ក្រុងវីថាញ់ ខេត្តហូវយ៉ាង មានជនរួមជាតិខ្មែររស់នៅចំនួន៩៨០គ្រួសារ។ មាមីងរស់នៅប្រមូលផ្ដុំភាគច្រើន គឺនៅសង្កាត់III សង្កាត់IV និងឃុំ២គឺហ្វាឡុវនិងវីតឹង។ អាស្រ័យដោយគោលនយោបាយវិនិយោគទុនរបស់រដ្ឋ ជូនចំពោះមុខសញ្ញាដែលជួបការលំបាក ពិសេសទើបជីវភាពរបស់មាមីងខ្មែរនៅក្រុងវីថាញ់ មានការផ្លាស់ប្ដូរយ៉ាងច្បាស់ក្រឡែត។ល។
|
ផ្លូវឆ្ពោះទៅកាន់ភូមិថាញ់ឡើយ ឃុំហ្វាឡុវ ក្រុងវីថាញ់ បានចាក់កៅស៊ូរួចរាល់។
|
ផ្លូវចូលទៅកាន់ភូមិស្រុកដែលមានជនរួមជាតិខ្មែររស់នៅកុះករ ស្ទើរតែទាំងអស់ សុទ្ធសឹងក្រាលដាន ចាក់ក្រួសឬក្រាលកៅស៊ូ។ ផ្លូវមួយចំនួន រថយន្តអាចបើកបរបានងាយស្រួល ដូចជាផ្លូវចូលទៅកាន់ភូមិថាញ់ភូ ឃុំហ្វាឡុវ ឬផ្លូវឆ្ពោះទៅកាន់មណ្ឌល៣ សង្កាត់ IV។ ផ្លូវដានសម្រាប់ម៉ូតូ បើកបរក៏បានកសាងសម្រេចរួចរាល់ជាបន្តបន្ទាប់ ដូចជាផ្លូវកាត់ទៅភូមិថាញ់ភូ ឃុំហ្វាឡុវប្រវែងប្រហែល១.០០០ម៉ែត្រ ផ្លូវភូមិបាហម ភូមិថាញ់ឡើយ ឃុំហ្វាឡុវប្រវែងជាង៥០០ម៉ែត្រឬផ្លូវចូលទៅកាន់ភូមិ៧ ឃុំវីតឹង។ល។ លោកង្វៀងវុាំងអឹង ប្រធានការិយាល័យជនជាតិក្រុងវីថាញ់ ខេត្តហូវយ៉ាង ឲ្យដឹងៈ "ក្រៅពីការបង្កើនកម្រិតពង្រីកបន្ថែមផ្លូវ ដានការិយាល័យជនជាតិនៅទាំងកសាងផែនការ និងសហការជាមួយនឹងអង្គភាពនានា កសាងស្ពានបេតុង ដើម្បីងាយស្រួលឲ្យប្អូនៗសិស្សា នុសិស្សទៅសាលា និងមាមីងនៅតាមភូមិស្រុកធ្វើដំណើរទៅមក។ អាស្រ័យហេតុនោះ រយៈពេលកន្លង ស្ពានវត្ត ស្ពានភូមិកណ្ដាល ស្ពានដងយ៉ុង។ល។ បានដាក់ឲ្យប្រើប្រាស់ជាហូរហែ បង្កនូវក្ដីរីករាយនិងទំនុក ចិត្តសម្រាប់មាមីងនៅតំបន់នេះ"។ ប្អូនធីង៉ុកត្រិញ នៅភូមិថាញ់ភូ ឲ្យដឹងៈ" ផ្លូវធ្វើហើយម្ដាយប្អូនក៏ទិញកង់ឲ្យប្អូនឌុបប្អូនទៅរៀន។ ជិះកង ទៅរៀនលឿន គឺងាយស្រួលជាង ហេតុនេះប្អូនទៅរៀនអត់ខានពេលណាឡើយ "។ បងយ័ញថឹម ផ្ទះនៅភូមិថាញ់ឡើយ ឲ្យដឹងៈ "ខ្ញុំដាំបន្លែខួបឆ្នាំ ដូចជាជន្លង់ផ្ទីដូង ដើមងប់និងពោតបារាំង។ល។ នៅពេលល្ងាច ខ្ញុំបេះបន្លែទាំងនេះ ព្រឹកឡើងឲ្យប្រពន្ធយកទៅលក់ឯផ្សារវីថាញ់។ ខ្ញុំនៅផ្ទះធ្វើស្រែ ថែទាំដំណាំ ធ្វើដូច្នេះទើបមានប្រាក់ចេញចូល។ ពីមុន ចួនកាលក្នុងមួយខែទើបបានទៅផ្សារម្ដង ពីព្រោះត្រូវធ្វើដំណើរដោយទូកពិបាកខ្លាំងណាស់" ។ ចំណែកបងស្រីយ័ញធីហុង ស្នាក់នៅផ្ដុំភូមិជាមួយបងថឹមដែរ ឲ្យដឹងៈ "មុននេះ នៅតាមដងព្រែកមានអ្នកលក់ដូរ ផលិតផលច្រើនណាស់ ប៉ុន្តែឥឡូវនេះលែងមានទៀតហើយ អាស្រ័យ បច្ចុប្បន្នផ្ទះណាក៏មានម៉ូតូទាំងអស់ គ្រាន់តែបើកបរមួយសន្ទុះ គឺដល់ផ្សារហើយ ម្យ៉ាងទិញអីវ៉ាន់តម្លៃក៏ថោកជាង" ។
រយៈពេលកន្លង បណ្ដាកម្មវិធីគ្រោងការសម្រាប់បងប្អូនជនជាតិ ភាគច្រើនតែងបានរដ្ឋាភិបាល និងខេត្តហូវយ៉ាងវិនិយោគទុននៅភូមិសាស្រ្តក្រុងវីថាញ់។ គ្រាន់តែគិតដោយឡែកក្នុងប៉ុន្មានខែដើមឆ្នាំ២០១៤ មានកម្មវិធី គ្រោងការជាច្រើនត្រូវបានអនុវត្តសម្រេចជាសារវន្ត ដូចជាសំណង់ផ្លូវវឿងបុង សំណង់ឈាបនដ្ឋាន ស្ពាននៅតំបន់ខ្មែរ ខ្លោងទ្វាររបងវត្តពោធិរង្សី។ល។ ទន្ទឹមនឹងនោះក្រុងរក្សាទុកនិងពង្រីកគម្រោងជំនួយ អភិវឌ្ឍផលិតកម្មជាមួយនឹងប្រភពទុនសរុប១០០លានដុង សម្រាប់ទម្រង់រូបភាព២ គឺម៉ាស៊ីនបូមទឹកនិងម៉ាស៊ីនភ្ជួររាស់នៅឃុំហ្វាឡុវ។ ទូ ទាំងក្រុងវីថាញ់មានគ្រួសារជនជាតិខ្មែរចំនួន៩៨០គ្រួសារ ក្នុងនោះមាន៥៩៧គ្រួសារ បានជំនួយដោយផ្ទាល់តាមរយៈសេចក្ដីសម្រេច១០២/ QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ដោយថវិកាសរុបជាង១៨០ លានដុង។ល។ អាស្រ័យដោយការវិនិយោគទុនព្រមៗ គ្នារបស់រដ្ឋាភិបាល មាមីងជនជាតិខ្មែរនៅតំបន់ជ្រៅ តំបន់ឆ្ងាយរបស់ក្រុងវីថាញ់ បានទទួលប្រយោជន៍គ្រប់គ្រាន់ ពីបណ្ដាគោលនយោបាយសុខុមាលភាពសង្គមរបស់រដ្ឋ។ អគ្គិសនី ទឹកស្អាត បានតភ្ជាប់ដល់ភូមិជាច្រើន។ អ្នកមីងយ័ញធីយ៉ាក នៅភូមិថាញ់ភូ ឃុំហ្វាឡុវ ចែករំលែកៈ " ខ្ញុំចូលនិវត្តន៍ កាលពីឆ្នាំ២០០៦ រស់នៅក្នុងក្រុងកឹងធើ។ តាមពិតខ្ញុំចង់ទៅរស់នៅស្រុកកំណើតដែរ ប៉ុន្តែធុញទ្រាន់នឹងផ្លូវព្រៃ ក៏ដូចជាលក្ខណសម្បត្តិនៃការរស់នៅផ្សេងទៀត។ល។ ខណៈពេលឃើញផ្លូវនៅស្រុកកំណើតត្រូវ បានវិនិយោគទុនកសាងរួចរាល់ ហើយមានទាំងអគ្គិសនី ទឹកស្អាត ទៅពិនិត្យជំងឺនៅក្រុងវីថាញ់ មានភាពងាយស្រួលមិនលំបាកដូចពីមុន ទើបខ្ញុំសម្រេចចិត្តវិលទៅរស់នៅឯស្រុកកំណើត។ ជីវភាពបច្ចុប្បន្ន មានការធូរធាបង្គួរជាមួយនឹងប្រាក់បៀវត្សចូលនិវត្តន៍"។
តាមប្រសាសន៍លោកង្វៀងវុាំងអឹង កន្លងហើយមានភូមិចំនួន២របស់ក្រុងវីថាញ់ បានចាកផុតពីក្របខ័ណ្ឌភូមិលំបាកពិសេស។ ថ្វីត្បិត ឃុំ សង្កាត់នានាដែលមានជនរួមជាតិខ្មែររស់នៅកុះករ សុទ្ធសឹងកំពុងស្ថិតក្នុងដំណាក់កាលកសាងជនបទថ្មីក៏ដោយ ប៉ុន្តែអត្រាគ្រួសារក្រីក្រក្នុងតំបន់ជនរួមជាតិនៅមានកម្រិតខ្ពស់។ ធ្វើយ៉ាងណាដើម្បីឲ្យអត្រាគ្រួសារក្រីក្រថយចុះ គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលថ្នាក់ដឹកនាំឃុំនិង ក្រុងកំពុងយកចិត្តទុកដាក់អនុវត្តក្នុងដំណាក់កាលបន្តបន្ទាប់ ៕
ហាថាញ់-ពេជ្រសឿន