មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

07/09/2015 - 16:21

បក្ខជនវ័យក្មេងធ្វើសេដ្ឋកិច្ចពូកែ

ថាច់​ហាញ់​ហឿង បក្ខ​ជន​វ័យ​ក្មេង​នៅ​ភូមិ​ក្រ (កណ្ដាល) ឃុំអាងក្វាង​ហឺវ ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ​។ មិន​ត្រឹម​តែ​សកម្ម​ក្នុង​ការ​ងារ​នៅ​ភូមិ​ភាគ​ប៉ុណ្ណោះ​ទេ  ប៉ុន្តែ​ថែម​ទាំង​ជា​គំ​រូ​ឈាន​មុខ​ក្នុង​ទម្រង់​រូប​ភាព​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។

ថាច់​ហាញ់​ហឿង​ លេ​ខា​សា​ខា​បក្ស​និង​ជា​ប្រ​ធាន​ភូមិ​ក្រ​​កណ្ដាល​។

បង​ហឿង ឲ្យ​ដឹង​៖ ក្នុង​អំ​ឡុង​ឆ្នាំ​នោះ ទម្រង់​រូប​ភាព​ចិញ្ចឹម​សត្វ​លើ​ភូមិ​សាស្រ្ត​ឃុំ​ភាគ​ច្រើន​រង​ការ​ខ្ស័យ​ធន ប៉ុន្តែ​ទម្រង់​រូប​ភាព​ចិញ្ចឹម​សត្វ​គ្រួសារ​បង​កាក់​កប​ជា​បន្ត​បន្ទាប់​។ សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ដូច្នេះ អា​ស្រ័យ​អនុ​វត្ត​បាន​ល្អ​នូវ​វិ​ធាន​ការ​បង្ការ​ប្រ​ឆាំង​រោគ​រាល​ដាល​លើ សត្វ​ចិញ្ចឹម​។ រៀង​រាល់​ឆ្នាំ ប្រាក់​ចំ​ណូល​បាន​មក​ពី​ការ​លក់​ជ្រូក​និង​គោ ក្រោយ​ពី​ផាត់​ទាត់​នៅ​ចំ​ណេញ​ជិត​៥០​លាន​ដុង​។ គួប​ផ្សំ​នឹង​ដី​ស្រែ​ទាំង​៨​កុង​របស់​គ្រួ​សារ ធ្វើ​ស្រែ​២​រដូវ​ដាំ​ពោត​បង្កាត់​១​រដូវ​។ អា​ស្រ័យ​ដោយ​អភិ​វឌ្ឍ​ព្រម​ៗ​គ្នា​នូវ​ការ​ដាំ​ដុះនិង​ចិញ្ចឹម​សត្វ ក្នុង​មួយ​ឆ្នាំ​ៗ​គ្រួ​សារ​បង ហឿង​រក​បាន​ប្រាក់​ចំ​ណូល​ជាង​៧០​លាន​ដុង ពី​ទម្រង់​រូប​ភាព​សេដ្ឋ​កិច្ច ចម្រុះ​ក្រោយ​ពី​ផាត់​ទាត់​រួច​ស្រេច​។
កើត​ឡើង​នឹង​ធំ​ដឹង​ក្ដី​ក្នុង​តំ​បន់​ជន​បទ​ក្រី​ក្រ បាន​ជំ​រុញ​ឲ្យ​បក្ខ​ជន​វ័យ​ក្មេង​ហាញ់​ហឿង ខិត​ខំ​ប្រឹង​ប្រែង​ជម្នះ​រាល់​ការ​លំ​បាក ស្វែង​រក​ទម្រង់​រូប​ភាព​រក​ស៊ី​ថ្មី ដើម្បី​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​តាម​ទម្រង់​រូប​ភាព​សេដ្ឋ​កិច្ចចម្រុះ។​ ហ៊ាន​គិត​ហ៊ាន​ធ្វើ ឆ្នាំ​២០០៧ បងបាន​វិ​និ​យោគ​ទុន​កសាង​ទម្រង់​រូប​ភាព​ផលិត​កម្ម ដាំ​ដុះ​និ​ង​ចិញ្ចឹម​សត្វ​និង​ក្លាយ​ជា​ទម្រង់​រូប​ភាព គំ​រូ​មាន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។

ជា​មួយ​នឹង​តួ​នា​ទី​លេ​ខា​សា​ខា​បក្ស​និង​ជា​ប្រ​ធាន​ភូមិ ផ្ដើម​ពី​ភាព​ជាក់​ស្ដែង​របស់​ខ្លួន បង​បាន​ដាក់​សំ​ណើ​នឹង​បក្ខ​ភាគ​ឃុំ​កសាង​កម្ម​វិ​ធី​ស​កម្ម​ភាព​របស់​បក្ខ​ភាគ ក្នុង​នោះ​បក្ខ​ជន​ជា​គំ​រូ​ឈាន​មុខ​ដើម្បី​ប្រ​ជា​ជន​ធ្វើ​តាម និង​សហ​ការ​រៀប​ចំ​បើក​ថ្នាក់​ហ្វឹក​ហាត់​បច្ចេក​ទេស​ដាំ​ដុះ ចិញ្ចឹម​សត្វ​ជា​ប្រ​ចាំ។ បង​ហឿង សំ​ណេះ​សំ​ណាល​៖ ​"ជា​អ្នក​ចូល​រួម​ការ​ងារ ក្នុង​ភូមិ​ភាគ​គប្បី​ជា​គំ​រូ​ឈាន​មុខ​ក្នុង​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​គ្រួ​សារ ព្រោះ​នេះ​គឺ​​ជា​កត្តា​ដ៏​សំ​ខាន់​ផ្ដើម​ពី​នោះ​គប្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​បើក​ទូ​លាយ​ទម្រង់​រូប​ភាព​នេះ ដើម្បី​ប្រ​ជា​ជន​ក្នុង​ភូមិ ជា​ពិ​សេស​យុវ​ជន​មាន​ឱ​កាស​បាន​ចូល​រួម និង​ខិត​ជិត​ជា​មួយ​នឹង​ទម្រង់​រូប​ភាព​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ តាម​ទិស​ដៅ​៖ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួសារ​និង​ធ្វើ​មាន ធ្វើ​បាន​លើ​ដី​ស្រែ​ស្រុក​កំ​ណើត​"។ អា​ស្រ័យ​ហេតុ​នោះ នៅ​លើ​ភូមិ​សាស្រ្ត ឃុំ​អាង​ក្វាង​ហឺវ  បច្ចុប្បន្ន​មានទម្រង់​រូប​ភាព​ដាំ​ដុះ ចិញ្ចឹម​សត្វ​ជាច្រើន​ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។

 លោក​លឺវ​វិញ​ភូ លេ​ខា​បក្ស​ឃុំ​អាង​ក្វាង​ហឺវ បញ្ជាក់​៖ "សម​មិត្ត​ថាច់​ហាញ់​ហឿង ជា​បក្ខ​ជន​ស​កម្ម​ក្នុង​ការ​ងារ​ប៉ិន​ក្នុង​ទម្រង់​រូប​ភាព​ផលិត​កម្ម​។ ឈាន​មុខ​ក្នុង​រាល់​ស​កម្ម​ភាព ចលនា​ជា​ពិ​សេស​ប្រ​មូល​ផ្ដុំ​បាន​នូវ​កម្លាំង​ម​ហា​ជន​ចូល​រួម​ក្នុង​ស​កម្ម​ភាព​ពល​កម្ម​ផលិត​ក្នុង​ភូមិ​ភាគ  ដូច​ជា​៖ ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ ដាំ​ដំ​ណាំ​ក្នុង​វាល​ស្រែ​..."។ ជា​មួយ​នឹង​លទ្ធ​ផល​សម្រេច​បាន​ក្នុង​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច បង​ហឿង បាន​ស្ថា​ប័ន​ស​មត្ថកិច្ច​ឃុំ ស្រុក​និង​ខេត្ត​ជូន​លិ​ខិត​សរ​សើរ​ជា​ច្រើន​ក្នុង​ការ​រួម​ចំ​ណែក​កសាង​និង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​កិច្ច​នៅ​ភូមិ​ភាគ​៕

ពេជ្រសឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ថាច់​ហាញ់​ហឿង