ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/09/2015 - 15:06

បង្កើនចំណងមិត្តភាពកងទ័ពប្រជាជនប្រទេសទាំងពីរ វៀតណាម-កម្ពុជា

កន្លង​ហើយ ទទួល​ការ​អញ្ជើញ​របស់​ឧត្តម​សេ​នីយ៍​ឯក​បម្រុង ង៉ោ​ស្វឹង​លិត ប្រ​ធាន​អគ្គ​ស្នង​ការ​ដ្ឋាន​ន​យោ​បាយ​កង​ទ័ព​ប្រជា​ជន​វៀត​ណាម គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ក្រ​សួង​ការ​ពារ​ជាតិ​នៃ​ព្រះ​រា​ជា​ណាច​ក្រ​កម្ពុ​ជា ដឹក​នាំ​ដោយ​នា​យ​ឧត្តម​សេ​នីយ៍ នាង​ផាត​រដ្ឋ​លេ​ខា​ធិ​ការ​អញ្ជើញ​មក​ទស្សន​កិច្ច​មិត្ត​ភាព​ជា​ផ្លូវ​ការ​នៅ​ប្រ​ទេស​យើង​។

ឧត្តម​សេ​នីយ៍​ឯក​ ភុង​ក្វាង​ថាញ់ បាន​ទ​ទួល​ជួប​នាយ​ឧត្តម​ សេ​នីយ៍​នាង​ផាត​។

នៅ​កា​រិ​យា​ល័យ​ក្រ​សួង​ការ​ពារ​ប្រ​ទេស  ឧត្តម​សេ​នី​យ៍​ឯក​បម្រុងង៉ោ​ស្វឹង​លិត លេ​ខា​មជ្ឈិម​បក្ស  ប្រ​ធាន​អគ្គ​ស្នង​ការ​ដ្ឋាន​ន​យោ​បាយ​កង​ទ័ព ប្រ​ជា​ជន​វៀត​ណាម​ធ្វើ​ជា​អធិប​តី ទ​ទួល​បដិ​សណ្ឋារ​កិច្ច​ជា​ផ្លូវ​ការ នាយ​ឧត្តម​សេនីយ៍ នាង​ផាត សមា​ជិក​មជ្ឈិម​បក្ស​ប្រ​ជា​ជន​កម្ពុ​ជា រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​ការ​ពារ​ជាតិ​នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុ​ជា និង​បណ្តា​ស​មា​ជិក គណៈ​ប្រ​តិ​ភូ​។

បន្ទាប់​ពី​ការ​ធ្វើ​ប​ដិ​សណ្ឋារ​កិច្ច ក្រុម​ប្រតិ​ភូ​តំ​ណាង​យោ​ធា​ជាន់​ខ្ពស់​ប្រ​ទេស​យើង អា​ស្រ័យ​ដោយ​ឧត្តម​សេនីយ៍​ឯក​បម្រុង ង៉ោ​ស្វឹង​លិត ធ្វើ​ជា​ប្រ​ធាន​ដំ​ណើរ​ការ​ចរ​ចា​ជា​មួយ​នឹង​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់ ក្រ​សួង​ការ​ពារ​ជាតិ​នៃ​ព្រះ​រា​ជា​ណាច​ក្រកម្ពុ​ជា អា​ស្រ័យ​ដោយ​នា​យ​ឧត្តម​សេ​នីយ៍ នាង​ផាត ធ្វើ​ជា​ប្រ​ធាន​។

ក្នុង​កិច្ច​ចរ​ចា ភា​គី​ទាំង​សង​ខាង​បាន​ពិ​ភាក្សា​ជុំ​វិញ​ស​ភាព​ការណ៍​នៅ​លើ​ពិ​ភព​លោក​និង​ក្នុង​តំ​បន់ ស​ភាព​ការណ៍​នៃ​ប្រ​ទេស​នី​មួយ​ៗ និង​បញ្ហា​សំ​ខាន់​ដែល​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​រួម​។ ទន្ទឹម​នឹង​នោះ ភា​គី​ទាំង​សង​ខាង​បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​លទ្ធ​ផល នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ឆ្នាំ​២០១៤ និង​ក្នុង​អំ​ឡុង​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​២០១៥ រវាង​កង​ទ័ព​នៃ​ប្រ​ទេស​ទាំង​ពីរ​លើ​វិ​ស័យ​នា​នា ដូច​៖ កិច្ច​ការ​ន​យោ​បាយ ស​តិ​អា​រម្មណ៍​អប់​រំ ហ្វឹក​ហ្វឺន​កម្មា​ភិ​បាល ការ​ពារ​សន្តិ​សុខ កិច្ច​សហ​ប្រតិ​បត្តិ​ការ​ផ្សព្វ​ផ្សាយ​ទិ​វា​បុណ្យ​ធំ​ៗ​របស់​កង​ទ័ព​នៃ​ប្រ​ទេស​ទាំង​ពីរ ស​កម្ម​ភាព​រុក​រក​ប្រ​មូល​អដ្ឋិ​ធាតុ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​និង​អ្នក​ជំ​នាញ​ការ​វៀត​ណាម ពលី​ជី​វិត​លើ​ទឹក​ដី​កម្ពុជា​ក្នុង​ស​ម័យ​សង្គ្រាម​។ ភាគី​ទាំ​ង​សង​ខាង​បាន​ឯក​ភាព លើ​ទិស​ដៅ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​៦​ខែ​ចុង​ឆ្នាំ​២០១៥ និង​ក្នុង​រយៈ ពេល​ខាង​មុខ។

ក្នុង​ថ្ងៃ​នោះ​ដែរ  នៅ​កា​រិ​យា​ល័យ​ក្រ​សួង​ការ​ពារ​ប្រ​ទេស ឧត្តម​សេ​នីយ៍​ឯក ភុង​ក្វាង​ថាញ់ ស​មា​ជិក​កា​រិ​យា​ល័យ​ន​យោ​បាយ រដ្ឋ​មន្រ្តី​ក្រ​សួង​ការ​ពារ​ប្រ​ទេស​បាន​ទ​ទួល​ជួប​នាយ​ឧត្តម​សេ​នីយ៍ នាង​ផាត និង​ស​មា​ជិក​គណៈ​ប្រតិ​ភូ​ចូល​សម្ដែង​ការ​គួរ​សម​និង​ពិ​ភាក្សា​ការ​ងារ​។ អប​អរ​សា​ទរ និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​នា​យ​ឧត្តម​សេនីយ៍ នាង​ផាត​និង​ស​មា​ជិក គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​ក្រ​សួង​ការ​ពារ​ជាតិ​នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុ​ជា មក​បំ​ពេញ​ទស្សន​កិច្ច និង​ពិ​ភាក្សា​ការ​ងារ​ជា​មួយ​នឹង​អគ្គ​ស្នង​ការ​ដ្ឋាន​នយោ​បាយ​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម  លោក​រដ្ឋ​មន្រ្តី​ក្រ​សួង​ការ​ពារ​​ប្រ​ទេស ភុង​ក្វាង​ថាញ់ អះ​អាង​៖ នេះ​គឺ​ជា​ឱ​កាស​ដើម្បី​ភា​គី​ទាំង​សងខាង បង្កើន​និង​រឹត​បន្តឹង​ជា​ង​ទៀត​នូវ​ចំ​ណង​មិត្ត​ភាព​រវាង​កង​ទ័ព​ប្រ​ជា​ជន​ប្រ​ទេស​ទាំង​ពីរ តាម​គោល​លំ​នាំ​មិត្ត​ភាព ប្រ​វេ​ណី​សហ​ប្រតិ​បត្តិ ការ​លើ​គ្រប់​វិ​ស័យ​ឋិត​ថេរ​ចីរ​កាល​។

ថ្លែង​អំ​ណរ​គុណ​ឧត្តម​សេនីយ៍​ឯក ភុង​ក្វាង​ថាញ់ ដែល​បាន​ផ្ដល់​ឱ​កាស​ទទួល​ជួប​នាយ​ឧត្តម​សេនីយ៍ នាង​ផាត បាន​រាយ​ការណ៍ពី​លទ្ធ​ផល​ដ៏​ល្អ​ប្រ​សើរ​នៃ​កិច្ច​ចរចា​មុន​នោះ ជា​មួយ​នឹង​ប្រ​ធាន​អគ្គ​ស្នង​ការ​ដ្ឋាន​ន​យោ​បាយ​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម ហើយ​សង្ឃឹម​ថា​ភា​គី​ទាំង​សង​ខាង​គប្បី​បន្ត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជិត​ស្និទ្ធ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​គ្រប់​វិ​ស័យ ដើម្បី​សន្តិ​ភាព​ស្ថិរ​ភាព​ក្នុង​តំ​បន់​និង​លើ​ពិ​ភព​លោក​។ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​បំ​ពេញ​ទស្សន​កិច្ច​និង​ពិភាក្សា​ការ​ងារ​នៅ​វៀត​ណាម​នាយ​ឧត្តម​សេ​នីយ៍ នាង​ផាត និង​សមា​ជិក​គណៈ​ប្រតិ​ភូ​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​អង្គ​ភាព​យោ​ធា​មួយ​ចំ​នួន​៕

ង្វៀនកឿង(ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-ប្រែសម្រួលៈពេជ្រសឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ភុង​ក្វាង​ថាញ់