ នៅ​ធនា​គារ​ភាគ​ហ៊ុន​វៀត​ណាម ទិញ​វ៉ឿង​ចំ​ណុះ​សង្កាត់​ប៊ិញ​ឡុង​២ សង្កាត់​មី​ប៊ិញ ក្រុង​ឡុង​ស្វៀង​។

​តាម​ប្រ​សាសន៍វរសេនីយ៍​ឯក​បម្រុង  វ៉​ហឺវ​ឡែ អនុប្រ​ធានចាត់​ការ​ក​សាង​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​នៃ​នគរ​បាល​ខេត្ត ឲ្យ​ដឹង​៖  "រយៈ​កាល​កន្លង មាន​ការ​លេច​ឡើង​នូវ​គំ​រូ​ក្លា​ហាន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​ច្រើន​នៅ​ក្នុង​ចំ​ណោម​ប្រ​ជា​ជន ចូល​រួម​បង្ការ​បង្រ្កាប​ឧក្រិដ្ឋ​ជន​។ យោង​តាម​ស្ថិ​តិ​របស់​អង្គ​ភាព​ក្នុង​ឆ្នាំ​២០១៤  មាន​ចំ​នួន​៩៦​ករណី​ទ​ទួល​បាន​ការ​ស្ងើច​សរ​សើរ​និង​បាន​ជូន​រង្វាន់​។ ប្រ​ការ​ទាំង​នោះ ស​ឲ្យ​ឃើញ​ពី​គុណ​ភាព​នៃ​ការ​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ មាតុ​ភូមិ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែកើន​ឡើង ហើយ​ប្រ​ជា​ជន​កាន់​តែ​មាន​ស្មារ​តី​ភ្ញាក់​រលឹកអំ​ពី​សិទ្ធ​ធ្វើ​ម្ចាស់​ផ្ទាល់​ខ្លួន ខ្នះ​ខ្នែង​ចូល​រួម​ជា​មួយ​នឹង​កម្លាំង​នគរ​បាល​បរិ​ហារ​និង​តាម​ចាប់​ឧក្រិដ្ឋ​ជន​"។ តួ​យ៉ាង​ដូច​៖ បង​ង្វៀន​ហឺវ​យុ៉ង កើត​ឆ្នាំ​១៩៦៩ ស្នាក់​នៅ​ភូមិ​អាន​ធី ឃុំ​អាន​ថាញ់​ទ្រុង ស្រុកចើ​ម៉ឺយ ជា​ក​សិ​ករ​ស្លូត​ត្រង់​មួយ​រូប​ប៉ុន្តែ​នៅ​ចំ​ពោះ​មុខ​ការ​ប្រ​ព្រឹត្ត​អំ​ពើ​អា​ក្រក់​របស់​ជន​ទុច្ច​រិត បង​មិន​ដែល​ញញើតម្តង​ណា​ឡើយ​។ នៅ​វេ​លា​ម៉ោង​៦ ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥ កំ​ពុងធ្វើ​ដំ​ណើរ​ទៅ​ធ្វើការ បង​ឮ​សំ​ឡេង​ប្អូន​ស្រី​ឌាំង​ធី​ភឿង​ឡង ស្រែក​ហ៊ោ​ឡើងចោរ​ឆក់​កាវ បង​យុ៉ង ក៏​បើក​ម៉ូ​តូ​ដេញតាម​ចោរ​ប្លន់ ឈ្មោះ​ង្វៀន​ឌឹ​ក​តៃ កើត​ឆ្នាំ​១៩៩២ នៅ​ភូមិ​ជា​មួយ​។

គ្រាន់​តែ​ក្នុង​មួយរំ​ពេច​ប៉ុណ្ណោះ បង​យុ៉ង ស្ទាក់​ម៉ូ​តូ ទប់​ស្កាត់​ចាប់​បាន​ចោរ រួម​ជា​មួយ​វត្ថុ​តាង​។ សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ បង​យុ៉ង រៀបរាប់​៖ " ពេល​ឮសំ​ឡេង​ស្រែក​ថា​ចោរ​ៗ ខ្ញុំ​ដឹង​តែ​ពី​គិត​ធ្វើ​យ៉ាង​ណា ដើម្បី​ជួយ​យក​របស់​របរ​មក​ជូន​ក្មួយ​ស្រីឲ្យ​បាន​។ ទោះ​បី​មាន​ការ​បារម្ភៈ ក្នុង​ចិត្ត​ខ្លះ​ដែរ​ដោយ​មិន​ដឹង​ថា​ចោរ​នោះ​មាន​អាវុធក្នុង​ដៃត​ទល់​ឬអត់​។ ប៉ុន្តែដោយ​ឃើញ​ទង្វើមិន​គប្បី​ខ្ញុំ​មិន​អាច​ឱប​ដៃ​ឈរ​មើល​បានទេ ធ្វើ​អំ​ពើ​ល្អ​គឺ​មិន​ខ្លាច​អ្វី​ទាំង​អស់ ពី​ព្រោះ​នៅ​មាន​ច្បាប់​មាន​សង្គម​គាំ​​ទ្រ​និង​ការ​ពារ​ "។

 ដើម្បី​ជម្នះ​ការ​ភ័យ​ខ្លាច ព្រួយ​បា​រម្ភៈ មិន​មែនជា​រឿង​ធម្ម​តា ដែល​អ្នក​ណា​ក៏​អាច​ធ្វើ​បាន​ទាំង​អស់​នោះ​ទេ ចំ​ពោះស្ថា​ន​ភាព​គ្រោះ​ថ្នាក់​ដល់​អា​យុ​ជី​វិត ដែល​ពោលខាង​លើ ពិ​សេស​គឺ​ចំ​ខ្លួន​ឯង​ផ្ទាល់​។ ប៉ុន្តែ​ប្រ​សិន​បើ អ្នក​ណា​ក៏​គេច​មុខ​ធ្វើ​ព្រ​ងើយ​ចំ​ពោះ​អំ​ពើ​អា​ក្រក់ នោះ​គឺសង្គម​នឹង​ក្លាយ​​ជា​អ​ស​កម្ម បង្ក​ឲ្យ​ខូច​សន្តិ​សុខ​ន​យោ​បាយ សណ្តាប់​ធ្នាប់សុ​វត្ថិ​ភាព​សង្គម ជះ​ឥទ្ធិ​ពលដល់​ខ្លួន​ផ្ទាល់​និង​គ្រួសារ​។ ក្នុង​ពេល​នោះ នៅ​ពី​ខាង​ក្រោយ​យើង​នៅ​មាន​ច្បាប់ និង​ស្ថា​ប័ន​ស​មត្ថ​កិច្ច​នា​នា​ការ​ពារ​។

និ​យាយ​អំ​ពី​ប្រ​ការ​ទាំង​នេះ លោក​អ៊ំ​ខាញ់ អះ​អាង​៖ "មុខ​សញ្ញា​លួច​ប្លន់ជា​ជន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់ ហេតុ​អ្វី​យើង​បែរ​ជា​ខ្លាច់​ទៅ​វិញ​។ ត្រូវ​រួម​កម្លាំង​គ្នា​ត​ស៊ូ​កម្ចាត់ ទើប​សង្គម​បាន​សុខ​សាន្ត​។ ប្រ​សិន​បើ​អ្នក​ណា​ក៏​​នៅ​ស្ងៀម  ខ្លាច​ពួក​ចោរ​សង​សឹក ខ្លាច​គ្រោះ​ថ្នាក់ ឧក្រិដ្ឋ​ជន​នឹង​ធ្វើ​អំ​ពើ​​អ្វី​តាម​ចិត្ត​។ ការ​ស្លាប់​រស់​អ្នក​ណា​ដែល​ថា​មិន​ខ្លាច ប៉ុន្តែ​ចំ​ពោះ​ខ្ញុំ​វិញ បើ​ស្លាប់មា​នន័យ គឺ​កេរ្តិ៍​ឈ្មោះ​ល្បីសុះ​សាយ​ដូច្នេះ​គ្មាន​បា​រម្ភ​អ្វី​ទាំង​​អស់​​។ ពេល​ណាខ្ញុំ​នៅ​មានកម្លាំង​មាំ​មួន ខ្ញុំតស៊ូបរិ​ហារ​និង​តាមចាប់​ឧក្រិដ្ឋ​​ជនដល់​ទីបញ្ចប់​"។

​ពិ​សេស រក​គំ​ហើញ​ឲ្យ​បាន​ទាន់​ពេល និងស្ងើច​សរ​សើរ​ជូន​រង្វាន់ដល់​​​ប្រ​​ជា​ជន ដែល​ខ្នះ​ខ្នែង​ចូល​រួម​ដើម្បី​គាំ​ទ្រ ជំ​រុញទឹក​ចិត្ត​ជន​គ្រប់​រូប​ចូល​រួម​ត​ស៊ូបរិ​ហារ​ឧក្រិដ្ឋ​កម្ម រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​៕

ហ្វិញម៉ាយ(CAND) -សឺនម៉ាល័យ

 

ចែករំលែកអត្ថបទ