នាំ២០០៩ ក្រុងកឹងធើ ចាត់ចែងដោយជោគជ័យនូវមហាសន្និបាតតំណាងបណ្ដាជនជាតិភាគតិចលើកដំបូង។ ភាពជោគជ័យនៃមហាសន្និបាត គឺជាការលើកទឹកចិត្ត និងការគាំទ្រយ៉ាងធំធេងក្នុងការពង្រីកនូវស្មារតី សាមគ្គី និងបង្កើតជាការចលនាប្រឡងប្រណាំងដ៏ខ្លាំងក្លា ជាក់ស្ដែងលើគ្រប់វិស័យ។ល។
ជោគជ័យនៃមហាសន្និបាតបណ្តាជនជាតិភាគតិច ក្រុងកឹងធើ បានបង្កបានជាកម្លាំងពលករពង្រីកនូវស្មារតីសាមគ្គី ប្រឡងប្រណាំង អនុវត្តជោគជ័យភារកិច្ច អភិវឌ្ឍសេដ្ឋកិច្ច-សង្គម រក្សាខ្ជាប់សន្តិសុខមាតុប្រទេសលើភូមិសាស្ត្រ។
សមមិត្តលឿងវុាំងត្រឺ ប្រធានគណៈជនជាតិក្រុងកឹងធើ ឲ្យដឹងៈ អនុវត្តសេចក្ដីសម្រេចចិត្តលេខ៧៤/២០០៨/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្ដីពីគោលនយោបាយជំនួយមួយចំនួន មានដូចការដោះស្រាយដីសង់ផ្ទះ ដីផលិតកម្ម ដោះស្រាយការងារធ្វើជូនជនជាតិភាគតិចក្រីក្រ ជីវភាពជួបការលំបាកនៅតំបន់វាលរាបទន្លេគឺវឡុង ដំណាក់កាល២០០៨-២០១០ ក្រុងបានជំនួយដល់មុខសញ្ញា១.០៥៤នាក់ ដោយ ប្រភពទុនសរុប១៣.១០១.៨លានដុង (រួមមានៈ ជំនួយដីសង់ផ្ទះ បណ្ដុះបណ្ដាលរបរ ផ្លាស់ប្ដូរមុខរបរ ទិញឧបករណ៍កសិកម្ម។ល។) មកទល់ពេលនេះ ទិសដៅទាំង៦ រួមមានៈ ដោះស្រាយដីសង់ផ្ទះ បំបាត់ផ្ទះបណ្ដាះអាសន្ន កាត់បន្ថយភាពក្រីក្រ ស្ដាប់វិទ្យុ មើលទូរទស្សន៍ ផ្គត់ផ្គង់អគ្គិសនី ទឹកប្រើប្រាស់ ចលនាកុមារគ្រប់អាយុចូលរៀន កាត់បន្ថយកុមារខ្វះអាហារូបត្ថម្ភ កសាងកងជួរកម្មាភិបាលជនជាតិភាគតិច អាស្រ័យដោយគណៈកម្មាធិការប្រជាជនក្រុងកឹងធើដាក់ចេញ តែងសម្រេចបាននូវលទ្ធផលល្អ។ ជាមួយនឹងគោលនយោបាយស្រឡះល្អ ក្រុងកើធើបានលើកទឹចិត្ត បង្កលក្ខណសម្បត្តិ ដើម្បីជនរួមជាតិនឹងនរចិត្តក្នុងការផលិត ធ្វើអាជីវកម្ម ផ្លាស់ថ្មីគ្រឿងសម្ភារៈ-បរិក្ខារ បច្ចេកវិជ្ជាផលិតកម្មប្រកបដោយប្រសិទ្ធភាព ដូច្នេះជីវភាពជនរួមជាតិមានភាពលំនឹងបង្គួរ អត្រាគ្រួសារគ្រាន់បើ គ្រួសារមានកើនឡើង គ្រួសារក្រីក្រថយចុះ។ ឆ្នាំ២០១១ ក្រុងមានគ្រួសារក្រីក្រ១.៦៩២/៨.៦៦៥ ស្រូបយកអត្រា ១៩,៥២% លើចំនួនសរុបនៃគ្រួសារជនជាតិភាគតិច។ មកទល់ដើមឆ្នាំ ២០១៤ គ្រួសារក្រីក្រថយចុះនៅត្រឹម១.០១៧ /៨៦៦៥ ស្រូបយកអត្រា ១១,៧៣% លើចំនួនសរុបនៃគ្រួសារជនជាតិភាគតិច។ ទន្ទឹមនឹងនោះ ការអភិវឌ្ឍន៍ផ្នែកវប្បធម៌សង្គម ក្នុងជនជាតិភាគតិចនៅលើភូមិសាស្រ្តក្រុងកឹងធើ មានភាពជាក់ស្ដែងតាមរយៈកម្មវិធី គោលការណ៍ គ្រោងការនានា។ល។ បណ្ដាសកម្មភាពវប្បធម៌តាមទំនៀមទម្លាប់ ជំនឿរបស់សហគមន៍បណ្ដាជនជាតិភាគតិចនៅភូមិភាគជានិច្ចកាល តែងបានឲ្យ តម្លៃខ្ពស់អត្តសញ្ញាណវប្បធម៌ជនជាតិតែងបានអភិរក្សនិងពង្រីក។ ជារៀងរាល់ឆ្នាំ ក្រុងបានបែងថវិការាប់រយលានដុងឧបត្ថម្ភវត្តខ្មែរជាច្រើន កសាងឈាបនដ្ឋាន ជួសជុលវត្តអារាម កសាងអគារ មហាសាមគ្គី ផ្ដល់ជូនទូកង ភ្លេងពិណពាទ្យ។ ក្នុងពិធីបុណ្យរបស់ជនជាតិភាគតិច ថ្នាក់ដឹកនាំ និងអង្គការមហាជននានាតែងចាត់ក្រុមទៅសួរសុខទុក្ខ ជូនអំណោយ បង្កគ្រប់លក្ខណសម្បត្តិជូនបងប្អូនជនជាតិ ប្រជុំជីវភាពទៅតាមទំនៀមទម្លាប់ប្រពៃណី សំដៅអភិរក្សនិងពង្រីកបណ្ដាបេតិក ភណ្ឌវប្បធម៌របស់ជនជាតិនីមួយៗ កសាងចំណងសាមគ្គីភាព ផ្សារភ្ជាប់ជន ជាតិនិងជនជាតិនៅលើភូមិសាស្រ្ត។ សំដៅបង្កលក្ខណសម្បត្តិជូនកូន ចៅជនជាតិខ្មែរ ចិន មានគ្រប់លក្ខណសម្បត្តិរៀនសូត្រ អភិរក្សនិងពង្រីកភាសា អក្សរសាស្រ្តជាតិរបស់ខ្លួន ។ ក្រុងបានវិនិយោគទុនបើក ទូលាយមូលដ្ឋាន សម្ភារៈ កសាងបន្ថែមបន្ទប់រៀន បំពេញបន្ថែមគ្រឿង បំពាក់ដល់សាលាចំណេះទូទៅជនជាតិអន្តេវាសិក សាលាបំពេវិជ្ជា និងប្រគល់ដីដល់សាលាចំណេះទូទៅឯកជនវៀត-ចិន ចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ២០១១។
ស្ដីពីទិសដៅនៃការងារជនជាតិក្នុងរយៈពេលខាងមុខ សមមិត្តឡេហុងយុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ឲ្យដឹង ដើម្បីពង្រីកនូវលទ្ធផលដែលសម្រេចបានបក្ខភាគ រដ្ឋអំណាចនិងប្រជាជនក្រុងប្ដេជ្ញាចិត្តខិតខំសម្រេចឲ្យបានល្អ នូវទិសដៅដែលបានដាក់ចេញ ធ្វើឲ្យមានភាពទម្លុះទម្លាយក្នុងការអភិវឌ្ឍន៍នៃខឿនសេដ្ឋកិច្ច-សង្គមកិច្ច ធានាការការពារសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម។ បន្តការរៀបចំអនុវត្តឲ្យបានជោគជ័យនូវសេចក្ដីសម្រេច៤៥-NQ/TW របស់ការិយាល័យនយោបាយ (នីតិកាលទីIX) ស្ដីពី" ការកសាង និងអភិវឌ្ឍក្រុងកឹងធើក្នុងដំណាក់កាលឧស្សាហូបនីយកម្មទំនើប ភាវូបនីយកម្មប្រទេសជាតិ " បន្តការអនុវត្តន៍ដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្តមជ្ឈិម៧ (នីតិកាលទីIX) ស្ដីពីការងារជនជាតិ និងផែនការនានារបស់គណៈកម្មាធិការប្រជាជនក្រុងកឹងធើ អំពីការអនុវត្តន៍យុទ្ធសាស្រ្តការងារជនជាតិដល់ឆ្នាំ២០២០ អនុវត្តគោលនយោបាយ ឧបត្ថម្ភមួយចំនួន ដោះស្រាយដីសង់ផ្ទះ និងដោះស្រាយការងារធ្វើជូនជនជាតិភាគតិចក្រីក្រ ជីវភាពជួបការលំបាកនៅលើភូមិសាស្រ្ត ក្រុងកឹងធើដំណាក់កាល២០១៣-២០១៥។ល។ ប្រមូលផ្ដុំពង្រីកនូវសក្ដានុពលបញ្ចេញកម្លាំងខិតខំអនុវត្តឲ្យបានជោគជ័យនូវសេចក្ដីសម្រេចមហាសន្និបាត បក្ខភាគក្រុងលើកទីXII អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច បង្កើនសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ។ បន្តការគិតគូរកែលម្អ លើកស្ទួយជីវភាពសម្ភារៈ និងស្មារតីក្នុងជនជាតិភាគតិច រួមចំណែកក្នុងទូទាំងប្រទេសអនុវត្តឲ្យបានជោគជ័យនូវសេចក្ដីសម្រេច មហាសន្និបាតលើកទី XII របស់បក្ស៕
តឹងភុក-ពេជ្រសឿន