មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

29/03/2016 - 15:03

ប្រធានឃុំអស់ពីចិត្តជាមួយនឹងភូមិភាគ

បង​ស្រី​ត្រឹម​ធី​សា​ណេន ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​គឹម​សេីុង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ តែង​អស់​ពី​ចិត្ត​ពី​ថ្លើម​ជា​មួយ​នឹង​ប្រ​ជា​ជន​ញាំុង ឲ្យ​ប្រ​ជា​ជន​ក្នុង​ឃុំ​នឹង​នរ​ចិត្ត ពេល​មក​ធ្វើ​ទម្រង់​បែប​បទ​រដ្ឋ​បាល​នៅ​ទី​នេះ​ ។

ប្រ​ធាន​ឃុំ​គឹម​សេីុ​ង​ ត្រឹម​ធី​សា​ណេន​។

និ​យាយ​ពី​ទង្វើ​នេះ បង​ស្រី​សា​ណេន ឲ្យ​ដឹង "​៖ក្រោយ​ពី​ប្រ​ឡង​បញ្ចប់​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ខ្ញុំ​បាន​ទ​ទួល​ចូល​ធ្វើ​ការ​នៅ​ឃុំ​គឹម​សេីុង ជា​បុគ្គ​លិក​កា​រិ​យា​ល័យ​។ ព្រោះ​ហេតុ​នោះ ខ្ញុំ​មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ទំ​នាក់​ទំ​នង​ជា​មួយ​នឹង​មា​មីង ហេតុ​នោះ​ខ្ញុំ​បង្ក​បាន​ទម្លាប់​ជិត​ដិត​ជា​មួយ​នឹង​មា​មីង​។ បន្ទាប់​ពី​បំ​ពេញ​ការ​ងារ​នៅ​ការិ​យា​ល័យ ខ្ញុំ​បាន​ថ្នាក់​លើ​ប្រ​គល់​ការ​ងារ​ជា​កម្មា​ភិ​បាល​យុត្តិ​ធម៌ ហេតុ​នោះ កាន់​តែ​ជិត​ដិត​ប្រ​ជា​ជន​ជាង​ទៀត  បាន​ជា​ខ្ញុំ​យល់​ច្បាស់​និង​មាន​អធ្យា​ស្រ័យ​ចំ​ពោះ​មា​មីង​"។ រយៈ​ពេល​ធ្វើ​ជា​កម្មា​ភិ​បាល​ឃុំ បាន​ជួយ​ឲ្យ​បង​ស្រី​ណេន មាន​ភាព​ជឿ​ជាក់​ជាង​ចំ​ពោះ​ការ​ជ្រើស​រើស​របស់​ខ្លួន​។ តាម​ប្រ​សាសន៍​របស់​បង​ស្រី​ណេន ពេល​គាត់​ប្រ​ឡង​បញ្ចប់​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ មិត្ត​ភក្តិ​ភាគ​ច្រើន​របស់​បង​ស្រី សុទ្ធ​តែ​រៀន​អនុ​ម​ហា​វិ​ទ្យា​ល័យ​មធ្យម សិក្សា​វិជ្ជា​ជីវៈ​ឬ​ក៏​ម​ហា​វិ​ទ្យា​ល័យ​​ដោយ​ឡែក​តែ​បង​ស្រី​ជម្រើស​ធ្វើ​ការ​នៅ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​។ មូល​ហេតុ​ដែល​បង​ស្រី​ឈប់​រៀន​ពាក់​កណ្តាល​ការ​នោះ មិន​មែន​ដោយ​សារ​សេដ្ឋ​កិច្ច​គ្រួ​សារ​លំ​បាក​ទេ គឺ​ដោយ​សារ​បង​ស្រី​ចូល​ចិត្ត​ធ្វើ​ការ​នៅ​ឃុំ ចង់​បាន​ជួយ​មា​មីង​ផ្តើម​ពី​ការ​ងារ​ជាក់​ស្តែង​បំ​ផុត​។ បង​ស្រី​ណេន ឲ្យ​ដឹង​បន្ថែម​៖ "ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ មាន​វ័យ​ចំ​ណាស់​ភាគ​ច្រើន​និ​យាយ​ភា​សា​វៀត​ណាម មិន​បាន​ច្បាស់​ហេតុ​នោះ​ជួប​ការ​លំ​បាក​ច្រើន​ពេល​មក​ធ្វើ​ទម្រង់​បែប​បទ​រដ្ឋ​បាល​នៅ​ឃុំ​។ ព្រោះ​ហេតុ​នោះ ខ្ញុំ​តែង​គិត​ថា ត្រូវ​តែ​ធ្វើ​កិច្ច​ការ​អ្វី​មួយ​ដើម្បី​ជួយ​មា​មីង​។ ក្នុង​រយៈ​កាល​ធេី្វ​ជា​កម្មា​ភិ​បាល​យុត្តិ​ធម៌ ខ្ញុំ​មាន​សេច​ក្តី​ត្រេក​អរ​ណាស់​ពី​ព្រោះ​បាន​ជួយ​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​ធ្វើ​លិ​ខិត​កំ​ណើត​ឲ្យ​កូន​អត្ត​សញ្ញាណ​ប័ណ្ណ ឬ​ក៏​លិ​ខិត​ចុះ​ឈ្មោះ​រៀប​ការ​"។

ភាព​អស់​ពី​ចិត្ត​ពី​ថ្លើម ស្រ​ឡាញ់​ការ​ងារ​របស់​ខ្លួន បង​ស្រី​ណេន​បាន​ថ្នាក់​ដឹក​នាំ​ឃុំ​សង្កេត​ឃើញ​និង​ចុះ​ឈ្មោះ​បង​ស្រី​ចូល​ក្នុង​ក្រប​ខ័ណ្ឌ​កម្មា​ភិ​បាល​ស្នូល​។ ក្រោយ​មក បង​ស្រី​ណេន​បាន​បញ្ជូន​ទៅ​រៀន​មធ្យម​សិក្សា​ច្បាប់ មធ្យម​សិក្សា​ទ្រឹស្តី​ន​យោ​បាយ និង​រៀន​ម​ហា​វិ​ទ្យា​ល័យ​ច្បាប់​។ បន្ទាប់​ពី​បំ​ពេញ​ការ​ងារ​មួយ​រយៈ​បង​ស្រី​បាន​ជ្រេីស​តាំង​បោះ​ឆ្នោត​តែង​តាំង​ជា​អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​។ លុះ​ដល់​ឆ្នាំ​២០១៥ បង​ស្រី​បាន​ជ្រេីស​តាំង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​គឹម​សេីុង​។ ដោយ​សារ​មាន​ប​ទ​ពិ​សោធន៍​ក្នុង​ដំ​ណើរ​ការ​បំ​ពេញ​ការ​ងារ​ហេតុ​នោះ ទោះ​បី​វ័យ​នៅ​ក្មេង ប៉ុន្តែ​បង​ស្រី​តែង​បាន​ប្រ​ជា​ជន​ក្នុង​ឃុំ​គឹម​សេីុង ជឿ​ទុក​ចិត្ត​។ បង​កៀង​ទ្រុង នៅ​ភូមិ​បា​ឆៅ ឲ្យ​ដឹង​៖ "លោក​ស្រី​ណេន តែង​អស់​ពី​ចិត្ត​ពី​ថ្លើម​ជា​មួយ​នឹង​ប្រ​ជា​ជន ហេតុ​នោះ​យើង​ខ្ញុំ​មាន​ភាព​ស្ងប់​ចិត្ត​ខ្លាំង​ណាស់​។ រាល់​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​រដ្ឋ សុទ្ធ​តែ​បាន​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​បើ​ប្រ​ជា​ជន​មិន​យល់​លោក​ស្រី តែង​ពន្យល់​ឲ្យ​ប្រ​ជា​ជន​បាន​យល់​"។​

គឹម​សេីុង គឺ​ជា​ឃុំ​មួយ​ក្នុ​ង​ចំ​ណោម​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ បំ​ផុត​របស់​ស្រុក​ថ្កូវ​។ ថ្វី​ត្បិត​តែ​ឃុំ​គឹម​សេីុង​មិន​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​ឃុំលំ​បាក​ពិ​សេស ប៉ុន្តែ​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​ឃុំ​បៃ​ង៉ាង បាន​ទទួល​ផល​ពី​គោល​ន​យោ​បាយ​អនុ​គ្រោះ​ជា​ច្រើន​របស់​រដ្ឋ​។ តាម​ប្រ​សាសន៍​របស់​បង​គឹម​ង៉ុក​សឿង ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ថ្កូវ​៖ គោល​ន​យោ​បាយ​អនុ​គ្រោះ​ស្ទើរ​តែ​ទាំង​អស់ សុទ្ធ​តែ​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​គឹម​សេីុង ផ្សព្វ​ផ្សាយ​យ៉ាង​រ​ហ័ស ហេតុ​នោះ​ជន​ជាតិ​ភាគ​តិច​បាន​ទទួល​ផល​ទាន់​ពេល​។ សមិទ្ធ​ផល​នេះ​មាន​ការ​រួម​វិ​ភាគ​ទាន​ជា​ច្រេីន​របស់​បង​ស្រី​ត្រឹម​ធី​សា​ណេន​៕

ហាថាញ់-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ស្រី​សា​ណេន