29/09/2015 - 15:15

ដុងថាញ់ខិតខំកសាងជនបទថ្មី

ឃុំ​​​ដុង​ថាញ់ ទី​រួម​ខេត្ត​ប៊ិញ​មិញ ខេត្ត​វិញ​ឡុង សម្រេច​១៩/១៩​លក្ខឋាន​កសាង​ជន​បទថ្មី​ និង​កំ​ពុង​រង់​ចាំ​ទទួល​ស្គាល់​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​​ថ្មី។

 កម្មាភិបាលឃុំដុងថាញ់ផ្តល់យោបល់របៀបចិញ្ចឹមសត្វជូន ដល់គ្រួសារកសិករ។ 

លោក​ហ្វិញ​វាំុ​ងបែ​បា អនុ​ប្រ​ធានគ​ណៈក​ម្មាធិ​ការ​ប្រ​ជា​ជន​ឃុំ​ដុង​ថាញ់ ឲ្យ​ដឹង៖" នៅ៦​ខែ​ដើម​ឆ្នាំ​២០​១៥​  ដុង​ថាញ់​កាត់បន្ថយ​គ្រួ​សារ​ក្រី​ក្រ បានចំ​នួន​៦០ ក្នុង​នោះ មាន​គ្រួសារ​ខ្មែរ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ចំ​នួន​៤០  ដូច្នេះ​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ឃុំ​ត្រូវ​បានបន្ថយ​នៅ​១១៨​គ្រួ​សារ។ អត្រា​គ្រួ​សារ​ក្រី​ក្រ​ របស់ឃុំគឺ​៤,៧% កាត់​បន្ថយ​៣% បើ​ប្រៀបធៀបជា​មួយ​នឹងឆ្នាំ​២០១៤ ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី។​ សម្រេច​បាន​លទ្ធ​ផល​ដូច្នេះ អាស្រ័​យ​ដោយ​ការ​ខិត​ខំ​ពេញ​ទំ​ហឹងរបស់​គណៈ ផ្នែក អង្គកា​រ​ម​ហា​ជន​នា​នា​នៅ​ភូមិ​ភាគ និង​អង្គ​ភាព​នី​មួយៗ ដែល​ទទួល​គាំ​ពារ​គ្រួ​សារ​ក្រី​ក្រ​ពី​២​ដល់​​៣​គ្រួ​សារ​"។ លោក​បែបា ឲ្យ​ដឹង​បន្ថែម​៖  លក្ខ​ឋាន​កាត់​បន្ថយអត្រា​គ្រួ​សារ​ក្រីក្រ ជា​លក្ខ​ឋាន​មួយ​ក្នុង​ចំណោម​លក្ខ​ឋាន​លំ​បាក​ៗ ម៉្លោះ​ហើយ ឃុំ​ប្រ​មូល​ផ្តុំ​នៅ​រាល់​ប្រ​ភព​កម្លាំង ដើម្បី​ខិត​ខំ​កាត់​បន្ថយ​គ្រួ​សារ​ក្រី​ក្រ តាម​លក្ខ​ឋាន​ជន​បទ​ថ្មី។​ វិ​ធាន​ការ​មួយក្នុង​ចំ​ណោម​វិ​ធាន​ការ​សំខាន់​ៗ ដែល​លើក​ឡើង​គឺ​ប្រ​គល់​អង្គ​ការ​ម​ហា​ជន​នៅ​ភូមិ​ភាគ​ត្រួត​ពិ​និត្យ​នៅ​​តាម​គ្រួ​សារ​ក្រីក្រ​។

បង​ស្រី​សេីុង​ធី​ង៉ា ជា​គ្រួសា​រ​ខ្មែរ​ក្រី​ក្រ​បាន​ស​មា​គមនា​រី​ទទួល​គាំពារ​គឺ​ជា​គ្រួ​សារ​ទើប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ចែក​រំ​លែក​៖" អា​​ស្រ័យ​ប្រ​ភព​ទុន និង​បាន​បង​ប្អូន​នា​រី​ពិ​គ្រោះ​យោ​បល់​ខ្ញុំ​សម្រេច​ចិត្ត​ទិញបន្លែលក់នៅ​នឹង​ផ្សារ។ ដោយ​បាន​បងប្អូន​នារី​ជួយទិញ ដូច្នេះ​ខ្ញុំរកបាន​ប្រាក់ចំណូល​លំ​នឹង​ប្រ​ចាំ​ថ្ងៃ​។ កាលពីដើម​ឆ្នាំ២០១៥ គ្រួសារខ្ញុំ​បាន​ចាក​ផុតពីភា​ព​ក្រី​ក្រ និង​សង​បំ​ណុលរួច​ស្រ​ឡះ ឥឡូវ​បានបុ​ល​ទុនសា​ជា​ថ្មី​ដើម្បី​ពង្រីក​ការ​លក់​ដូរ​ជា​បន្ត​"។ ភាព​រីករាយរបស់​បងស្រី​ង៉ា ក៏​ដូច​ជា​ភាព​រីក​រាយ​របស់​គ្រួ​សារ​ក្រីក្រក្នុ​ង​ឃុំជា​ង៦០​គ្រួសារ​ដែល​ចាក​ផុត​ពីភាព​ក្រីក្រ។ ជាក់​ស្តែង​សឲ្យ​ឃើញ​ថា គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​របស់ឃុំ​គ្មាន​គ្រួ​សារ​ក្រ​ឡើង​វិញ ពិ​សេស​គឺ​មាន​គ្រួ​សារ​ជាច្រើន​ឈាន​ឡើង​ធូរ​ធារ​។

ទន្ទឹម​នឹង​លក្ខ​ឋាន​គ្រួ​សារ​ក្រី​ក្រ លក្ខ​ឋាន​ខាង​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​ៗ​ក្នុង​ឃុំ​ក៏​សម្រេច​លក្ខ​ឋាន​ជន​បទ​ថ្មី​។ នេះ​ក៏​ជា​លក្ខ​ឋាន​មួយដ៏​លំ​បាក​ក្នុង​ក្រម​លក្ខ​ឋាន​ឃុំ​ជន​បទ​ថ្មី​។ ដុង​ថាញ់ ជា​ឃុំ​តំ​បន់​ឆ្ងាយ មានជន​រួម​ជាតិ​ខ្មែររ​ស់​នៅ​ជិត​៣០​% ចំណូល​មធ្យម​ភាគ​នៅទាប​ បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ឃុំ​នៅ​ជិតខាង​។ ថ្វីបើ​ដូច្នោះ ចាប់​ពីដើម​ឆ្នាំ​មកទល់​បច្ចុប្បន្ន  អា​ស្រ័យ​សហ​ការ​ជាមួយ​នឹង​មន្ទីរការ​ងារ-យុទ្ធជន​ពិការ និង​សង្គម​កិ​ច្ច និង​មណ្ឌលឧស្សាហកម្មនានា ឃុំ​ដុង​ថាញ់​បាន​ឧទ្ទេស​នា​ម​ការ​ងារ​ធ្វើ​ជូន​ពល​ករ-កា​រិនី​នៅ​ភូមិ​ភាគ​ជាង៥០០​នាក់។​ ជា​មួយ​នឹង​ប្រាក់​បៀ​វត្សរ៍​ពី​៧​ដល់​៨លានដុង​/ខែ​ធ្វើ​ការ​នៅវិញ​ឡុង​កឹងធើ ដូច្នេះពល​ករ-ការិនីរកបាន​ប្រាក់ចំ​ណូលលំនឹង។ ក្រៅ​ពីនោះ គ្រួ​សារ​ដែល​មាន​ដី​ផលិត​កម្ម ក៏​បាន​កម្មា​ភិបាលកសិកម្ម​ណែនាំ​ផលិតតាមទម្រង់​រូបភាព​វាល​ស្រែគំ​រូ​ធំ ចម្ការ​ជំ​នាញ​ដាំ​ក្រូច​តាម​បទ​ដ្ឋាន​VIETGAP។ ចំពោះករណី​គ្រួសារមានដីផលិត​កម្មតិច​តូច ឬក៏​គ្មានកម្លាំងពល​កម្ម​និង​បាន​រៀប​ចំរៀនរបរ បច្ចុប្បន្ន ឃុំ​មាន​ភូមិ​របរ​ត្បាញ​ត្រ​កៀត​បោង កាត់ដេរ​​ទាក់ទាញ​ពលក​រ-ការិនី​ចូល​រួម​ជាង​១០០​នាក់​។  ឆ្លង​តាម​នោះ ចំ​ណូល​មធ្យ​ម​ភាគ​លើ​មនុស្ស​ម្នាក់​ៗ របស់​ឃុំ​ដុង​ថាញ់ ត្រូវ​បាន​កើន​ពី​២៦​លាន​​ដុងទៅ២៩​លានដុង/ឆ្នាំ។

លោក​សេី​ុង​រឿ អនុ​ប្រធានគណៈកម្មា​ធិ​ការ​ប្រ​ជា​ជនឃុំដុងថាញ់​ បញ្ជាក់​៖"​បន្ទាប់​ពី​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី ដុង​ថាញ់​នឹងបន្ត​ការ​លើកកម្ពស់​គុណភាព​លក្ខ​ឋាន ដើម្បី​ជីវ​ភាព​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែមាន​ភាព​ប្រ​សើរ​ឡើង​"៕

 

ថាច់​ថាញ់ភូ-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​សេី​ុង​រឿ