គម្រប់៤៥ឆ្នាំអ៊ំហូជាទីគោរពបានលាចាកលោកនេះ ប៉ុន្តែសតិអា រម្មណ៍របស់អ៊ំស្តីអំពីតួនាទីរបស់បក្សនៅតែមានតម្លៃដដែលនិងមាន អត្ថន័យ បច្ចុប្បន្នភាពយ៉ាងជ្រាលជ្រៅ។
ម៉ោងធ្វើការរបស់លោកប្រធានហូជីមិញ ។ រូបៈ ឯកសារ
នៅក្នុងខ្លឹមសារនៃមត៌កសាសន៍ វគ្គពោលអំពីបក្សត្រូវបានអ៊ំដាក់ក្នុងនាទីចម្បង ហើយអ៊ំគូសបញ្ជាក់៖ "បក្សយើងជាបក្សកាន់អំណាច។ បក្ខជននិងកម្មាភិបាលម្នាក់ៗ ត្រូវតែជ្រួតជ្រាបសីលធម៌បដិវត្តន៍ ព្យាយាម ប្រិតសំចៃ សុចរិត ទៀងត្រង់ សមធម៌ មិនលំអៀង។ ត្រូវតែ រក្សាបក្ស យើងឲ្យបានស្អាតស្អំ ស័ក្តិសមជាអ្នកដឹកនាំ ជាអ្នកបម្រើស្មោះត្រង់ របស់ប្រជាជន"។
ចាប់ពីថ្ងៃបង្កើតបក្សរហូតមកទល់នឹងបច្ចុប្បន្ន ប្រវត្តិសាស្រ្តប្រជាជាតិ យើងបានបង្ហាញច្បាស់ៈ បក្សកុម្មុយនិស្តវៀតណាមជាកម្លាំងនយោ បាយតែមួយគត់ មានសមត្ថភាពគ្រប់គ្រាន់ធានាដឹកនាំបដិវត្តន៍វៀតណាមរីកចម្រើន ទទួលបានពីជ័យជម្នះមួយទៅជ័យជម្នះមួយ។ បក្សដឹកនាំសង្គមមិនត្រឹមតែដោយកម្មវិធីនយោបាយយុទ្ធសាស្រ្ត និងការកំណត់ទិសគោលការណ៍ គោលនយោបាយឬដោយការឃោសនាបញ្ចុះបញ្ចូល ចលនា រៀបចំនិងត្រួតពិនិត្យប៉ុណ្ណោះទេ សំខាន់គឺឆ្លងតាមរយៈ កងជួរឈានមុខរបស់យើង នោះគឺកម្មាភិបាល បក្ខជនឆ្នើមទាំងខាង ឆន្ទៈ ស្នាដៃ បញ្ញា គុណសម្បត្តិនិងសមត្ថភាព។
បក្សយើងជាតំណាងស្មោះត្រង់ ដើម្បីផ្តល់នូវប្រយោជន៍របស់វណ្ណៈកម្មករ កសិករនិងទូទាំងប្រជាជាតិដូចបានលើកឡើង៖ "បក្សយើងមហិមា ពីព្រោះក្រៅពីប្រយោជន៍របស់វណ្ណៈរបស់ប្រជាជនរបស់ប្រជាជាតិ បក្សយើងគ្មានចង់បានប្រយោជន៍អ្វីឡើយ"។ ទោះបីនៅទីណា ធ្វើការងារអ្វី បក្សយើងក៏បានប្រជាជនជួយលាក់បាំង ឧបត្ថម្ភគាំទ្រទាំងខាងសម្ភារៈ និងស្មារតី ពុំនោះសោត ហា៊នលះបង់ទាំងជីវិត ដើម្បីការពារមូលដ្ឋាន បដិវត្តន៍រក្សាសម្ងាត់របស់បក្ស។ ដើម្បីមិនធ្វើឲ្យប្រជាជនបាត់ ជំនឿ បក្សយើងតែងរក្សាខ្ជាប់នូវឆន្ទៈតស៊ូប្រយុទ្ធ ពង្រឹងគោលជំហរ ឥទ្ធានុភាព នយោបាយនិងភាពក្លាហានរបស់អ្នកកុម្មុយនិស្ត ដើម្បីដឹកនាំនាវាបដិវត្តន៍វៀតណាមឆ្លងផុតពីព្យុះសង្ឃរា។
បក្សជានិច្ចកាលយកចិត្តទុកដាក់គិតគូរតាំងពីកិច្ចការធំ "ធ្វើឲ្យមាតុភូមិ រឹងមាំ ជនរួមជាតិសម្បូរសប្បាយ" រហូតដល់កិច្ចការតូច" សៀងត្រប់ប្រហុក អំបិល" ជូនប្រជាជនគ្រប់ៗរូប ស័ក្តិសមនឹងឋានៈបក្សបដិវត្តន៍ពិតប្រាកដ គឺជាបក្សមួយរបស់ប្រជាជនដើម្បីប្រជាជន។ទំនាក់ទំនងរវាង " បក្សជាអ្នកដឹកនាំ"និង "ជាអ្នកបម្រើស្មោះត្រង់របស់ប្រជាជន" មានភាពជិតស្និទ្ធ សារីរាង្គកាល បើខ្វះនូវកត្តាណាមួយ បក្សនឹងគ្មានមូលហេតុ ណាដើម្បីឋិតថេរនោះទេ។ លើកកម្ពស់គុណសម្បត្តិ សមត្ថភាពដឹកនាំ និងកម្លាំងតស៊ូប្រយុទ្ធរបស់បក្ស មិនត្រឹមតែអនុវត្តបានល្អនូវមុខងារ តួនាទី "អ្នកដឹកនាំ" ប៉ុណ្ណោះទេសំខាន់គឺបំពេញភារកិច្ចសព្វគ្រប់របស់" អ្នកបម្រើស្មោះត្រង់របស់ប្រជាជន" ។
ជាអ្នកបម្រើ គឺត្រូវមានគុណសម្បត្តិស្វាមីភក្តិ ព្យាយាមប្រិតសំចៃ សុចរិត ទៀងត្រង់ គិតគូរជូនប្រជាជនជាមុន ទើបគិតគូរដល់ខ្លួនឯងជាខាងក្រោយ។ ជាអ្នកដឹកនាំ គប្បីមានបញ្ញា ចំណេះដឹង សមត្ថភាពវាងវៃជាងអ្នកដទៃ មានទស្សនវិស័យទូលំទូលាយ គោរពនិងពង្រីកសិទ្ធិ ធ្វើម្ចាស់របស់ប្រជាជន។ ហេតុនេះ ដើម្បីស័ក្តិសមនឹងវាសនារបស់ខ្លួន បក្សត្រូវមានគុណធម៌ ទេពកោសល្យ ស្លូតត្រង់និងវាងវៃ៕
ង្វៀនវ៉ាំងហាយ(Chinhphu.vn)-មុនី