លោកឡេមិញហ្វាង ប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប (វៀតណាម) និងលោកហាស់សារ៉េត អភិបាលខេត្តព្រៃវែង (កម្ពុជា) ទើបនឹងចុះកិច្ចព្រមព្រៀងលើឯកសារ សហប្រតិបត្តិការរវាងខេត្តទាំងពីរ។ នេះគឺជាសកម្មភាពប្រចាំឆ្នាំ សំដៅបន្តការអភិវឌ្ឍន៍ទំនាក់ទំនងជិតខាងល្អ មិត្តភាពបវេណី សហប្រតិបត្តិការលើគ្រប់វិស័យ ឋិតថេរ យូរអង្វែង រវាងប្រទេសទាំងពីរវៀតណាម-កម្ពុជានិយាយរួម និងរវាងខេត្តទាំងពីរដុងថាប-ព្រៃវែងនិយាយដោយឡែក។ រដ្ឋអំណាចនៃខេត្តទាំងពីរបានអះអាងថានឹងបន្តការអនុវត្តន៍តាមខ្លឹមសារ នៃកិច្ចព្រមព្រៀង រឹតបន្តឹងចំណងសាមគ្គី និងជំរុញយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ឆ្នាំ២០១៤។ (ប្រភពៈ dongthap.gov.vn)
ឆ្លងតាមរយៈនោះ ខេត្តទាំងពីរនឹងបន្តការរក្សាការប្រជុំជាមួយគ្នាជាសាមញ្ញ និងវិសាមញ្ញរវាងកម្លាំងសមត្ថកិច្ចនានា ដែលអនុវត្តភារកិច្ចការពារគ្រប់គ្រងព្រំដែន និងគ្រប់គ្រងរដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់បង្កើន ការដោះដូរពត៌មាន សហប្រតិបត្តិការការពារសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សង្គមនៅតំបន់ព្រំដែនការពារសុវត្ថិភាពសន្តិសុខ ពេញលេញជូនក្រុមបោះបង្គោលព្រំដែន អនុវត្តបណ្ដាការចលនាចងសម្ពន្ធ មិត្តភាពរវាងបណ្ដាឃុំនៅតំបន់ព្រំដែន សំដៅបង្កើនថែមទៀតនូវចំណងសាមគ្គីមិត្តភាព និងជួយគ្នាទៅវិញទៅមក។ ខេត្តទាំងពីរបានធ្វើកិច្ចសហការដោះដូរការអនុវត្តន៍ យន្តូបនីយកម្មនិងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿន ក្នុងការផលិត កសិកម្ម បង្ការរោគរាលដាលការពារបរិជីវស្ថាននៅខ្សែទឹកខាងក្រោមនៃទន្លេមេគង្គ។ ព្រមជាមួយនោះខេត្តទាំងពីរបានជំរុញយ៉ាងខ្លាំងក្លាសកម្មភាពអាហរ័ណនីហរ័ណ ដោះដូរទំនិញបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជំរុញទឹកចិត្ត ក្រុមហ៊ុនទេសចរណ៍នានា ចងសម្ពន្ធអភិវឌ្ឍសេវាភោជនីយដ្ឋានសណ្ឋាគារនៅតំបន់ព្រំដែន និងជូនភ្ញៀវទេសចរធ្វើដំណើរទៅមករវាងខេត្តទាំងពីរ។ ខេត្តព្រៃវែងនឹងបន្តការបង្កលក្ខណសម្បត្តិងាយស្រួលសម្រាប់កង ៩១ ក្នុងការស្វែងរកនិងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ។
ប៉ុន្មានឆ្នាំកន្លង រដ្ឋអំណាចប្រជាជនខេត្តដុងថាប និងខេត្តព្រៃវែង បានបង្កើនទំនាក់ទំនងសហប្រតិបត្តិការ ពង្រឹងសន្តិសុខនយោបាយសណ្ដាប់ធ្នាប់សង្គមតំបន់ព្រំដែនបានកំណក់បញ្ជាក់ និងកសាងសម្រេចនូវទីតាំងចំនួន៤ក្នុងចំណោមទីតាំងបោះបង្គោលព្រំដែនទាំង១០។ កសិករនៃខេត្តទាំងពីរបានដោះដូរគ្រាប់ពូជ ជី ថ្នាំការពាររុក្ខជាតិសម្រាប់ផ្គត់ផ្គង់ឲ្យការផលិតកសិកម្ម ឧបត្ថម្ភគ្នាទៅវិញទៅមកនូវបច្ចេកទេសផលិត និងថែទាំស្រូវ។ អាជីវកម្មទាំងឡាយក៏បានបង្កលក្ខណសម្បត្តិ ដើម្បីដោះដូរមុខទំនិញ។ ឆ្នាំ២០១៣ ទំនិញអាហរ័ណនីហរ័ណសរុបរវាងខេត្តទាំងពីរសម្រេចជាង៣៥០.០០០តោន។ តម្លៃនីហរ័ណរបស់ខេត្តដុងថាប និងខេត្តព្រៃវែងសម្រេចជាង១៤៣លានUSD កើនទ្វេដងបើប្រៀបជាមួយនឹងឆ្នាំកន្លង។
ការអនុវត្តន៍គោលនយោបាយរបស់រដ្ឋាភិបាលវៀតណាម និងខេត្តដុងថាប បានជួយខេត្តព្រៃវែងតភ្ជាប់ប្រព័ន្ធអគ្គិសនីឆ្លងច្រកអន្តរជាតិយឹញបា-បន្ទាយចក្រី និងច្រកអន្តរជាតិធឿងភឿក-កោះរកា។ ខេត្តនៅទាំងចាត់ចែងពិនិត្យ និងព្យាបាលជំងឺជូនអ្នកជំងឺនៅខេត្តព្រៃវែងជិត៣.៧០០លើកនាក់ ជាមួយនឹងថវិកាជាង៦៣០លានដុងទទួលបណ្ដុះបណ្ដាល ជូនអាហារូបករណ៍ដល់និស្សិតកម្ពុជា និងនិស្សិតវៀតណាមនៅកម្ពុជា ។ល។ មុននេះ កាលពីថ្ងៃទី២១ខែមេសានៅបញ្ជាការដ្ឋានកងទ័ពការពារ ព្រំដែនខេត្តដុងថាប បានប្រព្រឹត្តឡើងពិធីចុះកិច្ចព្រមព្រៀងលើឯកសារសហប្រតិបត្តិការរវាងខេត្តទាំងពីរ ស្ដីពីការការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមនៅតំបន់ព្រំដែនជាមួយ នឹងអនុតំបន់ព្រៃវែង។ ខ្លឹមសារសំខាន់របស់កិច្ចព្រមព្រៀង គឺការដោះដូរពត៌មាន បង្រ្កាបឧក្រិដ្ឋកម្មគ្រប់ប្រភេទនៅតំបន់ព្រំដែនទាំងសងខាង សហការការពារអធិបតេយ្យសន្តិសុខព្រំដែននិងដំណើរការបោះបង្គោលព្រំដែនឲ្យបានសម្រេចរួចរាល់តាមផែនការដាក់ចេញ ៕
វ៉ាំងធី (ទីភ្នាក់ងារសារពត៌មាន)- ពេជ្រសឿន