មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

11/04/2014 - 08:14

លោកឧបនាយករដ្ឋមន្រ្តី វូវវ៉ាន់ណិញ អញ្ជើញចូលរួមក្នុងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី

កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤ នៅក្រុងកឹងធើ គណៈចង្អុលការ តីណាមបូ បានប្រារព្ធពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិ ខ្មែរនៅណាមបូ ។ អញ្ជើញចូលរួមមានលោកឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល វូវវ៉ាន់ណិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស ប្រធានគណៈចង្អុលការតីណាមបូ និងតំណាង​កម្មាភិបាល ថ្នាក់ដឹកនាំបណ្ដា ក្រសួង ផ្នែកមជ្ឈិម ភូមិភាគ ព្រះសង្ឃ គណៈកម្មការវត្ត គ្រួសារគោល នយោបាយ សមណនិស្សិត និស្សិតព្រមទាំងអាណិកជនខ្មែរគំរូរាល់ ខេត្ត ក្រុង ក្នុតំបន់ណាមបូ ។

ឧបនាយករដ្ឋមន្ត្រីជូនប័ណ្ណសរសើរដល់កម្មាភិបាល ព្រះសង្ឃ សិប្បករ សិល្បករជនជាតិខ្មែរក្នុងឱកាសជួបជុំ។

នាឱកាសជួបជុំអនុប្រធានគណៈចង្អុលការតីណាមបូ លោក​ង្វៀង​ផុង​​ក្វាង បាន​ជូន​ដំណឹង​អំ​ពី​ភាព ជោគ​ជ័យ​ក្នុង​ការ​អនុ​វត្ត​បណ្ដា​គោល​នយោ​បាយ​ជន​ជាតិ សា​ស​នា ក៏​ដូច​ជា​ការ​វិវឌ្ឍន៍​យ៉ាង​សកម្ម​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ។ ជាក់​ស្ដែង មាន​ដូច​កម្ម​វិធី​១៣៥​ដំ​ណាក់​កាល​ទី​២ ត្រូវ​បាន​អនុ​វត្ត​ជា​មួយ​នឹង​ថវិ​កាជាង​១៣០​ពាន់​លាន​ដុង​។  កម្ម​វិ​ធី ១៣៥ ដំ​ណាក់​កាល​ទី​៣ ត្រូវ​បាន​កំ​ណត់​រួច​ស្រេច​ដោយ​មាន​ឃុំ​ចំ​នួន ១០៣ និង​ភូមិ​ចំ​នួន​៤១០​នៅ​តំ​បន់​ជន​រួម​ជាតិ នឹង​បាន​ទទួល​ប្រ​យោជន៍​ពី​គោល​ន​យោ​បាយ​អា​ទិ​ភាព​ជា​បន្ត​។ បណ្ដា​ភូមិ​ភាគ​បាន​ពិ​និត្យ​មើល រួច​ស្រេច​នូវ​តម្រូវ​ការ គប្បី​ជំ​នួយ​​ដី​​​លំ​​នៅ​ឋាន​ដីផលិតកម្មនិងដោះ ស្រាយការងារធ្វើដោយថវិកជាង១.២០០ពាន់លានដុង។ ជា​មួយបណ្ដា គោលនយោបាយគិតគូររបស់បក្ស រដ្ឋ ទិដ្ឋភាពនៃភូមិភាគនីមួយៗដែល មានជនរួម​ជាតិខ្មែររស់នៅកុះករ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាព ស្រស់បំព្រងនិងមាន​ការវិវឌ្ឍន៍​យ៉ាង​សកម្ម។ ជីវភាពសម្ភារៈ ស្មារតីនិងកម្រិតប្រជាបញ្ញាបានលើកកម្ពស់យ៉ាងច្បាស់​ក្រឡែត​អត្ត​សញ្ញាណ វប្បធម៌ជនជាតិបានរក្សានិងពង្រីក។  បវេណីសាមគ្គី រវាងជនជាតិនិងជនជាតិសា​សនា​និងសាសនា ក៏បានបន្តការពង្រឹងនិងអភិវឌ្ឍ។ សកម្មភាពនៃព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរ និង​សមាគមសាមគ្គីព្រះ សង្ឃស្នេហាជាតិ កាន់តែមានភាពជឿនលឿន។ កងជួរបក្ខជន កម្មាភិ​បាល អ្នករដ្ឋការ បុគ្គលិកជាជនជាតិខ្មែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ មានការអភិវឌ្ឍន៍ តាំងពីគុណ​ភាពនិងបរិមាណភាព ។

ទោះបីដូច្នោះក៏ដោយ នៅតំបន់ជនរួមជាតិខ្មែរនៅជួបការលំបាកសាក ល្បងជាច្រើន ដូចជាហេដ្ឋារចនាសម្ព័ន្ធមិនទាន់ឆ្លើយតបទៅតាមតម្រូវ ការនៃការអភិវឌ្ឍន៍ ជីវភាពប្រជាជនមួយភាគនៅមានកម្រិត​អត្រាគ្រួ សារក្រីក្រនៅខ្ពស់(ស្មើ២៥%) លក្ខណសម្បត្តិទទួលប្រយោជន៍នៃសុខុ មាលភាពសង្គមនៅមានកម្រិត។ មានប្រសាសន៍ក្នុងពិធីនេះ លោកឧប នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល វូវវ៉ាន់ណិញ បានស្ងើចសរសើរចំពោះការ ខិតខំរបស់បណ្ដា​គណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ កងជួរបញ្ញវន្តនិងជនរួមជាតិខ្មែរគ្រប់ជាន់ស្រទាប់សម្រេច បានលទ្ធផលជាច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ក៏ដូចជា​ការ អភិរក្សនិងពង្រីក​អត្តសញ្ញាណវប្បធម៌ប្រពៃណី។ លោកឧបនាយករដ្ឋ មន្រ្តីនៃរដ្ឋាភិបាល  វូវវ៉ាន់ណិញ  បានបញ្ជាក់ថា រដ្ឋាភិបាល ក្រ​សួង គណៈ ផ្នែកមជ្ឈិមនិងភូមិភាគបានបន្តការអនុវត្តន៍យ៉ាងមានប្រសិទ្ធ ភាពនូវបណ្ដាគោលនយោបាយឧបត្ថម្ភ​ជនរួមជាតិខ្មែរ បន្តពង្រីកនូវប្រ ពៃណីសាមគ្គី ខិតខំជំនះរាល់ការលំបាក ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងជីវភាព។ ចូលរួមយ៉ាងសកម្មក្នុង ការចលនាប្រឡងប្រណាំង ជាពិសេស គឺប្រឡងប្រណាំងក្នុងការរៀនសូត្រ ផលិតកម្ម អភិវឌ្ឍសេដ្ឋកិច្ច គ្រួសារកសាងជនបទថ្មី។ គណៈចង្អុលការតីណាមបូ រួមជាមួយនឹងក្រសួង ផ្នែកមជ្ឈិម គណៈកម្មាធិការបក្សខេត្ត ក្រុង គណៈកម្មាធិការប្រជាជនខេត្ត ក្រុងនានាក្នុងតំបន់  គប្បីអនុវត្តឲ្យបានល្អនូវបណ្ដាគោល ការណ៍គោលនយោបាយរបស់បក្សនិងរដ្ឋលើវិស័យជនជាតិ សាសនា និងសុខុមាលភាពសង្គម។ គប្បីបន្តការយកចិត្តទុកដាក់គិតគូរជីវភាព ជូនជនរួមជាតិ ជាពិសេសគឺជំពោះអ្នកក្រ ធ្វើយ៉ាងណាដើម្បីជនរួមជាតិ ទទួលអំណរបុណ្យចូលឆ្នាំថ្មី២០១៤ ពោរពេញទៅដោយភាពសប្បាយ រីករាយ ។

ជនរួមជាតិខ្មែរយ៉ាងកុះករ បានសម្ដែងនូវការដឹងគុណចំពោះការយក ចិត្តទុកដាក់របស់បក្សនិងរដ្ឋ បានរៀបចំពិធីជួបជុំ ដើម្បីព្រះសង្ឃ កម្មា ភិបាល និស្សិត សិស្សជាជនជាតិខ្មែរ មានឱកាសបានជួបជុំទំនាក់ទំនង ចែករំលែកនូវបទពិសោធន៍ក្នុងការរៀនសូត្រ បំពេញការងារនិង ក្នុងជីវភាព។ ក្នុងឱកាសនេះដែរ គណៈចង្អុលការតីណាមបូ បានជូនប័ណ្ណសរសើរដល់កម្មាភិបាល ព្រះសង្ឃ សិប្បករ សិល្បករ ជាជនជាតិ ខ្មែរចំនួន២០អង្គនិងរូប ដែលសម្រេចបានស្នាដៃជាច្រើនក្នុងការរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ៕

ថាញ់ភូ- ពេជ្រសឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
វូវវ៉ាន់ណិញ