មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

08/03/2016 - 09:30

អស់ពីចិត្តដើម្បីសហគមន៍

លោក​ចុង​គឹម​ហ្វាង នៅ​ភូមិ​ដាយ​អឹង ឃុំ​ដាយ​តឹម ស្រុក​មី​ស្វៀង ខេត្ត​សុក​ត្រាំង ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​និង​ជា​កសិ​ករ​ផ​លិត​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ។ លោក​តែង​បាន​មា​មីង​គោ​រព​រាប់​អាន​។

លោក​ចុង​គឹម​ហ្វាង​។

រស់​នៅ​នឹង​ភូមិ​ស្រុក លោក​ហ្វាង យល់​ពី​ទម្លាប់​ប្រ​ជុំ​ជីវ​ភាព​ស​ភាព​ការ​រស់​នៅ​របស់​គ្រួ​សារ​នី​មួយ​ៗ ម្ល៉ោះ​ហើយ​លោក​តែង​គោ​រព​រាប់​អាន ឧបត្ថម្ភ​មា​មីង​រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​។ គ្រួ​សារ​លោក​តែង​ធ្វើ​គំ​រូ​ក្នុង​ការ​អនុ​វត្ត​ល្អ​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស និង​ច្បាប់​របស់​រដ្ឋ ឈាន​មុខ​ណែ​នាំ​គ្រួ​សារ​វង្ស​ត្រ​កូល​អនុ​វត្ត​ល្អ​ការ​ចលនា​របស់​ភូមិ​ភាគ​។ ព្រោះ​ហេតុ​នោះ លោក​តែង​បាន​មា​មីង​ទុក​ចិត្ត ហេីយ​ក៏​បាន​ជ្រើស​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច តំ​ណាង​ឲ្យ​មា​មីង​ភូមិ​ភាគ។

លោក​ហ្វាង ចូល​រួម​ហ្វឹក​ហាត់​អំ​ពី​គោល​ន​យោ​បាយ​ជន​ជាតិ​របស់​រដ្ឋ​ជា​ច្រើន​វគ្គ និង​មាន​ស្មារ​តី​ភ្ញាក់​រលឹក​ប្រុង​ប្រ​យ័ត្ន​បង្ការ​ប្រ​ឆាំង​ឧ​បាយ​កល ឆ្លៀត​ឱ​កាស​ជន​ជាតិ​សា​សនា ដើម្បី​អនុ​វត្ត​យុទ្ធ​សាស្រ្ត​ប្រែ​ប្រួល​សន្តិ​ភាព​របស់​ជន​អា​នុ​ភាព​អ​មិត្ត​។ ឆ្លង​តាម​សារ​ព័ត៌​មាន​ផ្សេង​ៗ លោក​ហ្វាង បាន​អាន​និង​យល់​ដឹង​ច្រើន​ពី​ស្ថាន​ភាព​សង្គម​និង​ផ្សព្វ​ផ្សាយ​បន្ត​ជូន​មា​មីង​។ លោក​ហ្វាង មាន​ប្រ​សាសន៍​៖​" ដើម្បី​បង្ក​នូវ​ក្តី​ជំ​នឿ​ទុក​ចិត្ត​ពី​សំ​ណាក់​មា​មីង​ខ្មែរ ខ្ញុំ​តែង​រំ​លឹក​ខ្លួន​ឯង​ជា​រឿយ​ៗ​ថា​គប្បី​បរិច្ចាគ​ដោយ​អស់​ពី​ចិត្ត​។ ពិ​សេស​គឺ​សហ​ការ​ជា​មួយ​នឹង​ភូមិ​ភាគ​អនុ​វត្ត និង​ពិ​និត្យ​មើល​ការ​ផ្សព្វ​ផ្សាយ​គោល​ន​យោ​បាយ ទាក់​ទិន​ដល់​ជន​ជាតិ​ភាគ​តិច មិន​ទុក​ឲ្យ​មា​មីង​រង​ការ​ខាត​ប្រ​យោជន៍​"។ អា​ស្រ័យ​ដោយ​ស៊ូ​ទ្រាំ​រៀន​សូត្រ លោក​ហ្វាង ទ​ទួល​យក​ចំ​ណេះ​ដឹង​ខាង​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​ជា​ច្រើន ដើម្បី​យក​ទៅ​អនុ​វត្ត​ក្នុង​ការ​ផលិត ម្ល៉ោះ​ហើយ​ជួយ​ឲ្យ​គ្រួ​សារ​លោក​បង្កើន​បាន​នូវ​ប្រាក់​ចំ​ណូល​។ បច្ចុប្បន្ន​ដី​ស្រែ​២៥​កុងរបស់​​គ្រួ​​​សារ លោក​សុទ្ធ​តែ​ផលិត​ពូជ​ស្រូវ​ប្រ​ណីត​។ ក្រៅ​ពី​នោះ លោក​នៅ​ទាំង​ចល​នា​មា​មីង​ក​សិ​ករ​ជា​ច្រើន​ផ​លិត​ស្រូវ​ប្រ​ណីត និង​ចុះ​កិច្ច​សន្យា​ជា​មួយ​នឹង​អា​ជីវ​កម្ម​ធា​នា​ទិញ​ក​សិ​ផល​។ បង​ឡឹម​ត្រុង​ទ្រុង នៅ​ភូមិ​ដាយ​អឹង ឲ្យ​ដឹង​៖ "ពូ​ហ្វាង ចល​នា​គ្រួ​សារ​ខ្ញុំ​ផ​លិត​ស្រូវ​គុណ​ភាព​ខ្ពស់ អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​និង​ចុះ​កិច្ច​សន្យា​ជា​មួយ​នឹង​អា​ជីវ​កម្ម ដើម្បី​ទិញ​ក​សិ​ផល ម្ល៉ោះ​ហើយ​គ្រួ​សារ​ខ្ញុំ​នឹង​នរ​ចិត្ត​ផ​លិត​កម្ម​មិន​បា​រម្ភ​ពី​ការ​បន្ថោក​តម្លៃ​ដូច​មុន​ទៀត​។ សព្វ​ថ្ងៃ​ដី​ស្រែ​របស់​គ្រួ​សារ​ខ្ញុំ​ជាង​៨០​កុង ផ​លិត​ស្រូវ​ត្រូវ​បាន​អា​ជីវ​កម្ម​ធា​នា​ទិញ​មាន​វិ​ស្វ​ករ​ចុះ​មក​ណែ​នាំ​របៀប​ផ​លិត ម្ល៉ោះ​ហើយ​ការ​ចំ​ណាយ​ទុន​ទាប តែ​ទិន្ន​ផល​និង​គុណ​ភាព​ស្រូវ​ខ្ពស់​ចំ​ណេញ​ច្រើន​។

ទន្ទឹម​នឹង​នោះ លោក​ហ្វាង នៅ​ទាំង​ចលនា​មា​មីង​រួម​វិ​ភាគ​ទាន​កសាង​សំ​ណង់​នា​នា​ដូច​៖ ដង​ផ្លូវ​គនា​គមន៍​ប្រ​វែង​៧០០​ម៉ែត្រ ជីក​ស្តារ​ប្រ​ឡាយ វាល​ស្រែ​ប្រ​វែង​២.៧៥០​ម៉ែត្រ​។ល។ លោក​ហ្វាង នៅ​ទាំង​ចូល​រួម​ដោះ​ស្រាយ​បាន​សម្រេច​ជោគ​ជ័យ​១២​ករណី​មិន​ចុះ​សម្រុង​ជាប់​ពាក់​ព័ន្ធ​នឹង​ទំ​នាស់​ដី​ធ្លី និង​ទំ​នាស់​នៅ​ក្នុង​គ្រួ​សារ​។ល។ ជា​មួយ​នឹង​ការ​រួម​វិ​ភាគ​ទាន​ទាំង​នោះ ឆ្នាំ​២០១៣ លោក​ហ្វាង​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង ជូន​ប័ណ្ណ​សរ​សើរ​សម្រេច​ស្នា​ដៃ​ឆ្នើម​ក្នុង​ស​កម្ម​ភាព​ផ្សព្វ​ផ្សាយ​គោល​ន​យោ​បាយ​របស់​បក្ស និង​ច្បាប់​របស់​រដ្ឋក្នុង​ជន​ជាតិ​ភាគ តិច​៕

យ្វីអាញ់-សឺនម៉ាល័យ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ហ្វាង