18/08/2015 - 08:54

មុខមាត់ថ្មីនៃស្រុកឡុងភូ

ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង មាន​ជន​រួម​ជាតិ​ខ្មែររស់​នៅ​ជាង​២៨,៥%​។ ការ​វិ​និ​យោគ​ទុន​របស់​បក្ស​និង​រដ្ឋ ក្នុង​រយៈ​ពេល​កន្លង បាន​ជួយ​ឲ្យ​ស្រុក​ឡុង​ភូ មាន​ការ​រីក​ចម្រើន​ខាង​ហេដ្ឋា​រចនា​សម័្ពន្ធ​សេដ្ឋកិច្ច-សង្គម​កិច្ច​​របស់​ស្រុកកាន់តែ​រីក​ចម្រើន​។

ផ្លូវ​គមនា​គមន៍​ជន​បទ​របស់​ស្រុក​សុទ្ធ​តែ​ក្រាល​បេ​តុង រួម​ចំ​ណែក​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​កិច្ច​។​

តាម​ប្រសា​សន៍ ​លោកគឹម​ហែន ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន ស្រុក​ឡុង​ភូ ឲ្យ​ដឹង​៖ រយៈ​ពេល​៤​ឆ្នាំក​ន្លង ស្រុក​កៀរ​គរ​ទឹក​ប្រាក់​បានជាង​៩៩​ពាន់​លាន​ដុង ដើម្បី​វិ​និ​យោគ​ទុន​កសាង​ហេដ្ឋារ​ចនា​សម័្ពន្ធ​សំ​ខាន់​ៗជាង​២០០​សំណ​ង់ បង្ក​លក្ខណ​សម្បត្តិ​ឲ្យការ​អភិវឌ្ឍន៍សេ​ដ្ឋ​កិច្ច-សង្គម​កិច្ច​លើ​ភូមិ​សាស្រ្ត​។ មក​ទល់​ពេល​នេះ ប្រ​ព័ន្ធ​គមនា​គមន៍​ជន​បទ​ធា​រា​សាស្រ្ត អគ្គិ​សនី ទឹក​ប្រើ​ប្រាស់អ​គារ​សិក្សា​ដំ​ណាក់​សុ​ខា​ភិ​បាល​ ។ល។ ជា​សារ​វ័ន្ត​បម្រើ​ការបាន​ល្អ​សម្រាប់​ការ​បង្ក​បង្កើន​ផល​និង​ប្រើ​ប្រាស់​របស់​ប្រ​ជា​ជន​។ បច្ចុប្បន្ន​ ការ​អភិ​វឌ្ឍន៍​ឃុំ​ដាយ​ង៉ាយ​ឲ្យ​ទៅ​ជា​ទី​ប្រ​ជុំ​ជន​ត្រូវ​បាន​រដ្ឋា​ភិ​បាល​ផ្តល់​សច្ចា​ប័ន​រីឯ​ឃុំ​ត្រឿង​ខាញ់ ត្រូវ​បាន​ទទួល​ស្គាល់​ជា​ឃុំ​សម្រេច​លក្ខ​ឋាន​ទី​ក្រុង​ប្រ​ភេទ​V។

ឧត្តម​ភាព​របស់​ស្រុក​ឡុង​ភូ នោះ​គឺបង្ក​បងើ្កនផល​កសិ​កម្ម សំ​ខាន់​គឺ​ដំ​ណាំ​ស្រូវ​ម្ល៉ោះ​ហើយ​រយៈ​ពេល​កន្ល​ង ស្រុក​បាន​ផ្តុំ​កម្លាំង​បង្កើន​ប្រព័ន្ធ​ធា​រា​សាស្រ្ត​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ការ​ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស ប្រើ​ពូជ​ដំ​ណាំថ្មី​ៗសម្រាប់បង្ក​បង្កើន​ផល ក​សាង​វាល​ស្រែ​ធំ​; អនុ​វត្ត​បាន​ល្អ​នូវ​គ្រោង​ការ​យន្ត​កម្ម​ក្នុង​ការ​ប្រ​មូល​ផល​ស្រូវ​។ល។ អា​ស្រ័យ​ហេតុ​នោះ ទិន្ន​ផល​និង​បរិ​មាណ​ផល​ដំ​ណាំ សត្វ​ចិញ្ចឹម​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង​ជា​លំ​ដាប់​។ ពិ​សេស​គឺ​ផ្ទៃ​ដី​ផលិត​ស្រូវ​របស់​ស្រុក​ចំ​នួន​១៥.៥០០​ហិក​តា ​មាន​តម្លៃ​ផលិត​កម្ម​ជា​មធ្យម​ភាគ​សម្រេច​ជាង​១២៧​លាន​ដុង​/ហិក​តា/​ឆ្នាំ លើស​ផែន​ការ​នៃ​សេចក្តី​សម្រេច​ជាង​៥៨,៧% និង​កើន​ទ្វេ​ដង​បើ​ធៀប​ជា​មួយនឹង​ឆ្នាំ​២០​១០​។ ពូគឹម​ជី​ថៀង នៅ​ភូមិ​បឹង​ធំ ឃុំ​ឡុង​ភូ ស្រុក​ឡុង​ភូ ឲ្យ​ដឹង​៖ "ដោយ​សារ​មាន​ផ្លូវ​គម​នា​គមន៍​ជ​នប​ទ​ចុះ​ដល់​ភូមិ​ស្រុក មាន​ប្រ​ឡាយ​នាំ​ទឹក​សាប​សម្រាប់​បង្ក​បង្កើន​ផល​ខួប​ប្រាំ​ង​វស្សា ម្ល៉ោះហើយ​កសិករ​ផលិត​ស្រូវ​បាន​៣រដូវ​/ឆ្នាំ​។ ក្នុង​ការ​បង្កប​ង្កើន​ផល​ទៀត​សោត ភាគ​ច្រើន​មា​មីង​កសិករ​សុទ្ធ​សឹង​អនុ​វត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត​ជ្រើស​រើសពូ​ជស្រូវ​អតិ​ផល មាន​ដូច​៖ ST; OM49000; RVT។ល។ ជា​ពូជ​ផ្តល់​ទិន្ន​ផល​និង​គុណ​ភាព​ខ្ពស់ បាន​ជា​ជីវ​ភាព​របស់​កសិ​ករ​ខ្មែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ធូរ​ធារ​គ្រាន់​បើ​"។

អស់​រយៈ​ពេល​៤​ឆ្នាំ​អនុវត្ត​ការ​កសាងជន​បទ​ថ្មី បច្ចុប្បន្ន នៅ​លើភូមិ​សាស្រ្តស្រុ​ក​មាន​ឃុំ​ត្រឿង​ខាញ់​គឺ​ជា​ឃុំ​មាន​ជនរួម​ជាតិខ្មែររស់​នៅ​កុះ​ករ​ដំ​បូង​ត្រូវ​បាន​ទទួលស្គាល់​ជា​ឃុំសម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។ រី​ឯ​ឃុំ​តឹង​ថាញ់ បាន​សម្រេច​លក្ខ​ឋាន​ជន​បទ​ថ្មី​ទាំង​១៩​លក្ខ​ឋាន ឃុំឡុង​ឌឹក សម្រេច​បាន​១៥​លក្ខ​ឋាន ឃុំ​ដ​ទៃ​ពី​នោះ​សុទ្ធ​តែ​សម្រេច​បាន​ពី​១១​ដល់​ ១៣​លក្ខ​ឋាន​នៃ​ឃុំជន​បទ​ថ្មី។ លោក​គឹម​ហែន​ គូ​សបញ្ជាក់​៖ "មុខ​មាត់ជន​បទ​នៅស្រុក​ឡុង​ភូ ពី​មួយ​ថ្ងៃ​ទៅមួ​យ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន ជីវ​ភាព​សម្ភារៈ​ស្មារតី​របស់​ប្រ​ជាជន​នៅទី​នេះ ត្រូវ​បាន​លើក​ស្ទួយ​ហេដ្ឋា​រចនាសម័្ពន្ធជន​បទ​មាន​ការ​អភិវឌ្ឍន៍​។ល។ នេះគឺ​ជាគ្រឹះ​ធារ​ដើម្បី​ស្រុក​ឡុង​ភូ ឈាន​ឡើង​អភិ​វឌ្ឍ​ជាងទៀ​ត​ក្នុង​រយៈ​ពេល​ខាង​មុខ​"៕

 

យ្វី​អា​ញ់-លី​សៀ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកគឹម​ហែន